រាជធានីភ្នំពេញ៖ ប្អូនស្រីបង្កើតរបស់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត បានប្រកាស លាឈប់ពីការងារ ជារដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច របស់លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បន្ចាប់ពីមានការប្រឈមមុខដាក់គ្នា និងទទួលរងការប្រមាថពីឧកញ៉ា លី យ៉ុងផាត់ ក្នុងទំនាស់ដីធ្លី ដ៏ស្រួចស្រាវមួយនាពេលកន្លង។
យោងតាមលើទំព័រ Facebook របស់លោកស្រី ហ៊ុន ស៊ីណាត នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានសរសេរថា «អរុណសួស្ដីបងៗប្អូនៗ មីងពូ ទាំងអស់នៅ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីនឹករលឹក! ខ្ញុំមិនអាចបញ្ចប់ នូវការដោះស្រាយ ដីធ្លីរបស់អ្នក ទាំងអស់គា្នបាន ដោយរដ្ឋាភិបាលផ្ទេរទៅ មន្ទីរៀប ចំដែនដី នគរូបនីយកម្ម ខេត្តវិញ ដូចនេះសូមអ្នកទាំងអស់គ្នា ចាំយកដីពីខេត្ត បែងចែកទៅ! ក្នុងមួយជីវិតខ្ញុំៗ ស្អប់បំផុតភាព អយុត្តិធម៌»។
ក្នុងសាររបស់លោកស្រី បានបញ្ជាក់ថា «រយៈពេលស្រាវជ្រាវ ដីនេះមានមនុស្សច្រើនណាស់ មកនិយាយកុំឱ្យ ខ្ញុំធ្វើត្រូវ ការប៉ុន្មាន តែខ្ញុំបានប្រាប់ថា ខ្ញុំត្រូវការតែដី ជូនប្រជាជន និងឱ្យក្រុមហ៊ុនវិញទេ លោកឧកញា លី យ៉ុងផាត់ គាត់ប្រមាថខ្ញុំសព្វបែបយ៉ាង ខ្ញុំសុំសួរមិត្តរួម Facebook ថារាល់អ្នកវិនិយោគ ទាំងអស់យើងត្រូវការពារ តែគាត់ថា ខ្ញុំកាន់ជើងតែចិនៗនោះ ខាងក្រុមហ៊ុនស៊ីធីម៉ាត ឈូសឆាយបំផ្លាញ ចំការចំប៉ី របស់កូនប្រុសអភិបាលរងលី យិនខេត្តសាទុង ប្រទេសចិន! លោកជំទាវជាទីគោរព ខ្ញុំសុំឈប់ពីការងារ ពីព្រោះខ្ញុំយល់ថា ក្រសួងនេះធ្វើ អធិការកិច្ច ទៅចំគ្នាឯងដូចឧកញ៉ា លី យ៉ុងផាត ទៀតមុខតែមិនហ៊ានធ្វើដូចនេះ នាងខ្ញុំមិនអាចរស់នៅ ក្នុងក្រសួង រកយុតិ្តធម៌ ជូនប្រជារាស្ត្រ តាមបណ្ដឹងមិនបានដដែល ខ្ញុំសុំលាឈប់ ពីពេលនេះទៅជាប្រជាជនចុះ។ សូមជូនពរលោកជំទាវ សូមជួបតែសំណាងល្អ»៕