A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 January 2014

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​បាតុករ​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​អោយ​បាតុករ​រក្សា​ភាព​ស្ងប់ស្ងាត់ រង់ចាំ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា គឺ​បន្ទាប់​ពី​កង​កម្លាំង​ចេញ​ប្រតិបត្តិការ​បោស​សម្អាត​បាតុករ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហេតុ​នេះ​បាតុករ​ទាំងអស់​នឹង​មិន​តបត​ចំពោះ​អំពើ​ហិង្សា។
ដោយ វិទ្យុ​អាស៊ីសេរី
2014-01-04
ចែករំលែក
សម រង្ស៊ី កឹម សុខា ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Vann Vichar
សេចក្ដី​ថ្លែងការណ៍​ដដែល បាន​អំពាវនាវ​អោយ​បាតុករ​នៅ​ស្ងប់ស្ងៀម​មួយ​រយៈពេល ហើយ​នឹង​មាន​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បន្ត​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។ ស្រប​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​អោយ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​បណ្ដា​អង្គទូត​នានា​នៅ​កម្ពុជា អោយ​ជួយ​តាម​ដាន​ឃ្លាំ​មើល និង​ទប់ស្កាត់​អំពើ​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ទៅ​លើ​បាតុករ​អហិង្សា និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់៕


No comments: