A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 January 2014

U.S. asks Cambodian government to mull its stand again


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   04-01-2014, 9:40 pm) |  ដោយ លាង ដឺ​លុច



សហរដ្ឋអាមេរិក ​បាន​ថ្លែង​ខកចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​សាលា​ រាជធានី​ភ្នំពេញ ក្នុង​ហាមប្រាម​ការតវ៉ា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ការហាម​ប្រាម​មិនអោយ​មានការ​តវ៉ា​នេះ បានបង្ហាញ​អំពី​ជំហាន​ដើរ​ថយក្រោយ​ដ៏​គួរកត់សម្គាល់​នៅក្នុង​ដំណើរការ​នៃ​ លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។

តាមរយៈ​លោក Sean J McIntosh ដែលជា​អ្នកនាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​រដ្ឋាភិបាល ​សហរ​ដ្ឋ​អាមេរិក​អត្ថាធិប្បាយ​ប្រាប់​គេហទំព័រថ្មីៗ ចំពោះ​វិធានការ​ហាមប្រាម​​ការរៀប​ចំ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ ដូច្នេះ​ថា៖« យើង​សូម​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​អោយ​ពិចារណា​ឡើងវិញ​អំពី​ជំហរ​ របស់ខ្លួន។ ហើយ​ជាថ្មី​ម្តងទៀត សូម​រាជរដ្ឋាភិបាល​សម្រួល​ដ​ល់​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ ដោយ​សន្តិវិធី សិទ្ធិ​នៃ​ការជួបប្រជុំ ដូច​អ្វីដែល​បាន​ប្រព្រឹត្តិ​ទៅ​គួរអោយ​សរសើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង ​ក្រោយនេះ»។

យោងតាម​អ្នកនាំពាក្យ​ដដែល សហរដ្ឋអាមេរិក​ជំរុញ​អោយ​ភាគី​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​បន្ថយកំដៅ និង​ភាព​តានតឹង ដោយ​ត្រឡប់មក​ចូល​តុ​ចរចា​វិញ ហើយ​ថា សម្រាប់​អាមេរិក ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ដូចជា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​នៃ​ការជួបប្រជុំ និង​សិទ្ធិ​ក្នុង​ពិភាក្សា​ដោយ​សន្តិវិធី វា​គឺជា​ផ្លូវ​តែមួយគត់​ប្រកបដោយ​ការស្ថាបនានិងឆ្ពោះ​​ទៅមុខ៕

2 comments:

Anonymous said...

khmer governments, needs to ask US ambassy to extradite SR+KS to face justice in PHN..

he was making cambodia damaging, lost life, lost jobs, factory closed down. etc...

Anonymous said...

Hey gullible poster @5 January 2014 6:20 am,

The U.S. will not work with illegal Khmer government you just mentioned because your Vietnamese slaved leader Hun Sen is criminal and killed so many people for his person own wealth and power.

Your lovely leader Hun Sen has been trained by his Vietnamese masters in Hanoi, how to become a powerful and rich by killing Khmer people, stealing lands from Khmer people for his Vietnamese masters and illegal Yuon/Vietnamese immigrants...

Khmer Yeurng