A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 January 2014

Civil Society regards authority clearing Freedom Park unlawful


By Thmey Thmey
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   04-01-2014, 8:54 pm) |  ដោយ ជា ធីរិទ្ធ


ក្រុមអ្នកច្បាប់ និង​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មួយចំនួន​បាន​សម្តែង​ការសោកស្តាយ​ ចំពោះ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដែល​បាន​បើក​យុទ្ធនាការ​បោសសម្អាត​នៅ​ទីលាន ​ប្រជាធិបតេយ្យ ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមបាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ បន្តធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទៀត។ ពួកគេ​បានចាត់ទុក​សកម្ម​សភា​ព​នេះ​ថា ជាការ​រំលោភច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗក្រោយពី​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បើក​ការ​បោសសម្អាត​ ក្រុមបាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រួចមក ក្រុមអ្នកច្បាប់​នៅ​អង្គការក្រៅរដ្ឋាភិបាល បាន​សម្តែង​ការសោក​ស្តាយ​​យ៉ាងខ្លាំង​ចំពោះ​ប្រតិបត្តិកា​របស់​អាជ្ញាធរ​ រដ្ឋាភិបាល​នៅថ្ងៃនេះ។ លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បានបង្ហាញ​នូវ​អារម្មណ៍​ហួសចិត្ត​ចំពោះ​សកម្មភាព​បោសសម្អាត​ក្រុមបាតុករ។ «នេះ​ជា​ទង្វើ​មួយ​ដែល​ហួសហេតុ ប្រាសចាក​ពី​គោលការណ៍​ច្បាប់»។ លោក​មេធាវី សុក សំអឿន បានចាត់ទុក​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ ប្រជាធិបតេយ្យ ជា​បាតុកម្មអហិង្សា ដែល​អាជ្ញាធរ​មិនគួរ​នឹង​រំខាន ឬ​មិន​អនុញ្ញាត​នោះឡើយ។ អ្នកច្បាប់​រូបនេះ​បានលើកឡើង​ពី​ហេតុផល​ច្បាប់​ថា ការធ្វើ​បាតុកម្មអហិង្សា គួរ​មិនត្រូវ​ត​ទួល​ការរំខាន​ឡើយ។ «នេះ​គឺជា​សិទ្ធ​របស់​ពលរដ្ឋ​ដែលមាន​កំណត់​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​បាតុកម្ម​នៃ​ប្រទេស​កម្ពុជា»។


ស្រដៀង​គ្នា​ដែរ​លោក នី ចរិយា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ថា «សកម្មភាព​របស់​អាជ្ញា​ធរ​នៅថ្ងៃនេះ វា​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ពន្លក​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទើបតែ​លូត​បាន​បន្តិចបន្តួច»។
លោក នី ចរិយា បន្តថា ការធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អហិង្សា ត្រូវបាន​ធានា​ដោយ​ច្បាប់កំពូល​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត អាជ្ញាធរ​មិនអាច​ប្រើ​សិទ្ធិ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ ដោយ​អហិង្សា​នោះបានទេ។

លោក មឿ​ន តុលា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ បាន​អះអាងថា លោក​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ នៅថ្ងៃនេះ ដោយ​លោក​បានចាត់ទុក​សកម្ម​ភាព​បែបនេះ​ថា វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ប្រទេស​កម្ពុជា ជា​ប្រទេស​គ្មាន​សន្តិភាព និង​ប្រជាធិបតេយ្យ​នោះឡើយ។
ចំពោះ​លោក មឿ​ន តុលា បើ​សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម ក្រោម​ហេតុផល​ថា វា​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ លោក​មឿ​ន តុលា​ថ្លែងថា នេះ​ជា​ហេតុផល​មួយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ។ ពោលគឺ​មិនមាន​ភស្តុតាង​នៃ​ការស៊ើបអង្កេត​អ្វី​នោះទេ គឺ​គ្រាន់តែ​និយាយ​ទំលាក់កំហុស​ឲ្យ​តែ​បាន ដែល​ប្រាសចាក​ពី​ច្បាប់ សន្ធិសញ្ញា​អន្តរជាតិ និង​គោលការណ៍​សិទ្ធមនុស្ស​យ៉ាងធ្ងន់ធ្ងរ​បំផុត។

គួរ​រម្លឹក​ថា មុន​ការ​ប្រតិបត្តិការ​​បំបែក​បាតុករ​គណបក្ស​សង្គ្រោះជាតិ​នោះ លោក​ប៉ា សុជាតិវង្ស​បាន​សម្រេច​មិន​អនុញ្ញាត​អោយលោក​សម រង្ស៊ី​ដឹកនាំ​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​នោះ​ទៀត​ឡើយ​ ក្រោម​ហេតុផលថា កន្លងមក​បាតុករ​បាន​ចាកចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ និង​បាន​ដើ​រអុកឡុក បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ឯកជន ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ពី​គណបក្ស​សង្គ្រោះជាតិ​ឡើយ។ បើតាម​លោកអភិបាល​សាលារាជធានី ការ​ណ៍​នេះ​ហើយដែលត្រូវបាន​សរសេរ​នៅ​ក្នុង​មាត្រា​៩​នៃច្បាប់​ស្តីពី​ការ​ រៀបចំ​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​សរសេរថា​ប្រសិន​បើ​អាជ្ញាធរ​ ទទួល​បាន​ព័ត៌មាន​ច្បាស់​ថា បាតុកម្មនោះ​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អសន្តិសុខ និង​សណ្តាប់​ធ្នាប់សង្គម អាជ្ញាធរ​អាច​ឆ្លើយ​តប​ជា​អវិជ្ជមាន ចំពោះ​គម្រោង​រៀបចំ​បាតុកម្ម​នោះ៕

No comments: