Note by School of Vice
This is the first time I have learned of the use of poisonous chemical to kill crops by foreign authorities against Cambodian farmers. It is a sickening and deadly method, to say the least. Without the crops these subsistence farmers would not survive, and unlike the Thai military in the west [who practices shooting to kill Khmer civilians suspected of straying into its territory illegally] the Vietnamese authorities can be more 'flexible' in the manner they attempt to drive the unprotected Khmer farmers off their ancestral land and farms, whilst still upholding their sacrosanct idea of "a thousand years of friendship between Kampuchea and Vietnam"?
According to recent media reports Cambodian consumers - including children - had fallen prey en masse to chemically contaminated food products known to have been transported over from Vietnam. Or, at any rate the imported chemicals and fertilizers used to grow crops in the country. If these dangerous substances are not from Vietnam, then whence?
Of course, the Cambodians [along with the Laotians and other indigenous groups throughout Indochina] are "indolent" in character and their farms and fields have always been under-utilised, unlike the 'hard-working', 'industrious' Vietnamese. That's mainly down to the fact that the former had always existed harmoniously and self-sufficiently with their environment where the fish could be easily plucked from the local river, the pond or the flooded rice fields, whereas the latter have always had to fight and scrap for every inch of arable land just to ensure subsistence alone. This hunger and economic want in a population such as that of Vietnam - have over the centuries - given way to a culture of extreme competition of a predatory inclination. Yet, it had also offered to the Vietnamese state a most reliable and effective weapon in its drive to expand and subjugate in relations to weaker states and kingdoms, at times violently, and other times, surreptitiously, but always with the irresistible "carrots" of territorial expansions and conquests dangled before the hungry population on the move.
