School of Vice:
In most democracies, the voters have an instinctive [and perhaps,
justifiable] distrust of politicians in general, and the prospect of having
your graduation certificate presented to you by any of these people on a day
that you will probably otherwise count as among the most memorable milestones
in your life - let alone by one you detest or have voted against - is enough to
dampen the spirit and spoil the memories ...
<<<>>>
លោក ហ៊ុន សែន ថាមិនបានដណ្ដើមការងាររដ្ឋមន្ត្រីអប់រំរឿងចែកសញ្ញាប័ត្រ
ដោយ ថា កិត្យា
2016-06-30
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
RFA/Brach Chev
លោក ហ៊ុន សែន ពន្យល់ថា លោកមិនបានដណ្ដើមការងាររដ្ឋមន្ត្រីក្រសួងអប់រំ រឿងចែកសញ្ញាប័ត្រដល់និស្សិតនោះទេ។ ការថ្លែងពន្យល់បែបនេះ គឺបន្ទាប់ពីមានអ្នកចូលទៅបញ្ចេញយោបល់ (Comment) លើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកថា រដ្ឋមន្ត្រីក្រសួងអប់រំទៅធាក់ស៊ីក្លូហើយ ព្រោះនាយករដ្ឋមន្ត្រីទៅដណ្ដើមការងាររដ្ឋមន្ត្រីធ្វើ។ រីឯសង្គមស៊ីវិល និងនិស្សិតមួយចំនួនយល់ថា ការថ្លែងសារនយោបាយរបស់លោក ហ៊ុន សែន នៅចំពោះមុខយុវជនក្នុងវេទិកាចែកសញ្ញាប័ត្រម្ដងៗ មិនបានផ្ដល់គំរូ និងចែករំលែកបទពិសោធន៍ល្អៗដល់យុវជនឡើយ។
នៅកម្ពុជា វាស្ទើរក្លាយទៅជាវប្បធម៌ ឬទម្លាប់មួយទៅហើយ ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា និងពិធីសម្ពោធសមិទ្ធផលផ្សេងៗ ដូចជាផ្លូវថ្នល់ និងវត្តអារាមជាដើម។
ជា ទូទៅគេតែងសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនិយាយពីបញ្ហានយោបាយ និងប្រើពាក្យអសុរោះជេរប្រមាថ មានភាសាអញ ឯង ជាដើម មិនថានៅចំពោះមុខយុវជនក្នុងឱកាសចែកសញ្ញាប័ត្រ និងនៅចំពោះមុខព្រះសង្ឃ យាយជី តាជី និងចាស់ព្រឹទ្ធាចារ្យក្នុងឱកាសពិធីសម្ពោធសមិទ្ធផលផ្សេងៗក្នុងវត្ត អារាមឡើយ។
ទោះជាយ៉ាងណាក្តី ថ្លែងក្នុងពិធីរំលឹកខួបឆ្នាំទី៦៥ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រីបានពន្យល់មូលហេតុថា និស្សិតទាំងឡាយចង់បានឲ្យនាយករដ្ឋមន្ត្រីទៅចែកសញ្ញាប័ត្រដល់ពួកគេ៖ «ត្រូវដឹងថា និស្សិតទាំងឡាយចង់បានឲ្យនាយករដ្ឋមន្ត្រីទៅចែកសញ្ញាប័ត្រដល់ ពួកគេ។ សូមកុំភ័ន្តច្រឡំ បើសិនជាខ្ញុំបំផុសពួកនិស្សិត អ្នកឯងច្បាស់ជារត់ចោលស្រុកហើយ។ និស្សិតគេចង់បាននាយករដ្ឋមន្ត្រីជាកិត្តិយសពួកគេ។ សាលានានាគេខំធ្វើម៉េចដាក់ពាក្យសុំអញ្ជើញនាយករដ្ឋមន្ត្រីខ្លះតាំង ពីបីខែមុន ឬប្រាំងមុន»។
ការបញ្ជាក់ពីមូលហេតុ ដែលលោកទៅចូលរួមកម្មវិធីចែកសញ្ញាប័ត្រដល់និស្សិតនេះ គឺបន្ទាប់ពីមានអ្នកចូលទៅបញ្ចេញយោបល់ នៅលើទំព័រហ្វេសប៊ុក របស់លោកកន្លងមកដោយចំអកឡកឡឺយថា រដ្ឋមន្ត្រីក្រសួងអប់រំ ទៅធាក់ស៊ីក្លូហើយ ព្រោះនាយករដ្ឋមន្ត្រីទៅដណ្ដើមការងាររដ្ឋមន្ត្រីអប់រំធ្វើ។
ក្រៅពីអ្នកចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក នោះ ក៏មាននិស្សិត និងសង្គមស៊ីវិលមួយចំនួនទៀតសម្ដែងការមិនពេញចិត្តចំពោះកាយវិការ និងការប្រើវោហារសាស្ត្រនយោបាយអសុរោះរបស់លោកនាយករដ្ឋមន្ត្រីនៅ ចំពោះមុខនិស្សិតដែលទើបបញ្ចប់ការសិក្សាពីសកលវិទ្យាល័យនានាដែរ។
