A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 5 January 2014
City Hall denies using violence at Freedom Park
By Thmey Thmey
នៅល្ងាចថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០១៤ នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីច្រាលចោលការចោទប្រកាន់ របស់គណបក្សសង្គ្រោះជាតិ ដែលថា កងកម្លាំងប្រដាប់អាវុធ និងកម្លាំងស៊ីវិលមួយក្រុម បានប្រើអំពើហិង្សា វាយដំលើបាតុករនៅទីលានប្រជាធិបតេយ្យ។
អាជ្ញាធររាជធានី បានបញ្ជាក់ថា ការចោទប្រកាន់របស់បក្សប្រឆាំងគឺគ្មានមូលដ្ឋានច្បាស់លាស់ដែលប្រាស់ ចាកពីការពិតទាំងស្រុង។ «ក្រោយពីសាលារាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងដល់គណបក្សសង្គ្រោះជាតិអំពីការសម្រេចមិន អនុញ្ញាតឲ្យបន្តធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញនោះ អាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយអប់រំណែនាំដល់ក្រុមបាតុករ ប្រកបដោយសន្តិវិធី ដោយពុំបានកើតមានសកម្មភាពហិង្សាណាមួយដូចបានចូលប្រកាន់ឡើយ។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
សាលារាជធានី បានបញ្ជាក់បន្ថែមពីការសម្រេចមិនអនុញ្ញាតឲ្យធ្វើបាតុកម្ម ដោយសារតែរយៈពេលចុងក្រោយនេះ សកម្មភាពអុជអាល ញុះញង់នានា បាននាំឲ្យអំពើហិង្សា ការបាត់បង់ជីវិតមនុស្ស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបិទផ្លូវ និងការអុកឡុករំខាននានា។
ជាមួយគ្នានេះផងដែរ សាលារាជធានី បានអំពាវនាវដល់ពលរដ្ឋ ឲ្យបន្តរក្សាភាពនឹងនរ ចូលបំពេញការងារ និងប្រកបរបរទទួលទានជាធម្មតា ហើយសិស្ស និស្សិត កម្មករ កម្មការរិនីទាំងអស់ត្រូវទៅបំពេញការសិក្សា និងបំពេញការងារតាមរោងចក្រ សហគ្រាសក្នុងជីវភាពជាប្រក្រតីឡើងវិញ៕
Subscribe to:
Post Comments (Atom)

2 comments:
they have to use the forces ,if necessary, to control the crown,
Hun Sen darkest day will come......
Post a Comment