(អត្ថបទចុះផ្សាយនៅថ្ងៃ
04-01-2014,
9:40 pm) | ដោយ លាង ដឺលុច
សហរដ្ឋអាមេរិក បានថ្លែងខកចិត្តយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសម្រេចចិត្តរបស់សាលា រាជធានីភ្នំពេញ ក្នុងហាមប្រាមការតវ៉ាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ការហាមប្រាមមិនអោយមានការតវ៉ានេះ បានបង្ហាញអំពីជំហានដើរថយក្រោយដ៏គួរកត់សម្គាល់នៅក្នុងដំណើរការនៃ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តាមរយៈលោក Sean J McIntosh ដែលជាអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារដ្ឋាភិបាល សហរដ្ឋអាមេរិកអត្ថាធិប្បាយប្រាប់គេហទំព័រថ្មីៗ ចំពោះវិធានការហាមប្រាមការរៀបចំបាតុកម្មរបស់គណបក្សប្រឆាំងយ៉ាង ដូច្នេះថា៖« យើងសូមជំរុញរាជរដ្ឋាភិបាលកម្ពុជាអោយពិចារណាឡើងវិញអំពីជំហរ របស់ខ្លួន។ ហើយជាថ្មីម្តងទៀត សូមរាជរដ្ឋាភិបាលសម្រួលដល់ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដោយសន្តិវិធី សិទ្ធិនៃការជួបប្រជុំ ដូចអ្វីដែលបានប្រព្រឹត្តិទៅគួរអោយសរសើរក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ»។
យោងតាមអ្នកនាំពាក្យដដែល សហរដ្ឋអាមេរិកជំរុញអោយភាគីទាំងអស់ធ្វើការរួមគ្នាដើម្បីបន្ថយកំដៅ និងភាពតានតឹង ដោយត្រឡប់មកចូលតុចរចាវិញ ហើយថា សម្រាប់អាមេរិក ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិនៃការជួបប្រជុំ និងសិទ្ធិក្នុងពិភាក្សាដោយសន្តិវិធី វាគឺជាផ្លូវតែមួយគត់ប្រកបដោយការស្ថាបនានិងឆ្ពោះទៅមុខ៕

2 comments:
khmer governments, needs to ask US ambassy to extradite SR+KS to face justice in PHN..
he was making cambodia damaging, lost life, lost jobs, factory closed down. etc...
Hey gullible poster @5 January 2014 6:20 am,
The U.S. will not work with illegal Khmer government you just mentioned because your Vietnamese slaved leader Hun Sen is criminal and killed so many people for his person own wealth and power.
Your lovely leader Hun Sen has been trained by his Vietnamese masters in Hanoi, how to become a powerful and rich by killing Khmer people, stealing lands from Khmer people for his Vietnamese masters and illegal Yuon/Vietnamese immigrants...
Khmer Yeurng
Post a Comment