A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 May 2015

ពលរដ្ឋ​អះអាង​ថា​នឹង​បន្ត​ចូល​ដាំ​ដំណាំ​លើ​ដី​ដែល​វៀតណាម​បាញ់​ថ្នាំ​ពុល​បំផ្លាញ​ដំណាំ



Note by School of Vice 

This is the first time I have learned of the use of poisonous chemical to kill crops by foreign authorities against Cambodian farmers. It is a sickening and deadly method, to say the least. Without the crops these subsistence farmers would not survive, and unlike the Thai military in the west [who practices shooting to kill Khmer civilians suspected of straying into its territory illegally] the Vietnamese authorities can be more 'flexible' in the manner they attempt to drive the unprotected Khmer farmers off their ancestral land and farms, whilst still upholding their sacrosanct idea of "a thousand years of friendship between Kampuchea and Vietnam"? 

According to recent media reports Cambodian consumers - including children - had fallen prey en masse to chemically contaminated food products known to have been transported over from Vietnam. Or, at any rate the imported chemicals and fertilizers used to grow crops in the country. If these dangerous substances are not from Vietnam, then whence? 

Of course, the Cambodians [along with the Laotians and other indigenous groups throughout Indochina] are "indolent" in character and their farms and fields have always been under-utilised, unlike the 'hard-working', 'industrious' Vietnamese. That's mainly down to the fact that the former had always existed harmoniously and self-sufficiently with their environment where the fish could be easily plucked from the local river, the pond or the flooded rice fields, whereas the latter have always had to fight and scrap for every inch of arable land just to ensure subsistence alone. This hunger and economic want in a population such as that of Vietnam - have over the centuries - given way to a culture of extreme competition of a predatory inclination. Yet, it had also offered to the Vietnamese state a most reliable and effective weapon in its drive to expand and subjugate in relations to weaker states and kingdoms, at times violently, and other times, surreptitiously, but always with the irresistible "carrots" of territorial expansions and conquests dangled before the hungry population on the move. 

So we have a rather amusing irony here before us and history; one where a people - conditioned by their natural riches, and cultivated by the minimalist influence of their religions, take only enough of what they need out of nature and their surroundings, now stand accused of illegally tilling foreign fields by even their own authorities, and a people of a voracious nation who have learned and practised - from this experience of extreme economic dearth and want - the very opposite philosophy and approach to life. A philosophy, furthermore, that is stained to the core with innocent blood and treachery - as soiled and soaked by these deadly, ignoble deeds as the farm land we see in the picture below.          

ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ
កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។RFA/Saut Sokprathna

ដោយ យាង សុជាមេត្តា 2015-05-07 RFA

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ផ្ទៃ​ដី​ដាំ​ដំណាំ​របស់​ពួក​គាត់​រង​ការ​បំផ្លាញ ដោយសារ​ការ​បាញ់​ថ្នាំ​គីមី​ពុល​ពី​សំណាក់​សមត្ថកិច្ច​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា អះអាង​ថា ពួក​គាត់​នឹង​ចូល​ដាំ​ដុះ​បង្កបង្កើនផល​លើ​ផ្ទៃ​ដី​នោះ​បន្ត​ទៀត បើ​ទោះ​ជា​ត្រូវ​ប្រឈម​ជាមួយ​ពលរដ្ឋ និង​សមត្ថកិច្ច​វៀតណាម ក៏ដោយ។ ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​បាន​បង្កបង្កើនផល​លើ​ដី​នោះ​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ ដូច្នេះ​ពួក​គេ​មិន​អាច​បោះបង់​ដី​ទាំង​នោះ​ទៅ​ខាង​វៀតណាម បាន​ឡើយ។


ការ​អះអាង​របស់​ពលរដ្ឋ​បែប​នេះ បន្ទាប់​ពី​មាន​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ប្រាប់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ថា មូលហេតុ​ដែល​នាំ​ឲ្យ​វៀតណាម មាន​ប្រតិកម្ម​ចូល​បាញ់​ថ្នាំ​ពុល​បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​កសិករ​ទាំង​នោះ​បាន​ដាំ​ដំណាំ​ចូល​ដី​របស់​វៀតណាម ចំនួន​ជាង ១៦,៦​ហិកតារ​ថែម​ទៀត​ក៏ដោយ។

