មន្ត្រីបក្សកាន់អំណាចថាគណបក្សសង្គ្រោះជាតិកំពុងមានការរង្គោះរង្គើផ្ទៃក្នុង
ដោយ ម៉ម មុនីរតន៍
2016-01-24 rfa
***
ដូចជាត្រូវ ព្រោះបក្សនេះវាគ្មានអ្នកណាត្រួត ហើយគេមានគុំនិតផ្សេងគ្នា
ដូច្នេះមានការជជែកគ្នាជាំការធម្មតាទេ មិនដូចបក្សប្រជាជនទេវាមានយួនត្រួត
បើមិនស្រួលយួនក្រៀវហើយ វាថា ឌូម៉ែ ច្បាស់ជាញរជើង ហើយ
មើលចុះយួនគេចង់ធ្វើអីបានតាមចិត្ត ឲ្យស្ងាត់ឈង គ្រាន់តែបាក្យយួនមិន ហ៊ានហៅផង
ព្រោះវាជាមហាមិត្ត ឬ? គេថាមិត្តតែដូចជាខ្សែរលើពេកហើយដឹង
សើចដាក់សង្រ្គោះជាតិទៅ ពួកនោះវាអាក្រក់ណាស់ ពិតមែនឬ?
Reader
***
មន្ត្រីបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ចាប់ផ្ដើមបើកយុទ្ធនាការវាយប្រហារគ្នាទៅវិញទៅមកជាថ្មីទៀត។ ប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសអះអាងថា គណបក្សប្រឆាំងនៅតែមានភាពរឹងមាំ បើទោះជាមានអ្នកនយោបាយខ្លះចង់ពុះច្រៀកបក្សនេះជាពីរយ៉ាងណាក្ដី។ ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីបក្សកាន់អំណាចឌឺដងទៅវិញថា បើទោះជាបក្សប្រឆាំងមិនបែកបាក់ផ្ទៃក្នុងយ៉ាងណាក៏ដោយចុះ ក៏បក្សនេះបានប្រេះស្រាំរួចទៅហើយ។
មន្ត្រីគណបក្សដែលគ្រប់គ្រងអំណាចមើលឃើញថា គណបក្សសង្គ្រោះជាតិ កំពុងតែមានភាពរង្គោះរង្គើផ្ទៃក្នុងបក្សជាបណ្ដើរៗ បើទោះជាមេដឹកនាំគណបក្សនេះខំអះអាងពីភាពស្អាតស្អំថា ផ្ទៃក្នុងបក្សមិនធ្លុះធ្លាយ និងរកាំរកូសយ៉ាងណាក៏ដោយចុះ។
ការថ្លែងដូចនេះរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ធ្វើឡើង ១ថ្ងៃបន្ទាប់ពីប្រធានគណបក្សជំទាស់ គឺលោក សម រង្ស៊ី ថ្លែងនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ មករា ទៅកាន់អ្នកទ្រាំទ្ររបស់ខ្លួន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងនៅថ្ងៃទី២៤ មករា ថា ការពិតមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល កំពុងតែភិតភ័យពីជោគវាសនាគណបក្សនេះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។ លោកបន្តថា ភាពប្រេះស្រាំរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញរួចមកហើយ ដូចជាអ្នកស្រី ឡាក់ សុភាព ដែលជាសមាជិកគណៈកម្មការផ្ទៃក្នុងបក្ស ត្រូវបកអាក្រាតពីភាពមិនចុះសម្រុងនឹងគ្នានៅក្នុងជួរថ្នាក់ដឹកនាំបក្សជាដើម។ បន្ថែមពីលើនេះ លោក សុខ ឥសាន បន្តថា មានសកម្មជនជាច្រើននៅតាមមូលដ្ឋាន បានចាប់ផ្ដើមបោះបង់បក្សនេះជាហូរហែមកហើយ ហើយមកដល់ពេលនេះក៏នៅតែបន្តទៀត៖ «»។
ពាក់ព័ន្ធបញ្ហានេះ ប្រធានគណបក្សជំទាស់លោក សម រង្ស៊ី ថ្លែងតាមវីដេអូ (Video Conference) ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខេត្តត្បូងឃ្មុំ ហើយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី២៣ មករា ដោយលោក សម រង្ស៊ី និយាយថា គណបក្សប្រឆាំងនៅតែខ្លាំង បើទោះជាមានអ្នកចង់ហែកគណបក្សនេះឲ្យក្លាយជាចម្រៀកក៏ពុំអាចទៅរួចដែរ។ ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិ នៅតែអាចដណ្ដើមការគាំទ្រលើសលប់សម្រាប់ការបោះឆ្នោតខាងមុខនេះ ជាពិសេសផ្ទៃក្នុងបក្សនៅតែរឹងមាំ៖ «»។