នាយក ប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា (YRDP) លោក ជាង សុខា ដែលតែងតែឃើញលោកនាយករដ្ឋមន្ត្រីចូលរួមកម្មវិធីចែកសញ្ញាប័ត្រនោះ មានប្រសាសន៍ថា វេទិកាចែកសញ្ញាប័ត្រគឺជាឱកាសមួយដើម្បីលើកទឹកចិត្ត និងផ្ដល់គំនិត ព្រមទាំងបទពិសោធន៍ល្អៗ ដល់យុវជនទើបបញ្ចប់ការសិក្សាដើម្បីឲ្យពួកគាត់បន្តការសិក្សា ឬប្រើប្រាស់ចំណេះដឹងដែលរៀនសូត្របាននោះ សម្រាប់ជីវិត និងសង្គម គឺជារឿងដ៏សំខាន់។ ដោយឡែកការប្រើប្រាស់សារនយោបាយវាយប្រហារគូបដិបក្ខនៅក្នុងពិធីចែក សញ្ញាប័ត្រ គឺមិនមែនជាពេលសមរម្យឡើយ៖ «ក្រសួងអប់រំ ឬក៏សាលាដែលផ្ដល់សញ្ញាប័ត្រដល់យុវជន គួរតែឆ្លៀតយកអ្នកល្បីទាំងក្នុងប្រទេស និងក្រៅប្រទេសដើម្បីថ្លែងសារសំខាន់ដូចជាការអប់រំជាដើម គឺជាឱកាសដ៏ប្រពៃមែនទែន ដើម្បីលើកទឹកចិត្តអោយយុវជនកាន់តែខំប្រឹងប្រែងថែមទៀត។ ដោយឡែកបញ្ហានយោបាយ ខ្ញុំគិតថា មានឱកាសច្រើនទៀតសម្រាប់អ្នកនយោបាយ»។
លោក ជាង សុខា បន្ថែមថា កាលណាថ្នាក់ដឹកនាំប្រើប្រាស់សារនយោបាយ ឬពាក្យពេចន៍ដែលនាំមកនូវរូបភាពអវិជ្ជមាននោះ គឺនឹងបណ្ដាលឲ្យប៉ះទង្គិចដល់ស្មារតីធ្ងន់ធ្ងរដល់យុវជន៖ «យុវជនគឺឋិតក្នុងដំណាក់កាលមួយដែលត្រូវស្រូបយកអ្វីដែលល្អ ដើម្បីបណ្ដុះនូវស្មារតីមួយល្អសម្រាប់ប្រជាពលរដ្ឋមួយនៅក្នុងសង្គម តែបើប្រើប្រាស់វេទិកាចែកសញ្ញាប័ត្រ ផ្ញើសាពីរោះពិសាទៅដល់យុវជននោះ ខ្ញុំគិតថា គឺប៉ះពាល់ និងប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់យុវជនដែលជាកម្លាំងថ្មីសម្រាប់ ប្រទេសជាតិ»។
សាកលវិទ្យាល័យរបស់រដ្ឋ និងសាកលវិទ្យាល័យឯកជនភាគច្រើន ត្រូវបានគេមើលឃើញថា កម្ររំលងណាស់វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចូលរួមចែកសញ្ញាប័ត្រ។ ប៉ុន្តែក៏មានសាកលវិទ្យាល័យមួយចំនួនតូចដែរ ដែលមិនអញ្ជើញលោកនាយករដ្ឋមន្ត្រីនោះ ពោលគឺជំនួសដោយការអញ្ជើញអ្នកជំនាញ អ្នកជោគជ័យលើមុខជំនួញ ឬក៏និស្សិតរៀមច្បងដែលឆ្នើម និងជោគជ័យក្នុងឆាកជីវិត ដើម្បីអោយពួកគេចែករំលែកបទពិសោធន៍ និងនិយាយពីការងារទៅតាមជំនាញដែលបានសិក្សានោះ។
នាយក ប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា លើកឡើងពីប្រព័ន្ធអប់រំនៅបរទេសថា ជាទូទៅគឺកម្រឃើញនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីទៅចែកសញ្ញាប័ត្រដល់និស្សិតដូចជានៅប្រទេសកម្ពុជា ណាស់។
កញ្ញា អាលីតា ដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យហាវ៉ៃ នៅសហរដ្ឋអាមេរិក បានលើកឡើងពីបទពិសោធន៍ថា ភ្ញៀវដែលគេអញ្ជើញអោយចែកសញ្ញាប័ត្រដល់និស្សិតនោះ គឺភាគច្រើនជាអ្នកដែលជោគជ័យលើវិស័យផ្សេងៗ ដើម្បីលើកទឹកចិត្តដល់យុវជន និងបង្ហាញពីបទពិសោធន៍នានាដែលពាក់ព័ន្ធនឹងការសិក្សា៖ «តាមបទពិសោធន៍របស់ខ្ញុំ គឺភ្ញៀវដែលគេអញ្ជើញមក គឺវាតាមសាលាដែរ ប៉ុន្តែជួនកាលគេអញ្ជើញអ្នកនយោបាយ ឬអ្នកជំនួញ ឬក៏អ្នកណាមានភាពជោគជ័យក្នុងវិស័យណាមួយអ៊ីចឹង ដើម្បីនិយាយពីបទពិសោធន៍ល្អ ក៏ដូចជានិយាយលើកទឹកចិត្តយុវជន»។
ដោយឡែកនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ រត្ថានី លើកឡើងថា ការអញ្ជើញនាយករដ្ឋមន្ត្រី ឬអ្នកជំនាញណា គឺមិនសំខាន់នោះទេ សំខាន់គឺខ្លឹមសារដែលនិយាយទៅកាន់យុវជននោះ គួរតែមានអត្ថន័យបែបអវិជ្ជមានដើម្បីជំរុញឲ្យយុវជនប្រឹងប្រែងតស៊ូ ទៅមុខទៀត។ យុវនិស្សិតរូបនេះបន្តថា កាលណាខ្លឹមសារអវិជ្ជមាននោះនឹងធ្វើឲ្យនិស្សិតគិតបែបអវិជ្ជមាន ច្រើនដែរ៖ «ពាក្យសម្ដីមិនល្អ គឺខ្ញុំមិនគាំទ្រអោយមាននៅក្នុងសុន្ទរកថាសម្រាប់និស្សិតនោះទេ។ ខ្ញុំមិនប្រកាន់បុគ្គលណានោះទេ សម្រាប់អ្នកទាំងនោះ គឺនិយាយទៅចេះជំរុញ និងលើកទឹកចិត្តដល់យុវជនដល់ជាពន្លកទើបលាស់ថ្មី»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន បានទេ នៅថ្ងៃទី២៩ ខែមិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ថ្វីត្បិតតែលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា និស្សិតទាំងឡាយចង់ទទួលសញ្ញាប័ត្រពីលោកជាកិត្តិយសក្តី ប៉ុន្តែជាទូទៅនិស្សិតដែលបញ្ចប់ការសិក្សាទាំងអស់មិនមែន សុទ្ធតែទទួលបានសញ្ញាប័ត្រដោយផ្ទាល់ដៃពីលោកនាយករដ្ឋមន្ត្រីនោះទេ ពោលគឺគ្រាន់តែជានិមិត្តរូបនិស្សិតពីរបីនាក់ប៉ុណ្ណោះ។
នាយក ប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែចំណាយពេលទៅលើវិស័យអាទិភាពជាច្រើនទៀត ដែលប្រទេសជាតិកំពុងត្រូវការ៖ «គាត់ (នាយករដ្ឋមន្ត្រី) គួរប្រើប្រាស់ពេលហ្នឹងសម្រាប់វិស័យអាទិភាពផ្សេង ខ្ញុំគិតថាល្អ»។
មាននិស្សិតជាច្រើនទៀតដែលពួកគេសុទ្ធតែចង់ឃើញក្រសួងអប់រំ ធ្វើកំណែទម្រង់ពាក់ព័ន្ធនឹងការរៀបចំការចែកសញ្ញាប័ត្រដល់ពួកគេ ដោយធ្វើយ៉ាងណាឲ្យសាកលវិទ្យាល័យនានាអញ្ជើញអ្នកជំនាញ ឬអ្នកជោគជ័យពីវិស័យផ្សេងៗឲ្យបានច្រើន ដើម្បីស្ដាប់នូវគំនិត និងបទពិសោធន៍ល្អៗពីបុគ្គលឆ្នើមទាំងនោះ៕
3 comments:
Totally agree with your note there and thx, SOV! Esp,. when it is handed out by a dumb ignorant 'VOYOU' like you-know-who! Look at the picture again carefully - he is looking at her while she is mockingly looking away...ខាល
Have Kem Sokha or Sam Rainsy ever handed out diploma to the students before? Why are Mr. Hun Sen is getting all the attention? Did Mr. Hun Sen cheat and got the Education Ministry to allow him exclusive access to the school graduations?
Can Mrs Mou Sochua hand out school diplomas too? CPP is winning. CNRP must do something NOW.
Nothing wrong to present in graduation ceremony if they invited you , but something wrong are . One you took the ceremony stage as a tool to mock and scold your political adversary,that is very wrong pinhead. 2 you are not even finish junior high and to hold over the certificates of bachelor ,master or some time higher in this big official ceremony like this , did you feel ashamed your self on ignorance past ? 3 This ceremony is not for political or insinuated of maniacal mongering speech ,it is a happy ending of these students many years of hard work achievement ,why you went to spoil their happiness atmosphere ? Where are your daily job as a PM ?
Post a Comment