ពលរដ្ឋ​ឈ្មោះ ញៀន ខាន់ ដែល​អះអាង​ថា រូប​គាត់​មាន​ផ្ទៃ​ដី​ចំនួន ២​ហិកតារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម ចូល​បាញ់​ថ្នាំ​បំផ្លាញ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាំ​ដុះ​បង្កបង្កើនផល​លើ​ដី​របស់​លោក​តាំង​ពី​ដើម​មក បើ​ទោះ​ជា​ពេល​ខ្លះ​លោក​ត្រូវ​ប្រឈម​ជាមួយ​ជនជាតិ​វៀតណាម ក៏ដោយ។ លោក​ថា កន្លង​មក​វៀតណាម ក៏​បាន​ចូល​បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ​ដែរ តែ​ពួក​គេ​ច្រើន​បំផ្លាញ​នៅ​ពេល​យប់។ ប៉ុន្តែ​លោក​ថា ក្រោយ​មក​ពលរដ្ឋ​ខ្មែរ​នៅ​បន្ត​ចូល​ធ្វើ​ការ​ដាំ​ដុះ​លើ​ដី​នោះ​ដដែល។

សម្រាប់​នៅ​ពេល​នេះ លោក ញៀន ខាន់ អះអាង​ថា បើ​ទោះ​ជា លោក ហោ ណាំហុង ថា​ពួក​លោក​ចូល​ធ្វើ​លើ​ដី​របស់​វៀតណាម ក៏ដោយ ក៏​លោក​នៅ​តែ​ចូល​បង្កបង្កើនផល​លើ​ដី​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នោះ​ដូច​មុន​ដដែល ព្រោះ​លោក​ថា​វា​ជា​របស់​ដី​លោក ហើយ​លោក​រស់នៅ​ក៏​ពឹងពាក់​លើ​ដី​តែ​ប៉ុណ្ណឹង៖ «នៅ​ឆ្នាំ​៨៣-៨៤ ឆ្នាំ​ហ្នឹង​គេ​ចាប់​ទាហាន ប្រជាពលរដ្ឋ​គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ឆ្ការ​ដី​តាំង​ពី​ហ្នឹង​មក​រហូត ដល់​ពេល​ឆ្ការ​ស្រឡះ​ហើយ​គ្មាន​វៀតណាម មក​ធ្វើ​នោះ​ទេ គឺ​មាន​តែ​ខ្មែរ​មក​ធ្វើ​រហូត​តាំង​ពី​នោះ​មក។ ហើយ​ដល់​ពេល​អ៊ីចឹង​ទៅ វៀតណាម ចេះ​តែ​ដេញៗ​បន្តិច​ម្តងៗ​រហូត​មក​ដល់​ដី​ជាំ គេ​នៅ​តែ​ដេញ​ទៀត ប្រជាពលរដ្ឋ​ចេះ​តែ​ដក​ខ្លួន​ទៅៗ»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ញៀន ខាន់ ក៏​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលរដ្ឋ ឬ​សមត្ថកិច្ច​វៀតណាម មក​បៀតបៀន ឬ​ចូល​បំផ្លាញ​ដំណាំ​ដាំ​ដុះ​របស់​ពួក​លោក​បន្ត​ទៀត។

ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក ញៀន ខាន់ មេ​ឃុំ​ជាំ លោក ប្រាក់ ចន្នី បញ្ជាក់​ថា ពលរដ្ឋ​បាន​ដាំ​ដុះ​លើ​ដី​ទាំង​នោះ​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ មក​ម្ល៉េះ។ យ៉ាង​ណា​ក៏ដោយ លោក​ថា​រហូត​ដល់​ឆ្នាំ​២០០៥-២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ឈប់​ចូល​ដាំ​ដុះ​មួយ​រយៈ​សិន ដើម្បី​ទុក​ឲ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​រួច​រាល់។ ប៉ុន្តែ​លោក​ថា នៅ​ពេល​នោះ​ខាង​ភាគី​វៀតណាម មិន​បាន​គោរព​នោះ​ទេ គឺ​នៅ​តែ​បន្ត​រុល​ចូល​តំបន់​ហាម​ឃាត់​នោះ​ជា​បន្តបន្ទាប់។ លោក ប្រាក់ ចន្នី ឲ្យ​ដឹង​បន្ត​ថា លុះ​បង្គោល​ព្រំដែន​ត្រូវ​បាន​គេ​បោះ​រួច​រាល់​នៅ​ឆ្នាំ​២០១២ ពលរដ្ឋ​នៅ​តែ​មិន​បាន​ចូល​បង្កបង្កើនផល​លើ​ដី​ពួក​គេ​ទៀត លុះ​ដល់​ឆ្នាំ​២០១៥ នេះ ទើប​ពួក​គេ​បង្ខំ​ចិត្ត​ចូល​ដាំ​ដំណាំ​សាជាថ្មី។

លោក ប្រាក់ ចន្នី បញ្ជាក់​ដែរ​ថា ចាប់​តាំង​ពី​មាន​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ទីនោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក មិន​ដែល​ឃើញ​មាន​មន្ត្រី​ណា​ចុះ​ពន្យល់​ប្រាប់​ពលរដ្ឋ ថា​ដី​ណា​ជា​របស់​ខ្មែរ ហើយ​ដី​ណា​ជា​របស់​វៀតណាម ឲ្យ​បាន​ពិត​ប្រាកដ​ឡើយ៖ «ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​ចង្អុល​ឲ្យ​ច្បាស់​មក។ ឥឡូវ​ព្រំ​ប្រទល់​វៀតណាម ប៉ុណ្ណា វៀតណាម ធ្វើ​ប៉ុណ្ណា ខ្មែរ​ធ្វើ​ប៉ុណ្ណា​ឲ្យ​ច្បាស់​អ៊ីចឹង​មក អត់​ទាន់​មាន​ទេ​បោះ ហើយ​ចោល​តែ​ម្តង​អត់​មាន​ផ្តល់​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​ថា ឥឡូវ​ពលរដ្ឋ​ចុះ​ធ្វើ​ពី​ត្រឹម​នេះ ឬ​ត្រឹម​នោះ គឺ​អត់​មាន​ទេ»។

លោក ប្រាក់ ចន្នី មាន​ប្រសាសន៍​ដែរ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ព្រម​ដោះស្រាយ ឬ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់​នោះ​ទេ ពលរដ្ឋ​នឹង​នៅ​បន្ត​រង​ទុក្ខ​វេទនា​ដូច​សព្វថ្ងៃ។ លើស​ពី​នេះ លោក​ថា វា​អាច​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ទៀត​ផង។

កាល​ពី​ថ្ង​ទី​២៦ ខែ​មេសា សមាជិក​សភា និង​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ផ្ទៃ​ដី​ដាំ​ដំណាំ​ពលរដ្ឋ​រង​ការ​បំផ្លាញ។ ក្រោយ​ការ​ពិនិត្យ​នោះ ពួក​គេ​រក​ឃើញ​ថា ផល​ដំណាំ​របស់​កសិករ​ខ្មែរ​ប្រមាណ ១០​ហិកតារ​ត្រូវ​បាន​បំផ្លាញ និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ចំនួន ៩​គ្រួសារ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា បន្ថែម​ទៅ​លិខិត​របស់ លោក ហោ ណាំហុង ដែល​បាន​ផ្ញើ​ទៅ​កាន់ លោក ហេង សំរិន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បញ្ជាក់​ថា តំបន់​ព្រំដែន​ដែល​ឋិត​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នោះ គឺ​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​ស្រុះស្រួល​គ្នា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ដុះ​ដំណាំ​ចំនួន ១០០​ហិកតារ​ក្នុង​ដី​វៀតណាម ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ។ ប៉ុន្តែ​លោក​ថា ក្នុង​ឆ្នាំ​២០១៥ ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ដាំ​ដំណាំ​ចំនួន ១៦,៦​ហិកតារ​ក្នុង​ដី​វៀតណាម ហួស​ពី​តំបន់ ១០០​ហិកតារ​ដែល​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ដុះ​ដំណាំ។

ការ​បកស្រាយ​របស់​ក្រសួង​ការ​បរទេស​ដូច​នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ខ្លះ​សម្ដែង​ការ​ខក​ចិត្ត។

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ឧសភា បាន​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក លោក ហោ ណាំហុង ចេញ​ពី​តំណែង ដោយ​ពួក​គេ​យល់​ថា ប្រមុខ​ការទូត​កម្ពុជា រូប​នេះ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ និង​អសមត្ថភាព។

ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ឧសភា ថា នៅ​ពេល​ដែល​កម្ពុជា ធ្វើ​ការ​រួម​គ្នា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ឈាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នោះ ទម្រាំ​តែ​កម្ពុជា អាច​តវ៉ា​ឲ្យ​វៀតណាម ទទួល​ស្គាល់​ការ​កាន់​កាប់​ជាក់ស្តែង​របស់​ពលរដ្ឋ​ខ្មែរ វា​ជា​ការ​ពិបាក​ណាស់​រួច​ទៅ​ហើយ។

លោក​បញ្ជាក់​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​មិន​ចាំបាច់​ចុះ​ទៅ​ពន្យល់​អ្វី​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​លោក​ថា នៅ​ពេល​ដែល​ក្រុម​ការងារ​ព្រំដែន​កម្ពុជា-វៀតណាម ចុះ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឈាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នោះ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ បាន​បញ្ជាក់​ប្រាប់​ក្រុម​ការងារ​ព្រំដែន​រួច​រាល់​ហើយ​ថា ដី​ណា​ជា​របស់​ពលរដ្ឋ ហើយ​ដី​ណា​មិន​មែន​ជា​របស់​ពលរដ្ឋ ដើម្បី​ឲ្យ​ក្រុម​ការងារ​ព្រំដែន​កត់ត្រា​ទុក រួច​យក​ទៅ​ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម។

ចំពោះ​ការ​អះអាង​របស់​ពលរដ្ឋ​ដែល​ថា ពួក​គាត់​បាន​ធ្វើ​ការ​ដាំ​ដុះ​នៅ​លើ​ដី​តាំង​ពី​ទសវត្សរ៍​៨០ នោះ លោក វ៉ា គឹមហុង ចោទ​សួរ​ទៅ​វិញ​ថា បើ​ពលរដ្ឋ​ធ្វើ​តាំង​ពី​ទសវត្សរ៍​៨០ ហេតុ​អ្វី​នៅ​ពេល​ដែល​ក្រុម​ការងារ​បច្ចេកទេស​ព្រំដែន​ចុះ​ធ្វើ​ការ​វាស់វែង​នៅ​ឆ្នាំ​២០១១ ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​មិន​ព្រម​ចេញ​មុខ​មក​ប្រាប់​ក្រុម​ការងារ​បច្ចេកទេស ថា​ដី​នោះ​ជា​ដី​របស់​ពួក​គាត់៖ «គណៈកម្មាធិការ​ព្រំដែន​គេ​ចាំ​តែ​អនុវត្ត ចាំ​តែ​គោរព​តាម​អ្វី​ដែល​គាត់​ចង់​បាន កន្លែង​ខ្លះ​គេ​អនុញ្ញាត​ឲ្យ​ទាមទារ​ទៅ បើ​ថា​វា​ត្រូវ​ស្រែ​ចម្ការ​គាត់ សុំ​ទៅ​ប្រាប់​ឲ្យ​គណៈកម្មាធិការ ឲ្យ​បច្ចេកទេស​ដែល​ចុះ​ទៅ​ជាមួយ​អាជ្ញាធរ​ដែនដី​ទាំងអស់​នោះ សុំ​អាជ្ញាធរ​ដែនដី​ដឹង​ឮ បើ​ថា​អា​ហ្នឹង​ជា​ស្រែ​របស់​គាត់​មែន​អី​មែន អា​ហ្នឹង​ប្រគល់​ឲ្យ​គាត់​ទៅ យើង​មាន​ទៅ​កំណាញ់​អី យើង​ទៅ​ចរចា​គេ បើ​យើង​ទុក​ច្រើន​យើង​ទៅ​ត្រូវ​រក​ដី​ច្រើន​សង​គេ គឺ​យើង​សង​ស្មើ​ទៅ​ស្មើ​មក ជា​គោលការណ៍​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០១១»។

បញ្ហា​ការ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម គឺ​ជា​ប្រធានបទ​ដ៏​រសើប​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​នរណា​ម្នាក់​លើក​ឡើង​ឡើយ។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា-វៀតណាម ចុះ​សន្ធិសញ្ញា​ព្រំដែន​បន្ថែម​កាល​ពី​ឆ្នាំ​២០០៥ នៅ​ពេល​នោះ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន ដោយសារ​តែ​ការ​រិះគន់​របស់​ពួក​គេ​លើ​រដ្ឋាភិបាល។

ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១២ បាន​ចំណាយ​ពេល​អស់​ជាច្រើន​ម៉ោង​នៅ​ក្នុង​សភា ដើម្បី​បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម តាម​ការ​កោះ​ហៅ​របស់​គណបក្ស​ប្រឆាំង។

ចំពោះ​ការ​បំផ្លិចបំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ដោយ​សមត្ថកិច្ច​វៀតណាម នៅ​ពេល​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ពួក​គេ​នឹង​ពិភាក្សា​គ្នា​ដើម្បី​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ចូល​បំភ្លឺ​ឲ្យ​បាន​ច្បាស់ នៅ​ចំពោះ​មុខ​សមាជិក​សភា។ លើស​ពី​នេះ ពួក​គេ​ថា អាច​មាន​ការ​ធ្វើ​ញត្តិ​បន្ទោស ឬ​បោះ​ឆ្នោត​ទម្លាក់ លោក ហោ ណាំហុង ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ផង​ដែរ ប្រសិន​បើ​រក​ឃើញ​ថា ការ​ឆ្លើយ​តប​របស់ លោក ហោ ណាំហុង កន្លង​មក​មិន​បាន​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​កម្ពុជា តែ​វា​ជា​ការ​ការពារ​ផល​ប្រយោជន៍​របស់​វៀតណាម ទៅ​វិញ​នោះ។

ដោយ​ឡែក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក ម៉ៅ ពិសេស នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ តំបន់​ដែល​ដំណាំ​ពលរដ្ឋ​រង​ការ​បំផ្លាញ​នោះ នៅ​ថ្ងៃ​ទី​១៧ ឧសភា ខាង​មុខ៕

3 comments:

Anonymous said...

All people live off the land, yet why this science to create toxic chemicals to contaminate the very land that people feed off? Thanks to top scientists logic: Use what we've made to control unwanted people groups. Probably same chemical compound as in Agent Orange--thanks to Monsanto or Dow Chemical Industry.

Thanks for the English version Mr. School of Voice. Being heathen is bad enough but being poison to death by use of product sold to them by their enemy is hard to bear of such crime against another human being.

Seem like a lot of farmers are duped into using toxic agents to enhance growing not knowing that the allusion of lushes green or big fat mango are all a time bomb to be reckon with as in shorten lifespan and terminal illnesses.

I has nothing to with my God being evil, it has everything to do that man have sold himself to do evil. Understand, not all ill will human beings sold themselves to do evil, just some or a group of people. To understand this further is to think of hit-man, a hit-man is someone who been hired to kill another human on behalf of one who paid him/her to do it. Or in this case is a direct will full Vietnam government selling crop destroying agent to do their evil deed.

Buy the truth and sell it not, also wisdom and understanding.

MagogMademn

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Anonymous said...

Cambodia's boundaries were for the most part based upon those recognized by France and by neighboring countries during the colonial period. The 800-kilometer boundary with Thailand runs along the watershed of the Dangrek Mountains, although only in its northern sector. The 541-kilometer border with Laos and the 1,228-kilometer border with Vietnam result from French administrative decisions and do not follow major natural features. Border disputes have broken out in the past between Cambodia and Thailand as well as between Cambodia and Vietnam.[53][54]