A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 30 July 2016
សមាជិកព្រឹទ្ធសភាបក្សប្រឆាំងថាមិនបានចោទលោក ហ៊ុន សែន ជាអ្នកសម្លាប់លោក កែម ឡី
សមាជិកព្រឹទ្ធសភាបក្សប្រឆាំងថាមិនបានចោទលោក ហ៊ុន សែន ជាអ្នកសម្លាប់លោក កែម ឡី
ដោយ ប្រាជ្ញ ចេវ
2016-07-30 rfa
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។
Photo supplied
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធថា អ្នកស្រីមិនបាននិយាយថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ទេ។ អ្នកស្រីបញ្ជាក់ថា វីដេអូឃ្លិប ដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយនោះ គឺជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា លោកមិនជឿលើការអះអាងនេះទេ។
ថ្លែងឲ្យអាស៊ីសេរី ដឹងពីខេត្តរតនគិរី នៅល្ងាចថ្ងៃទី៣០ ខែកក្កដា សមាជិកព្រឹទ្ធសភាបក្សប្រឆាំង អ្នកស្រី ថាក់ ឡានី អះអាងថា មនុស្សចូលរួមប្រជុំក្នុងវេទិកាជាមួយអ្នកស្រីជាង ៧០នាក់ ជាសាក្សីបញ្ជាក់ថា អ្នកស្រីមិនបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ទេ៖ «»។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នីតិកាលទី៣ មណ្ឌលភូមិភាគទី២ អ្នកស្រី ថាក់ ឡានី ដែលមានស្រុកកំណើតនៅរតនគិរី មានកម្រិតវប្បធម៌ទូទៅសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ អ្នកស្រីអាចប្រើភាសាឡាវ ស្ទាត់ជំនាញ និងអាចប្រើភាសាបារាំង បានមធ្យម ទាំងអាន និងសរសេរ។
អ្នកស្រីថា ឃ្លិបវីដេអូ ដែលត្រូវបានគេបង្ហោះនោះ គឺកាត់ចេញពីការថ្លែងរបស់អ្នកស្រីរយៈពេលជាងមួយម៉ោងក្នុងពេលអ្នកស្រីចុះពង្រឹងរចនាសម្ព័ន្ធឃុំ កាលពីថ្ងៃទី២៩ ខែកក្កដា នៅខេត្តរតនគិរី។
ភ្លាមៗនេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទាំងយប់ថា នឹងប្ដឹងសមាជិកព្រឹទ្ធសភាបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បន្ទាប់ពីមានឃ្លិបវីដេអូ រយៈពេលជិត ២នាទីរបស់អ្នកស្រី ថាក់ ឡានី ចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោក កែម ឡី៖ «»។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មតាមរយៈអង្គភាពព័ត៌មាន ហ្វ្រែស ញូ (Fresh News) ដោយប្រកាសប្ដឹងអ្នកស្រី ថាក់ ឡានី។ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពេលវេលាជាក់លាក់នៃការដាក់ពាក្យបណ្ដឹងនៅឡើយ។ លោកបញ្ជាក់ថា បណ្ដឹងរបស់លោកមិនមែនជាការពិបាកទេ ព្រោះសមាជិកព្រឹទ្ធសភារូបនេះ អាចត្រូវដកអភ័យឯកសិទ្ធិបានដោយគណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងលើស ២ ភាគ ៣។
បញ្ជាក់បន្ថែមលើរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន ប្រកាសប្ដឹងអ្នកស្រី ថាក់ ឡានី គឺជាការពិត។ លោកបន្តថា ដោយសារអ្នកស្រីនិយាយបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់លោក ហ៊ុន សែន ដែលលើសពីសេរីភាពបញ្ចេញមតិ៖ «»។
លោក សុខ ឥសាន ថា ការថ្លែងរបស់អ្នកស្រី ថាក់ ឡានី ពិត ឬមិនពិតនោះ ទុកឲ្យតុលាការជាអ្នកវិនិច្ឆ័យ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនទាន់បានដឹងពីដំណើរការប្ដឹងនេះថា វិវឌ្ឍដល់ណានៅឡើយទេ។ ទោះបែបនេះក្តី លោកយល់ថា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនឹងមានបណ្ដឹងជាផ្លូវការហើយ។
ទោះយ៉ាងណាក្តី លោកមេធាវី គី តិច ដែលធ្លាប់ការពារក្តីឲ្យលោក ហ៊ុន សែន បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងដំណើរការរឿងនេះ។
គេកម្រឃើញអ្នកស្រី ថាក់ ឡានី ថ្លែងជាសាធារណៈទាក់ទងនឹងរឿងនយោបាយណាស់។ អ្នកស្រីជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងទីពីរដែលប្រឈមផ្លូវច្បាប់ បន្ទាប់សមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ កំពុងជាប់ឃុំនៅពន្ធនាគារទាំងកំពុងមានអភ័យឯកសិទ្ធិក្រោមបទចោទចំនួន ៣បទល្មើស រួមមានបទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
អ្នកស្រី ថាក់ ឡានី ឲ្យដឹងដែរ នៅពេលអ្នកស្រីបញ្ចប់បេសកកម្មត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីនឹងរកមេធាវីតតាំងតាមផ្លូវច្បាប់។ អ្នកស្រីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយគិតគូររឿងប្រទេសជាតិ ជាជាងរឿងប្ដឹងផ្ដល់គ្នា និងស្នើទៅពលរដ្ឋខ្មែរឲ្យជួយតាមដានមើលដើម្បីពិចារណារឿងនេះ៕
Subscribe to:
Post Comments (Atom)
2 comments:
This is Cambodia, the Kingdom of Wondershit !!
To find the real killer of Dr. Kem Ley is not important.
But accusing, then jailing someone for touching Ah Kouk Hun Sen's family is important.
If you see something is terribly wrong ( impunity ), and you don't fight to stop it, then keep dreaming...you will be slowly but surely become a new Champa soon.
Bun Thoeun
Ah Khou Kwang ma khak is in convulsion and dementia mode. No one can't say anything bad about him. Ah thok teap bat pha. Ah youn is poisonning him to kill khmers.
CPP team needs rabies shot OR Hanoi needs to send to the slaughter house.
The Huns will fit right with fake "ISIS".
Post a Comment