A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 January 2014

City Hall denies using violence at Freedom Park



 By Thmey Thmey

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៤ ខែមករា ឆ្នាំ​២០១៤ នេះ សាលារាជ​ធានីភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​ដើម្បី​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​ របស់គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា កង​កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​ស៊ីវិល​មួយ​ក្រុម បាន​ប្រើ​អំពើ​ហិង្សា​ វាយដំ​លើ​បាតុករ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។   

អា​ជ្ញាធររាជ​ធានី បាន​បញ្ជាក់ថា ការ​ចោទ​ប្រកាន់​របស់បក្ស​ប្រឆាំងគឺ​គ្មានមូល​ដ្ឋាន​ច្បាស់​លាស់ដែល​ប្រាស់​ ចាក​ពីការពិត​ទាំងស្រុង។ «ក្រោយ​ពី​សាលារាជ​ធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​គណបក្ស​សង្គ្រោះ​ជាតិអំពីការសម្រេច​មិន​ អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​ និង​ដង្ហែក្បួន​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុងរាជ​ធានីភ្នំពេញនោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ផ្សព្វផ្សាយអប់រំ​ណែនាំ​ដល់​ក្រុម​បាតុករ ប្រកបដោយសន្តិវិធី ដោយ​ពុំបាន​កើតមាន​សកម្ម​ភាព​ហិង្សា​ណាមួយ​ដូច​បាន​ចូល​ប្រកាន់ឡើយ។ នេះ​ជា​ការ​បញ្ជាក់នៅ​ក្នុងសេចក្តី​ប្រកាសព័ត៌មាន។  

សាលា​រាជធានី បាន​បញ្ជាក់​បន្ថែម​ពី​ការស​ម្រេចមិន​អនុញ្ញា​តឲ្យ​ធ្វើបា​តុកម្ម ដោយសារ​តែរយៈពេល​ចុង​ក្រោយនេះ សកម្មភាព​អុជអាល ញុះញង់នានា បាននាំឲ្យអំពើហិង្សា ការ​បាត់បង់ជីវិតមនុស្ស បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិឯកជន និង​សាធារណៈ ការ​បិទផ្លូវ និង​ការអុកឡុក​រំខាននានា។  

ជាមួយ​គ្នា​នេះផ​ងដែរ សា​លារាជ​ធានី បានអំពាវនាវ​ដល់ពល​រដ្ឋ ឲ្យ​បន្តរក្សា​ភាពនឹ​ងនរ ចូល​បំពេ​ញការងារ និង​ប្រកបរ​បរទទួល​ទាន​ជា​ធម្មតា ហើយ​សិស្ស​ និស្សិត កម្មករ កម្មការរិនីទាំងអស់ត្រូវ​ទៅ​បំពេញ​ការសិក្សា​ និង​បំពេញ​កា​រងារតាម​រោងចក្រ​ សហគ្រា​សក្នុងជីវភាព​ជា​ប្រក្រតីឡើងវិញ៕ 

2 comments:

Anonymous said...

they have to use the forces ,if necessary, to control the crown,

Anonymous said...

Hun Sen darkest day will come......