A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 6 January 2014

Cheam Yeap accused Sam Rainsey of inciting violence and facing responsibility for history

 By Thmey Thmey

ក្រោយពី​មាន​អំពើហិង្សា​ដែល​បាន​បណ្តាល ​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​រួច​មក គណបក្សធំៗទាំងពីរ គឺ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ​ទៅ​មក​។​សម្រាប់ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន បាន​ឆ្លើយ​ដាក់​លោក សម រង្ស៊ី ថា ជា​អ្នកបង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើងនិង​ត្រូវ​ទទួលខុស​ត្រូ​វ​​​​​ចំ​​ ពោះ​ប្រវត្តិសាស្ត្រ។

ការចង្អុល​ដាក់គ្នា​ទៅវិញទៅមក​រវាង​គណ​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង ជុំ​​វិញ​​ការស្លាប់​ជីវិត​មនុស្ស​ចំនួន ៥ នាក់ ដោយសារ​អំពើហិង្សា​កាលពី​ពេល​ថ្មីៗ​នេះ នៅ​តែ​បន្ត​មិនទាន់មាន​ភាគី​ណាមួយ​ជា​អ្នកទទួលខុសត្រូវ​នោះទេ។

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទប្រកាន់​ចំ​ពោះ​​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នកបង្ក​នូវ​អំពើហិង្សា​នេះ​ឡើង ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជា​មេដឹកនាំ​គណបក្សប្រឆាំង ត្រូវ​ប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​ចំ​ពោះ​​​អ្វីដែល​ខ្លួន​ជា​អ្នកបង្ក។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទទួល​យក​បាន​​ទេ​ចំពោះ​ការទម្លាក់​កំហុស​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាងរាស្ត្រ​របស់​គណ​បក្ស​កាន់អំណាច​រូបនេះ បាន​ប្រៀបប្រដូច​មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ​ថា «ធម្មតា​ចោរ វា​ប្រព្រឹត្ត​បទល្មើស​ហើយ វា​មិនដែល​ឆ្លើយថា វា​ជា​ចោរ​​បាន​ប្រព្រឹត្ត​នោះទេ» ។

ការ​ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា បាន​ថ្លែង​នៅ​​សន្និសីទកាសែត​នៅ​ស្នាក់ការ​គណបក្ស​របស់​ខ្លួន ដោយ​ចោទប្រកាន់​គណបក្ស​ប្រ​ជាជន​កម្ពុជា​ថា ជា​អ្នកបង្ក​អំពើហិង្សា​នេះ​ឡើង ហើយ​មេដឹកនាំ​គណ​បក្ស​ប្រ​ឆាំង ក៏មាន​មាន​គម្រោង​នឹង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង​ដែរ។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ថា សមាគម​អា​ហុក​បាន​រកឃើញ​អ្នក​ស្លាប់​​ចំនួន៥ នាក់ និង​យ៉ាងហោចណាស់​មាន​អ្នករងរបួស​ស្រាល និង​ធ្ងន់​ចំនួន​៣០​នាក់ ដោយសារ​ការប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​កាលពី​ថ្ងៃទី៣ ខែមករា ២០១៤ នៅតាម​បណ្ដា​យ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា៕


3 comments:

Anonymous said...

Cheam Yeap, you sound hypocrite. You have hit some people in the traffic when driving on the road. You got away from what you did illegally. Now, you are accusing someone like Mr. Sam Rainsy inciting the violence, but Mr. Sam Rainsy has done nothing violent and wrong.

Did you do your homework and investigation properly before you indict someone who does not do anything wrong?

Your face is so thick to be looked at and you are not thinking, but jumping the conclusion on someone who is very professional and educated.

What planet or country are you coming from?

Anonymous said...

ah derichhan cheam yeap

Anonymous said...

He had blood on his hand. He ran away from accident his car got involve. His mouth is foul with lie.