So we have a rather amusing irony here before us and history; one where a people - conditioned by their natural riches, and cultivated by the minimalist influence of their religions, take only enough of what they need out of nature and their surroundings, now stand accused of illegally tilling foreign fields by even their own authorities, and a people of a voracious nation who have learned and practised - from this experience of extreme economic dearth and want - the very opposite philosophy and approach to life. A philosophy, furthermore, that is stained to the core with innocent blood and treachery - as soiled and soaked by these deadly, ignoble deeds as the farm land we see in the picture below.
ប៊ីដុងថ្នាំពុលដែលអាជ្ញាធរវៀតណាម ប្រើបាញ់លើដំណាំស្រូវ ដំឡូងមី របស់ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៥។RFA/Saut Sokprathna
|
ដោយ យាង សុជាមេត្តា 2015-05-07 RFA
ប្រជាពលរដ្ឋនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលផ្ទៃដីដាំដំណាំរបស់ពួកគាត់រងការបំផ្លាញ ដោយសារការបាញ់ថ្នាំគីមីពុលពីសំណាក់សមត្ថកិច្ចវៀតណាម កាលពីថ្ងៃទី១៩ ខែមេសា អះអាងថា ពួកគាត់នឹងចូលដាំដុះបង្កបង្កើនផលលើផ្ទៃដីនោះបន្តទៀត បើទោះជាត្រូវប្រឈមជាមួយពលរដ្ឋ និងសមត្ថកិច្ចវៀតណាម ក៏ដោយ។ ពលរដ្ឋទាំងនោះបញ្ជាក់ថា ពួកគាត់បានបង្កបង្កើនផលលើដីនោះតាំងពីដើមទសវត្សរ៍ឆ្នាំ៨០ ដូច្នេះពួកគេមិនអាចបោះបង់ដីទាំងនោះទៅខាងវៀតណាម បានឡើយ។
ការអះអាងរបស់ពលរដ្ឋបែបនេះ បន្ទាប់ពីមានការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ប្រាប់ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី៤ ឧសភា ថា មូលហេតុដែលនាំឲ្យវៀតណាម មានប្រតិកម្មចូលបាញ់ថ្នាំពុលបំផ្លាញដំណាំរបស់កសិករខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ដោយសារតែកសិករទាំងនោះបានដាំដំណាំចូលដីរបស់វៀតណាម ចំនួនជាង ១៦,៦ហិកតារថែមទៀតក៏ដោយ។
ពលរដ្ឋឈ្មោះ ញៀន ខាន់ ដែលអះអាងថា រូបគាត់មានផ្ទៃដីចំនួន ២ហិកតារ ហើយត្រូវបានសមត្ថកិច្ចវៀតណាម ចូលបាញ់ថ្នាំបំផ្លាញដែរនោះ បានមានប្រសាសន៍ថា លោកបានដាំដុះបង្កបង្កើនផលលើដីរបស់លោកតាំងពីដើមមក បើទោះជាពេលខ្លះលោកត្រូវប្រឈមជាមួយជនជាតិវៀតណាម ក៏ដោយ។ លោកថា កន្លងមកវៀតណាម ក៏បានចូលបំផ្លាញដំណាំរបស់កសិករខ្មែរដែរ តែពួកគេច្រើនបំផ្លាញនៅពេលយប់។ ប៉ុន្តែលោកថា ក្រោយមកពលរដ្ឋខ្មែរនៅបន្តចូលធ្វើការដាំដុះលើដីនោះដដែល។
សម្រាប់នៅពេលនេះ លោក ញៀន ខាន់ អះអាងថា បើទោះជា លោក ហោ ណាំហុង ថាពួកលោកចូលធ្វើលើដីរបស់វៀតណាម ក៏ដោយ ក៏លោកនៅតែចូលបង្កបង្កើនផលលើដីដែលកំពុងមានភាពចម្រូងចម្រាសនោះដូចមុនដដែល ព្រោះលោកថាវាជារបស់ដីលោក ហើយលោករស់នៅក៏ពឹងពាក់លើដីតែប៉ុណ្ណឹង៖ «នៅឆ្នាំ៨៣-៨៤ ឆ្នាំហ្នឹងគេចាប់ទាហាន ប្រជាពលរដ្ឋគេចខ្លួនចូលក្នុងព្រៃឆ្ការដីតាំងពីហ្នឹងមករហូត ដល់ពេលឆ្ការស្រឡះហើយគ្មានវៀតណាម មកធ្វើនោះទេ គឺមានតែខ្មែរមកធ្វើរហូតតាំងពីនោះមក។ ហើយដល់ពេលអ៊ីចឹងទៅ វៀតណាម ចេះតែដេញៗបន្តិចម្តងៗរហូតមកដល់ដីជាំ គេនៅតែដេញទៀត ប្រជាពលរដ្ឋចេះតែដកខ្លួនទៅៗ»។
ក្នុងពេលជាមួយគ្នានេះ លោក ញៀន ខាន់ ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់កុំឲ្យមានពលរដ្ឋ ឬសមត្ថកិច្ចវៀតណាម មកបៀតបៀន ឬចូលបំផ្លាញដំណាំដាំដុះរបស់ពួកលោកបន្តទៀត។
ដូចគ្នាទៅនឹងការលើកឡើងរបស់ លោក ញៀន ខាន់ មេឃុំជាំ លោក ប្រាក់ ចន្នី បញ្ជាក់ថា ពលរដ្ឋបានដាំដុះលើដីទាំងនោះតាំងពីដើមទសវត្សរ៍ឆ្នាំ៨០ មកម្ល៉េះ។ យ៉ាងណាក៏ដោយ លោកថារហូតដល់ឆ្នាំ២០០៥-២០០៦ រដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យពលរដ្ឋឈប់ចូលដាំដុះមួយរយៈសិន ដើម្បីទុកឲ្យប្រទេសទាំងពីរធ្វើការបោះបង្គោលព្រំដែនឲ្យរួចរាល់។ ប៉ុន្តែលោកថា នៅពេលនោះខាងភាគីវៀតណាម មិនបានគោរពនោះទេ គឺនៅតែបន្តរុលចូលតំបន់ហាមឃាត់នោះជាបន្តបន្ទាប់។ លោក ប្រាក់ ចន្នី ឲ្យដឹងបន្តថា លុះបង្គោលព្រំដែនត្រូវបានគេបោះរួចរាល់នៅឆ្នាំ២០១២ ពលរដ្ឋនៅតែមិនបានចូលបង្កបង្កើនផលលើដីពួកគេទៀត លុះដល់ឆ្នាំ២០១៥ នេះ ទើបពួកគេបង្ខំចិត្តចូលដាំដំណាំសាជាថ្មី។
លោក ប្រាក់ ចន្នី បញ្ជាក់ដែរថា ចាប់តាំងពីមានការបោះបង្គោលព្រំដែននៅទីនោះចាប់តាំងពីឆ្នាំ២០១២ មក មិនដែលឃើញមានមន្ត្រីណាចុះពន្យល់ប្រាប់ពលរដ្ឋ ថាដីណាជារបស់ខ្មែរ ហើយដីណាជារបស់វៀតណាម ឲ្យបានពិតប្រាកដឡើយ៖ «ខ្ញុំសុំឲ្យរដ្ឋាភិបាលចង្អុលឲ្យច្បាស់មក។ ឥឡូវព្រំប្រទល់វៀតណាម ប៉ុណ្ណា វៀតណាម ធ្វើប៉ុណ្ណា ខ្មែរធ្វើប៉ុណ្ណាឲ្យច្បាស់អ៊ីចឹងមក អត់ទាន់មានទេបោះ ហើយចោលតែម្តងអត់មានផ្តល់ព័ត៌មានឲ្យពលរដ្ឋថា ឥឡូវពលរដ្ឋចុះធ្វើពីត្រឹមនេះ ឬត្រឹមនោះ គឺអត់មានទេ»។
លោក ប្រាក់ ចន្នី មានប្រសាសន៍ដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនព្រមដោះស្រាយ ឬបញ្ជាក់ប្រាប់ពលរដ្ឋឲ្យបានច្បាស់នោះទេ ពលរដ្ឋនឹងនៅបន្តរងទុក្ខវេទនាដូចសព្វថ្ងៃ។ លើសពីនេះ លោកថា វាអាចមានការប្រឈមមុខដាក់គ្នារវាងពលរដ្ឋខ្មែរ និងវៀតណាម ទៀតផង។
កាលពីថ្ងទី២៦ ខែមេសា សមាជិកសភា និងព្រឹទ្ធសភាគណបក្សប្រឆាំង បានធ្វើដំណើរចុះទៅពិនិត្យផ្ទាល់ដល់តំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលផ្ទៃដីដាំដំណាំពលរដ្ឋរងការបំផ្លាញ។ ក្រោយការពិនិត្យនោះ ពួកគេរកឃើញថា ផលដំណាំរបស់កសិករខ្មែរប្រមាណ ១០ហិកតារត្រូវបានបំផ្លាញ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន ៩គ្រួសារ។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតបំភ្លឺរបស់ខ្លួនកាលពីថ្ងៃទី៦ ឧសភា បន្ថែមទៅលិខិតរបស់ លោក ហោ ណាំហុង ដែលបានផ្ញើទៅកាន់ លោក ហេង សំរិន អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បញ្ជាក់ថា តំបន់ព្រំដែនដែលឋិតនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះ គឺគណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានស្រុះស្រួលគ្នាអនុញ្ញាតឲ្យពលរដ្ឋខ្មែរដាំដុះដំណាំចំនួន ១០០ហិកតារក្នុងដីវៀតណាម ហើយដែលពលរដ្ឋខ្មែរបានដឹងច្បាស់អំពីបញ្ហានេះ។ ប៉ុន្តែលោកថា ក្នុងឆ្នាំ២០១៥ ថ្មីៗនេះ ពលរដ្ឋខ្មែរបានដាំដំណាំចំនួន ១៦,៦ហិកតារក្នុងដីវៀតណាម ហួសពីតំបន់ ១០០ហិកតារដែលគណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានឯកភាពគ្នាទុកឲ្យពលរដ្ឋខ្មែរដាំដុះដំណាំ។