លោក សម រង្ស៊ី បញ្ជាក់ទៀតថា មានតែគណបក្សជំទាស់ទេ ដែលអាចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិដែលកំពុងតែបាត់បង់ទៅហើយនេះបាន។ ទន្ទឹមនឹងនេះ ប្រធានគណបក្សជំទាស់ដែលកំពុងមានពិរុទ្ធតាមផ្លូវតុលាការ ក៏អំពាវនាវឲ្យអ្នកគាំទ្របក្សប្រឆាំងធ្វើសេចក្ដីសម្រេចមួយដ៏ត្រឹមត្រូវ និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ទើបអាចយកឈ្នះភាពអយុត្តិធម៌បាន៖ «»។
ឆ្លើយតបរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា នេះជាមធ្យោបាយអន្ទងចិត្តរកការគាំទ្ររបស់លោក សម រង្ស៊ី ពីអ្នកគាំទ្រប៉ុណ្ណោះ។ ជាងនេះទៀត ប្រធានគណបក្សប្រឆាំងដឹងខ្លួនថា នឹងមិនអាចទៅរួចស្រាប់ទៅហើយ។ ផ្ទុយទៅវិញ អ្វីដែលបក្សកាន់អំណាចកំពុងតែអនុវត្ត គឺជាការបម្រើឲ្យសេចក្ដីត្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ៖ «»។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ចាត់ទុកថា ការឆ្លើយឆ្លងរបស់អ្នកនយោបាយនេះ នឹងមិនធ្វើឲ្យចំណេញអ្វីឡើយសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបន្តថា បើសិនអ្នកនយោបាយនៅតែប្រកាន់គោលការណ៍យកឈ្នះតែរៀងៗខ្លួនដូចនេះ អ្នកដែលចាញ់ហើយកាន់តែយ៉ាប់នោះ គឺប្រជាពលរដ្ឋទៅវិញទេ៖ «»។
អ្នកវិភាគនយោបាយមើលឃើញថា អ្នកនយោបាយនៅតែពុំទាន់មានភាពចាស់ទុំនៅឡើយ បើទោះជាប្រទេសក្រីក្រមួយនេះ មិនទាន់មានសេដ្ឋកិច្ចរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានប្រសើរឡើងអស់ជាច្រើនទសវត្សរ៍ហើយក៏ដោយចុះ។ ជាទម្លាប់របស់អ្នកនយោបាយខ្មែរ ហាក់ដូចជាភ្លេចពីការអភិវឌ្ឍ ហើយនៅពេលមុនយុទ្ធនាការបោះឆ្នោតមកដល់ វេទិកាឌឺដង និងវាយប្រហារគ្នា គេតែងសង្កេតឃើញថា បានកើតឡើងស្ទើរក្លាយជាទម្លាប់ទៅហើយ៕
2 comments:
ដូចជាត្រូវ ព្រោះបក្សនេះវាគ្មានអ្នកណាត្រួត ហើយគេមានគុំនិតផ្សេងគ្នា ដូច្នេះមានការជជែកគ្នាជាំការធម្មតាទេ មិនដូចបក្សប្រជាជនទេវាមានយួនត្រួត បើមិនស្រួលយួនក្រៀវហើយ វាថា ឌូម៉ែ ច្បាស់ជាញរជើង ហើយ មើលចុះយួនគេចង់ធ្វើអីបានតាមចិត្ត ឲ្យស្ងាត់ឈង គ្រាន់តែបាក្យយួនមិន ហ៊ានហៅផង ព្រោះវាជាមហាមិត្ត ឬ? គេថាមិត្តតែដូចជាខ្សែរលើពេកហើយដឹង សើចដាក់សង្រ្គោះជាតិទៅ ពួកនោះវាអាក្រក់ណាស់ ពិតមែនឬ?
Kem sokha the naive he no nothing but pessimistic criticism.
Thise swines muckraker will destroy himself and the party. Looke how Pol pot destroy himself and the entire nation ....Thise peoples are very disgrace and vulnerable idiot. Mike
Post a Comment