PHNOM PENH (The Cambodia Herald) -- Opposition leader Sam Rainsy asked Interior Minister Sar Kheng to release Meach Sovannara, CNRP's senior official, and other people who were arrested this month.
Sam Rainsy made the request during a meeting Thursday with Sar Kheng, one of the CPP's top leaders, at the National Assembly building.
Speaking to reporters from inside his vehicle after the meeting, Rainsy said he also discussed draft law of creation of National Election Committee.
17 people including Meach Sovannara, CNRP's senior official, have been arrested and detained since November 10 for their various roles in protests.
Seven Boeug Kok land rights activists were arrested on November 10 after they protested and blocked traffic in front of Phnom Penh City Hall to demand that government address floodwater issue in their community. The seven were sentenced the following day to one year each in prison for violation of traffic law by blocking road, and protesting against public civil servants.
On November 11, Meach Sovannara was arrested by Phnom Penh police while he was on the back seat of his vehicle. Police read a court warrant to him before he was arrested over his involvement in leading insurrection, following the violent clash on July 15near the Freedom Park.
ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី27 វិច្ឆិកា 2014 |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាថ្នាក់ដឹកនាំកំពូលម្នាក់របស់គណបក្សប្រជាជនកម្ពុជាករណី ស្នើសុំដោះលែងសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លីដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ។
ជំនួបនៅមន្ទីររដ្ឋសភានេះបានប្រើពេលជាច្រើនម៉ោងគឺ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ទើប ឥស្សរជនទាំងពីរ បានបញ្ចប់កិច្ចពិភាក្សា ហើយរបៀបវារៈគឺផ្ដោតលើការចាប់ឃុំខ្លួនលោកមាជសុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងព្រះសង្ឃ រួមទាំងការងារបោះឆ្នោតផងដែរ ។
ក្រោយចេញពីជំនួប លោកសម រង្ស៊ី ត្រូវបានក្រុមអ្នកសារព័ត៌មានស្ទាក់រថយន្តរបស់លោកដើម្បីសាកសួរអំពីលទ្ធផលនៃជំនួបនេះ ។ លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ករណីចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត សកម្មជនដីធ្លី និងព្រះសង្ឃ គឺជាគន្លឹះនយោបាយ ដែលត្រូវបានពិភាក្សាជាមួយលោក ស ខេង ។
ប៉ុន្តែនៅពេលអ្នកសារព័ត៌មានសាកសួរ អំពីលទ្ធផលនៃជំនួប លោកបានបដិសេធមិនឆ្លើយ ហើយថា លោកមិនអាចឆ្លើយជំនួសលោក ស ខេង ថាតើមានការសម្រេចដោះលែង ឬយ៉ាងណានោះទេ គ្រាន់តែលោកសង្ឃឹមថា លោក ស ខេង នឹងយកចិត្តទុកដាក់ករណីនេះ ។
ទន្ទឹមនឹងនេះ លោក ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា ការដោះលែងឬយ៉ាងណានោះ គឺត្រូវធ្វើតាមនីតិវិធីនៃច្បាប់កម្ពុជា និងនីតិវិធីរបស់តុលាការ ហើយវាជាឆន្ទានុសិទ្ធរបស់តុលាការ ។
ជាមួយគ្នានេះ លោក សម រង្ស៊ី ថ្លែងថា ការកែទម្រង់យន្តការរៀបចំការបោះឆ្នោត និងពាក់ព័ន្ធនឹងច្បាប់គជប គឺកំពុងដំណើរការទៅមុខ ដែលធ្វើយ៉ាងណាកុំឲ្យមានការតវ៉ាក្នុងការបោះឆ្នោតលើកក្រោយៗទៀត។
សូមរំឮកថា ករណីឃុំខ្លួនលោក មាជ សុវណ្ណារ៉ា លោក សម រង្ស៊ី បានសរសេរលិខិតជូនលោក ស ខេង ដើម្បី ស្នើសុំអន្តរគមន៍ឲ្យដោះលែង ម្ដងរួចហើយ តែក្រសួងមហាផ្ទៃបញ្ជូន លិខិតនោះ ទៅក្រសួងយុត្តិធម៌ តែស្ថាប័ននេះឆ្លើយថាជាសមត្ថកិច្ចរបស់តុលាការ ។ មកដល់ពេលនេះ ទាំងសកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី និងព្រះសង្ឃ ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសមានចំនួន ១៩នាក់ ។ ពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃខុសគ្នាៗ ហើយ រងបទចោទផ្សេងៗគ្នាដែរ ។ សកម្មជន និងព្រះសង្ឃទាំងនោះ មានទោសម្នាក់ៗពី១ឆ្នាំឡើងទៅ ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ nunnarin@vodhotnews.com
1 comment:
លោក សម រង្ស៊ី ស្វែងរកអន្តរាគមន៍ជាថ្មីពីលោក ស ខេង ? Cheap politic isn't it? You fight with Hanoi's puppet/mechanism.
Why don't you tell the world/the US/the EU / China and your supporters about the injustice that this government breaching all the constitutional codes?
Why do you have to kneel down and bag for justice from the subordinate of the Hanoi's traitors/puppets?
Freedom don't come without the fight.
True Khmer
Post a Comment