ការបកស្រាយរបស់ក្រសួងការបរទេសដូចនេះ បានធ្វើឲ្យសង្គមស៊ីវិលខ្លះសម្ដែងការខកចិត្ត។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅថ្ងៃទី៦ ឧសភា បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដក លោក ហោ ណាំហុង ចេញពីតំណែង ដោយពួកគេយល់ថា ប្រមុខការទូតកម្ពុជា រូបនេះ បានប្រព្រឹត្តខុសច្បាប់រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងអសមត្ថភាព។
ទាក់ទងបញ្ហានេះ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍នៅថ្ងៃទី៧ ឧសភា ថា នៅពេលដែលកម្ពុជា ធ្វើការរួមគ្នាជាមួយភាគីវៀតណាម ដើម្បីឈានដល់ការបោះបង្គោលព្រំដែននោះ ទម្រាំតែកម្ពុជា អាចតវ៉ាឲ្យវៀតណាម ទទួលស្គាល់ការកាន់កាប់ជាក់ស្តែងរបស់ពលរដ្ឋខ្មែរ វាជាការពិបាកណាស់រួចទៅហើយ។
លោកបញ្ជាក់ថា នៅពេលនេះ រដ្ឋាភិបាលមិនចាំបាច់ចុះទៅពន្យល់អ្វីបន្ថែមទៀតនោះទេ ព្រោះលោកថា នៅពេលដែលក្រុមការងារព្រំដែនកម្ពុជា-វៀតណាម ចុះធ្វើការរួមគ្នាដើម្បីឈានដល់ការបោះបង្គោលព្រំដែននោះ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនោះ បានបញ្ជាក់ប្រាប់ក្រុមការងារព្រំដែនរួចរាល់ហើយថា ដីណាជារបស់ពលរដ្ឋ ហើយដីណាមិនមែនជារបស់ពលរដ្ឋ ដើម្បីឲ្យក្រុមការងារព្រំដែនកត់ត្រាទុក រួចយកទៅធ្វើការចរចាជាមួយភាគីវៀតណាម។
ចំពោះការអះអាងរបស់ពលរដ្ឋដែលថា ពួកគាត់បានធ្វើការដាំដុះនៅលើដីតាំងពីទសវត្សរ៍៨០ នោះ លោក វ៉ា គឹមហុង ចោទសួរទៅវិញថា បើពលរដ្ឋធ្វើតាំងពីទសវត្សរ៍៨០ ហេតុអ្វីនៅពេលដែលក្រុមការងារបច្ចេកទេសព្រំដែនចុះធ្វើការវាស់វែងនៅឆ្នាំ២០១១ ហេតុអ្វីបានជាពលរដ្ឋមិនព្រមចេញមុខមកប្រាប់ក្រុមការងារបច្ចេកទេស ថាដីនោះជាដីរបស់ពួកគាត់៖ «គណៈកម្មាធិការព្រំដែនគេចាំតែអនុវត្ត ចាំតែគោរពតាមអ្វីដែលគាត់ចង់បាន កន្លែងខ្លះគេអនុញ្ញាតឲ្យទាមទារទៅ បើថាវាត្រូវស្រែចម្ការគាត់ សុំទៅប្រាប់ឲ្យគណៈកម្មាធិការ ឲ្យបច្ចេកទេសដែលចុះទៅជាមួយអាជ្ញាធរដែនដីទាំងអស់នោះ សុំអាជ្ញាធរដែនដីដឹងឮ បើថាអាហ្នឹងជាស្រែរបស់គាត់មែនអីមែន អាហ្នឹងប្រគល់ឲ្យគាត់ទៅ យើងមានទៅកំណាញ់អី យើងទៅចរចាគេ បើយើងទុកច្រើនយើងទៅត្រូវរកដីច្រើនសងគេ គឺយើងសងស្មើទៅស្មើមក ជាគោលការណ៍នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១១»។
បញ្ហាការកំណត់ព្រំដែនកម្ពុជា-វៀតណាម គឺជាប្រធានបទដ៏រសើបមួយ ដែលរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យនរណាម្នាក់លើកឡើងឡើយ។ គេនៅចាំបានថា ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះសន្ធិសញ្ញាព្រំដែនបន្ថែមកាលពីឆ្នាំ២០០៥ នៅពេលនោះមន្ត្រីសង្គមស៊ីវិលមួយចំនួន ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ដោយសារតែការរិះគន់របស់ពួកគេលើរដ្ឋាភិបាល។
ទាក់ទងបញ្ហាព្រំដែនកម្ពុជា-វៀតណាម នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១២ បានចំណាយពេលអស់ជាច្រើនម៉ោងនៅក្នុងសភា ដើម្បីបំភ្លឺអំពីការបោះបង្គោលព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រជាមួយវៀតណាម តាមការកោះហៅរបស់គណបក្សប្រឆាំង។
