A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 6 January 2014

Dr. Say Bory: when law becomes political tool

Dr. Say Bory

By Thmey Thmey
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   05-01-2014, 10:03 am) |  ដោយ គី សុខ​លីម


ភ្នំពេញ៖ លោក​បណ្ឌិត​ច្បាប់ សាយ បូរី បាន​អត្ថាធិប្បាយ​ថា ប្រសិនបើ​ច្បាប់​អស់​តម្លៃ ពេលនោះ ស្ថានភាព​ប្រទេស​នឹង​ច្របូកច្របល់។ ការធ្វើ​អត្ថាធិប្បាយ​របស់លោក​ប​ណ្ឌិ​ត​ច្បាប់​រូបនេះ​នៅក្នុង​គេហទំព័រ​ ហ្វេ​ស​ប៊ុ​កបាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​ កោះហៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា អោយចូល​បំភ្លឺ​នៅ​ថ្ងៃទី១៤ខែមករា​ឆ្នាំ២០១៤ខាងមុខនេះ។

នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក លោក​បណ្ឌិត​ច្បាប់​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា សាយ បូរី បាន​អត្ថាធិប្បាយ​ថា៖«កាលណា​ច្បាប់​គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ ដូច​ក្នុង ដំណាក់ កាល​ទី២នៃ​ប្រវត្តិ​នីតិរដ្ឋ ច្បាប់​អស់​តម្លៃ ស្ថានភាព​ប្រទេស​នឹង​ច្របូកច្របល់។ ពេលនោះ ច្បាប់​ក្លាយជា​ចំណាប់ខ្មាំង​របស់​បក្សនយោបាយ។ រដ្ឋធម្មនុញ្ញ​ក៏​ក្លាយទៅជា​ក្រដាស​ដែល​គេ​ក្រវី​ឡើង​សម្រាប់ គំរាម​អ្នកដទៃ ឬ​សម្រាប់​និយាយ​ឥត​បានការ​អ្វី»។

ការធ្វើ​អត្ថាធិប្បាយ​របស់លោក​ប​ណ្ឌិ​ត​ច្បាប់​រូបនេះ​នៅក្នុង​គណនី​ហ្វេ​ស​ ប៊ុ​កបាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​កោះហៅ​ លោក សម រង្ស៊ី និង​លោក កឹម សុខា អោយចូល​បំភ្លឺ​នៅ​ថ្ងៃទី១៤ខែមករា​ឆ្នាំ២០១៤ខាងមុខនេះ និង​ម្យ៉ាងទៀត សេចក្តី​អត្ថាធិប្បាយ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កងកម្លាំងប្រដាប់អាវុធ​បាន ​បង្ក្រាប​និង​ចាប់ខ្លួន​មេ​សហជីព​កម្មករ​កាត់​ដេរ​មួយចំនួន៕

No comments: