(អត្ថបទចុះផ្សាយនៅថ្ងៃ 24-11-2014 3:33 pm) | ដោយ ជា ធីរិទ្ធ
ខណៈដែលកូនៗរបស់អ្នកនយោបាយខ្មែរមួយចំនួន កំពុងប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្មនោះ លោកស្រី មូ សុខហួរ អ្នកនយោបាយល្បីមួយរូបនៅកម្ពុជា ក៏មិនហាមឃាត់កូនរបស់ខ្លួនឲ្យឈានជើងដើរចូលវិថីនយោបាយនោះដែរ។ អ្នកស្រី មូ សុខហួរ បានអះអាងថា ប្រសិនបើកាលៈទេសៈផ្តល់ឲ្យ កូនលោកស្រីអាចនឹងប្រឡូកក្នុងឆាកនយោបាយនាពេលខាងមុខ។ លោកស្រី មូ សុខហួរ មានកូនស្រី ៣ នាក់ ក្នុងនោះ ២ នាក់ កំពុងរស់នៅប្រទេសអាមេរិក និងកូរ៉េខាងត្បូង និងម្នាក់ទៀតនៅកម្ពុជា ។
ជាបន្តសូមស្តាប់បទសម្ភាសន៍វគ្គទី ១ រវាងលោក ជា ធីរិទ្ធ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយលោកស្រី មូ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិ។
មានសំឡេង
សូមបញ្ជាក់ថា កូនស្រី លោកស្រី មូ សុខហួរ ទាំង ៣ រូបនោះទី ១ ឈ្មោះ ទេវី លេវភឺ (Devi Leiper) សិក្សានៅប្រទេសអង់គ្លេស ជំនាញទំនាក់ទំនងអន្តរជាតិ និងបានរៀបអាពាហ៍ពិពាហ៍រួចហើយ ។ កូនស្រីទី ២ ឈ្មោះ កញ្ញា ធីតា លេវភឺ ( ThidaLeiper) សិក្សានៅប្រទេសអង់គ្លេស ជំនាញ វប្បធម៌អាស៊ីអាគ្នេយ៍ ។ កូនស្រីទី ៣ ឈ្មោះ មល្លីកា លេវភឺ (MalikaLeiper) កំពុងសិក្សាចំណេះដឹងទូទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕
|
A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 27 November 2014
Mu Sochua's three daughters could enter politics in the future កូន លោកស្រី មូ សុខហួរ នឹងប្រឡូកក្នុងឆាកនយោបាយ
Subscribe to:
Post Comments (Atom)
1 comment:
This guy did not know how to make boy. So stupid.
Post a Comment