A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 January 2016

មន្ត្រី​បក្ស​កាន់​អំណាច​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​មាន​ការ​រង្គោះរង្គើ​ផ្ទៃក្នុង

មន្ត្រី​បក្ស​កាន់​អំណាច​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​មាន​ការ​រង្គោះរង្គើ​ផ្ទៃក្នុង
ដោយ ម៉ម មុនីរតន៍
2016-01-24  rfa

***

ដូចជាត្រូវ ព្រោះបក្សនេះវាគ្មានអ្នកណាត្រួត ហើយគេមានគុំនិតផ្សេងគ្នា ដូច្នេះមានការជជែកគ្នាជាំការធម្មតាទេ មិនដូចបក្សប្រជាជនទេវាមានយួនត្រួត បើមិនស្រួលយួនក្រៀវហើយ វាថា ឌូម៉ែ ច្បាស់ជាញរជើង ហើយ មើលចុះយួនគេចង់ធ្វើអីបានតាមចិត្ត ឲ្យស្ងាត់ឈង គ្រាន់តែបាក្យយួនមិន ហ៊ានហៅផង ព្រោះវាជាមហាមិត្ត ឬ? គេថាមិត្តតែដូចជាខ្សែរលើពេកហើយដឹង សើចដាក់សង្រ្គោះជាតិទៅ ពួកនោះវាអាក្រក់ណាស់ ពិតមែនឬ?

Reader

***

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
 RFA/Yang Chandara


មន្ត្រី​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ថ្មី​ទៀត។ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​រឹងមាំ បើ​ទោះ​ជា​មាន​អ្នក​នយោបាយ​ខ្លះ​ចង់​ពុះ​ច្រៀក​បក្ស​នេះ​ជា​ពីរ​យ៉ាង​ណា​ក្ដី។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​បក្ស​កាន់​អំណាច​ឌឺដង​ទៅ​វិញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​បក្ស​នេះ​បាន​ប្រេះស្រាំ​រួច​ទៅ​ហើយ។

មន្ត្រី​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​មាន​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ជា​បណ្ដើរៗ បើ​ទោះ​ជា​មេដឹកនាំ​គណបក្ស​នេះ​ខំ​អះអាង​ពី​ភាព​ស្អាតស្អំ​ថា ផ្ទៃក្នុង​បក្ស​មិន​ធ្លុះធ្លាយ និង​រកាំរកូស​យ៉ាង​ណា​ក៏ដោយ​ចុះ។

ការ​ថ្លែង​ដូច​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ធ្វើ​ឡើង ១​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ថ្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៣ មករា ទៅ​កាន់​អ្នក​ទ្រាំទ្រ​របស់​ខ្លួន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មករា ថា ការ​ពិត​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​តែ​ភិតភ័យ​ពី​ជោគវាសនា​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ភាព​ប្រេះស្រាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​រួច​មក​ហើយ ដូច​ជា​អ្នកស្រី ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មការ​ផ្ទៃ​ក្នុង​បក្ស ត្រូវ​បក​អាក្រាត​ពី​ភាព​មិន​ចុះសម្រុង​នឹង​គ្នា​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​ជាដើម។ បន្ថែម​ពី​លើ​នេះ លោក សុខ ឥសាន បន្ត​ថា មាន​សកម្មជន​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន បាន​ចាប់​ផ្ដើម​បោះបង់​បក្ស​នេះ​ជា​ហូរហែ​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​បន្ត​ទៀត៖ «»។



ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ (Video Conference) ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៣ មករា ដោយ​លោក សម រង្ស៊ី និយាយ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង បើ​ទោះ​ជា​មាន​អ្នក​ចង់​ហែក​គណបក្ស​នេះ​ឲ្យ​ក្លាយ​ជា​ចម្រៀក​ក៏​ពុំ​អាច​ទៅ​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ដណ្ដើម​ការ​គាំទ្រ​លើសលប់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ ជាពិសេស​ផ្ទៃ​ក្នុង​បក្ស​នៅ​តែ​រឹងមាំ៖ «»។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មាន​តែ​គណបក្ស​ជំទាស់​ទេ ដែល​អាច​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ដែល​កំពុង​តែ​បាត់បង់​ទៅ​ហើយ​នេះ​បាន។ ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​មាន​ពិរុទ្ធ​តាម​ផ្លូវ​តុលាការ ក៏​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ទើប​អាច​យក​ឈ្នះ​ភាព​អយុត្តិធម៌​បាន៖ «»។

ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​អន្ទង​ចិត្ត​រក​ការ​គាំទ្រ​របស់​លោក សម រង្ស៊ី ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​ដឹង​ខ្លួន​ថា នឹង​មិន​អាច​ទៅ​រួច​ស្រាប់​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​តែ​អនុវត្ត គឺ​ជា​ការ​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ និង​ភាព​ចាំបាច់​របស់​ប្រជាពលរដ្ឋ៖ «»។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា ការ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​នេះ នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​បន្ត​ថា បើ​សិន​អ្នក​នយោបាយ​នៅ​តែ​ប្រកាន់​គោលការណ៍​យក​ឈ្នះ​តែ​រៀងៗ​ខ្លួន​ដូច​នេះ អ្នក​ដែល​ចាញ់​ហើយ​កាន់​តែ​យ៉ាប់​នោះ គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «»។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា អ្នក​នយោបាយ​នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ បើ​ទោះ​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ មិន​ទាន់​មាន​សេដ្ឋកិច្ច​រីកចម្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ប្រសើរ​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​ក៏ដោយ​ចុះ។ ជា​ទម្លាប់​របស់​អ្នក​នយោបាយ​ខ្មែរ ហាក់​ដូចជា​ភ្លេច​ពី​ការ​អភិវឌ្ឍ ហើយ​នៅ​ពេល​មុន​យុទ្ធនាការ​បោះឆ្នោត​មក​ដល់​ វេទិកា​ឌឺដង និង​វាយ​ប្រហារ​គ្នា គេ​តែង​សង្កេត​ឃើញ​ថា បាន​កើត​ឡើង​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ៕

2 comments:

Anonymous said...

ដូចជាត្រូវ ព្រោះបក្សនេះវាគ្មានអ្នកណាត្រួត ហើយគេមានគុំនិតផ្សេងគ្នា ដូច្នេះមានការជជែកគ្នាជាំការធម្មតាទេ មិនដូចបក្សប្រជាជនទេវាមានយួនត្រួត បើមិនស្រួលយួនក្រៀវហើយ វាថា ឌូម៉ែ ច្បាស់ជាញរជើង ហើយ មើលចុះយួនគេចង់ធ្វើអីបានតាមចិត្ត ឲ្យស្ងាត់ឈង គ្រាន់តែបាក្យយួនមិន ហ៊ានហៅផង ព្រោះវាជាមហាមិត្ត ឬ? គេថាមិត្តតែដូចជាខ្សែរលើពេកហើយដឹង សើចដាក់សង្រ្គោះជាតិទៅ ពួកនោះវាអាក្រក់ណាស់ ពិតមែនឬ?

Anonymous said...

Kem sokha the naive he no nothing but pessimistic criticism.

Thise swines muckraker will destroy himself and the party. Looke how Pol pot destroy himself and the entire nation ....Thise peoples are very disgrace and vulnerable idiot. Mike