By Khmerization
27-06-2012
Radio Free Asia
Even Cambodian officials said they did not swap these two villages with Vietnam, villagers said a border post was already planted inside Cambodian territory.
Tan Toy, a villager in living Thlock Trach, said after the post was planted, he dare not go to a bush behind his house to cut trees to sell because whenever he venture into the backyard bush, the Vietnamese soldiers have always tried to capture him or they have shot at him.
Villagers said they faced hardship since the border post was planted in 2008, however, only now that the news has surfaced that Heng Samrin's birth place of Thlock trach village has been ceded to Vietnam.
ពលរដ្ឋតាមព្រំដែនអះអាងថាបង្គោលព្រំដែនវៀតណាមបោះចូលដីកម្ពុជា
ដោយ ទីន ហ្សាការីយ៉ា
27-06-2012 Radio Free Asia
បង្គោលព្រំដែនកម្ពុជា វៀតណាម នៅភូមិអន្លង់ជ្រៃ
និងភូមិថ្លុកត្រាច ដែលជាស្រុកកំណើតរបស់លោក ហេង សំរិន
ប្រធានរដ្ឋសភានោះ
មានប្រវែងប្រមាណ១០០ម៉ែត្រពីផ្ទះអ្នកភូមិអន្លង់ជ្រៃ។
RFA/Uon Chhin,: The picture of Anlung Chrey village, which is only located about 100 metres from the border post.
២៦-មិថុនា-២០១២៖ ភូមិអន្លង់ជ្រៃ
ដែលជាស្រុកកំណើតរបស់លោក ហេង សំរិន ស្ថិតនៅចម្ងាយប្រមាណ
១០០ម៉ែត្រពីបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ទោះបីជាខាងមន្ត្រីគណៈកម្មាធិការព្រំដែនបានអះអាងថា
ភូមិនេះរដ្ឋាភិបាលមិនដោះដូរជាមួយវៀតណាមក្ដី ប៉ុន្តែ
ក្រុមប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិទាំងពីរនេះ បានអះអាងថា
បង្គោលព្រំដែននោះបានបោះចូលមកទឹកដីកម្ពុជា។
ប្រជាពលរដ្ឋឈ្មោះ តាន់ តយ នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក
បានរៀបរាប់ថា បន្ទាប់ពីគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ
បានបោះបង្គោលព្រំដែននៅជិតភូមិរបស់គាត់។
ពួកគាត់មានការលំបាកក្នុងការចូលទៅកាប់កូនឈើនៅក្រោយផ្ទះយកមក
លក់ ពីព្រោះថានៅពេលចូលទៅក្នុងព្រៃម្ដងៗ
ត្រូវប្រឈមនឹងទាហានវៀតណាមដេញចាប់ និងបាញ់គំរាមជានិច្ច។