ដោយ ជុន ច័ន្ទបុត្រ
2016-01-23
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
Photo: RFA
|
ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសយកលោក ទេព នីថា ដែលជាអគ្គលេខាធិការចាស់នៃ គ.ជ.ប អោយធ្វើជាអគ្គលេខាធិការក្នុងអាណត្តិថ្មីនេះម្ដងទៀត បើទោះជាមានបេក្ខជនផ្សេងទៀតបានដាក់ពាក្យក៏ដោយចុះ។
ការតែងតាំងអគ្គលេខាធិការមុខដដែលនេះ បានធ្វើអោយសាធារណជនរិៈគន់យ៉ាងខ្លាំងដល់ គ.ជ.ប។ លើសពីនេះទៀត គ្មាននរណាដឹងទេថា តើលោក ទេព នីថា ត្រូវបានជាប់ឈ្មោះជាអគ្គលេខាធិការនៃ គ.ជ.ប ម្ដងទៀតនេះ ដោយរបៀបណាទេ ពីព្រោះ គ.ជ.ប មិនបានបង្ហាញដល់សាធារណជននូវនីតិវិធីជ្រើសរើសនោះឡើយ។ បញ្ហានេះ បណ្ដាលអោយមានមន្ទិលសង្ស័យអំពីតម្លាភាពការងាររបស់ គ.ជ.ប។
មតិរិះគន់ក៏បានវាយប្រហារទៅលើគណបក្សសង្គ្រោះជាតិ ផងដែរ ដែលកន្លងមកគណបក្សប្រឆាំងមួយនេះ តែងប្រកាសប្រឆាំងរាល់ការប៉ុនប៉ងយក លោក ទេព នីថា អោយមកធ្វើជាអគ្គលេខាធិការ គ.ជ.ប សាជាថ្មីទៀត។
ដើម្បីចង់បំភ្លឺដល់សាធារណជនអោយជ្រាបពីបញ្ហាចម្រូងចម្រាសនេះ មន្ត្រីជាន់ខ្ពស់មួយរូបដែលបម្រើការនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានទម្លាយព័ត៌មានដល់វិទ្យុអាស៊ីសេរី តាមរយៈការផ្ដល់បទសម្ភាសន៍ នៅពេលថ្មីៗនេះ ដោយសុំមិនបញ្ចេញសំឡេងអំពីរបៀបដែល គ.ជ.ប ជ្រើសរើសយកលោក ទេព នីថា ធ្វើជាអគ្គលេខាធិការ។
No comments:
Post a Comment