ចំពោះការបំផ្លិចបំផ្លាញដំណាំរបស់ពលរដ្ឋដោយសមត្ថកិច្ចវៀតណាម នៅពេលនេះ តំណាងរាស្ត្រគណបក្សប្រឆាំងបញ្ជាក់ថា ពួកគេនឹងពិភាក្សាគ្នាដើម្បីកោះហៅមន្ត្រីរដ្ឋាភិបាលចូលបំភ្លឺឲ្យបានច្បាស់ នៅចំពោះមុខសមាជិកសភា។ លើសពីនេះ ពួកគេថា អាចមានការធ្វើញត្តិបន្ទោស ឬបោះឆ្នោតទម្លាក់ លោក ហោ ណាំហុង ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ផងដែរ ប្រសិនបើរកឃើញថា ការឆ្លើយតបរបស់ លោក ហោ ណាំហុង កន្លងមកមិនបានការពារផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា តែវាជាការការពារផលប្រយោជន៍របស់វៀតណាម ទៅវិញនោះ។
ដោយឡែកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលដឹកនាំដោយ លោក ម៉ៅ ពិសេស នឹងចុះទៅពិនិត្យមើលដោយផ្ទាល់ តំបន់ដែលដំណាំពលរដ្ឋរងការបំផ្លាញនោះ នៅថ្ងៃទី១៧ ឧសភា ខាងមុខ៕
3 comments:
All people live off the land, yet why this science to create toxic chemicals to contaminate the very land that people feed off? Thanks to top scientists logic: Use what we've made to control unwanted people groups. Probably same chemical compound as in Agent Orange--thanks to Monsanto or Dow Chemical Industry.
Thanks for the English version Mr. School of Voice. Being heathen is bad enough but being poison to death by use of product sold to them by their enemy is hard to bear of such crime against another human being.
Seem like a lot of farmers are duped into using toxic agents to enhance growing not knowing that the allusion of lushes green or big fat mango are all a time bomb to be reckon with as in shorten lifespan and terminal illnesses.
I has nothing to with my God being evil, it has everything to do that man have sold himself to do evil. Understand, not all ill will human beings sold themselves to do evil, just some or a group of people. To understand this further is to think of hit-man, a hit-man is someone who been hired to kill another human on behalf of one who paid him/her to do it. Or in this case is a direct will full Vietnam government selling crop destroying agent to do their evil deed.
Buy the truth and sell it not, also wisdom and understanding.
MagogMademn
To solve Khmer problems, prosecute
Hanoi key leaders.
Cambodia's boundaries were for the most part based upon those recognized by France and by neighboring countries during the colonial period. The 800-kilometer boundary with Thailand runs along the watershed of the Dangrek Mountains, although only in its northern sector. The 541-kilometer border with Laos and the 1,228-kilometer border with Vietnam result from French administrative decisions and do not follow major natural features. Border disputes have broken out in the past between Cambodia and Thailand as well as between Cambodia and Vietnam.[53][54]
Post a Comment