06 កក្កដា 2016
VOA News
រូបឯកសារ៖ អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair ជួបជាមួយនឹងទាហាននៅឯមូលដ្ឋានទ័ព Shaibah ក្នុងក្រុង Basra ប្រទេសអ៊ីរ៉ាក់។
របាយការណ៍ ដែលគេរង់ចាំជាយូរយាណាស់មកហើយ ស្តីពីការពាក់ព័ន្ធរបស់អង់គ្លេសនៅក្នុងសង្គ្រាមប្រទេសអ៊ីរ៉ាក់បានចេញផ្សាយនៅថ្ងៃពុធនេះ ហើយត្រូវគេរំពឹងថានឹងក្លាយជាការជជែកដេញដោលដ៏សំខាន់មួយដែលនាំឲ្យមានការលុកលុយនិងកង្វះការរៀបចំផែនការសម្រាប់ការត្រួតត្រាបន្ទាប់មកទៀត។
លោក John Chilcot អតីតបុគ្គលិកស៊ីវិលរបស់អង់គ្លេស បានដឹកនាំការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងសាវនាការសាធារណៈ និងការវិភាគឯកសារមួយសែនប្រាំម៉ឺន ដែលពួកអ្នករិះគន់សង្គ្រាមសង្ឃឹមនឹងស្តីបន្ទោសអតីតនាយករដ្ឋមន្រ្តី Tony Blair ចំពោះការដឹកនាំប្រទេសខុសនៅក្នុងការចូលរួមការលុកលុយរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០០៣។
របាយការណ៍នោះ ត្រូវគេរំពឹងថា នឹងរួមបញ្ចូលលិខិតឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្រ្តីអង់គ្លេស Blair និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush ។ ការណ៍ដែលមានឯកសារសម្ងាត់នៅក្នុងនោះ ជាផ្នែកមួយដែលបណ្តាលឲ្យមានការពន្យាពេលនៅក្នុងការចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតដែលបានចាប់ផ្តើមកាលពី៧ឆ្នាំមុន។
លោកនាយករដ្ឋមន្រ្តី Blair បានច្រានចោលការចោទប្រកាន់ថា លោកបានធ្វើដោយមិនស្មោះត្រង់នៅក្នុងការធ្វើសង្គ្រាម ដែលបានសម្លាប់កងទ័ពអង់គ្លេសអស់១៧៩នាក់។
លោក Chilcot បានប្រាប់ទូរទស្សន៍ BBC នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ក្រុមរបស់លោក មិនមែនជា តុលាការឬក្រុមប្រឹក្សាតុលាការទេ ក៏ប៉ុន្តែគឺថា ពួកគេបានព្យាយាមធ្វើការវិភាគទៅតាមភស្តុតាង៕
1 comment:
“Older men start wars, but younger men fight them.” ~ Albert Einstein
“Older men declare war. But it is the youth that must fight and die.” ~ Herbert Hoover
Post a Comment