A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 30 July 2016
អតីតអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាស្នើអន្តរជាតិដាក់ទណ្ឌកម្មកម្ពុជា
ដោយ សុ ជីវី
2016-07-30 rfa
អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក
ហ្គារ៉េត អេវ៉ាន (Gareth Evans)។
Photo courtesy of gevans.org
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចច្រានចោលការអំពាវនាវរបស់អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ដែលចង់អោយអន្តរជាតិដាក់សម្ពាធកម្ពុជា ដើម្បីអោយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រសើរ។
លោក ហ្គារ៉េត អេវ៉ាន ដែលធ្លាប់ជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris) អំពាវនាវអោយអន្តរជាតិដាក់សម្ពាធលើកម្ពុជា លើសពីនេះ លោក អេវ៉ាន ថែមទាំងបានអំពាវនាវអោយមានទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលផង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចហៅការលើកឡើងរបស់លោក ហ្គារ៉េត អេវ៉ាន ថាមិនបានយល់ដឹងពីស្ថានភាពពិតប្រាកដនៅកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការវាយតម្លៃតែងប្រែប្រួលតាមទស្សនៈរៀងៗខ្លួន មិនថាបុគ្គល ឬប្រទេសណាឡើយ។ លោកថា ការអំពាវនាវអោយអន្តរជាតិដាក់សម្ពាធ ឬទណ្ឌកម្មណាមួយជារឿងគួរអោយខ្មាសអៀនសម្រាប់ជននោះទៅវិញទេ៖ «»។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយថា លោក ហ្ការ៉េត អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយនៅក្នុងវេទិកាគោលនយោបាយរៀបចំដោយសមាគមគោលនយោបាយអាស៊ី និងប៉ាស៊ីហ្វិក ថា សហគមន៍អន្តរជាតិមិនបានធ្វើគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលទេចំពោះទំហំនៃការរំលោភសិទ្ធិមនុស្ស ដែលបន្តអូសបន្លាយជាច្រើនឆ្នាំមកហើយ។ លោកបានចោទរដ្ឋាភិបាលថា មើលការខុសត្រូវចំពោះការដណ្ដើមយកដីធ្លី ការកាត់បន្ថយសេរីភាពបញ្ចេញមតិ និងការប្រើអំពើហិង្សា។ លោកបាននិយាយទៀតថា ឃាតកម្មថ្មីៗនេះលើលោក កែម ឡី អ្នកវិភាគនយោបាយមានសញ្ញាសម្គាល់ជាឃាតកម្មនយោបាយ តែជាអកុសលមិនមានភស្តុតាងច្បាស់លាស់ថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះទេ។ លោក អ៊ីវ៉ាន បានផ្ដល់យោបល់ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធអតិបរមាទៅលើរដ្ឋាភិបាល ដើម្បីធានាថា ការបោះឆ្នោតជាតិនាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ្គារ៉េត អេវ៉ាន ពុំឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាឡើយ។ លោកថា ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រជាជន អាចពិចារណាបានតែចំពោះការផ្ដល់មតិយោបល់ណាដែលសមស្របនឹងស្ថានភាពកម្ពុជាបច្ចុប្បន្ន៖ «»។
លោក ហ្គារ៉េត អេវ៉ាន ធ្លាប់ដើរតួនាទីសំខាន់ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា។ លោកធ្លាប់ត្រូវមន្ត្រីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាបិតាកម្ពុជា ដោយលោកធ្លាប់ការពាររដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិអស់ជាច្រើនឆ្នាំ៕
Subscribe to:
Post Comments (Atom)
3 comments:
អាផៃសីុផានជាជនគំរក់បំផុតសំរាប់ប្រទេសកម្ពុជាបច្បុបន្ន វាមុនស្សម្នាក់ឈ្លក់ទឺកលុយ អំណាច ប្រពន្ធក្មេង ដែលចោលប្រពន្ធចាស់ក្រៀមស្ងួតនៅlong beach អានេះក្បត់ ដម្បីអណំំណាច នឺងប្រពន្ធក្មេង អាសំអុយនេះបើសិនមានតុលាការត្រឺមត្រូវពេលបោះឆ្នោតរួច យើងត្រូវប្រមូលពួកក្បត់យកមកកាត់ទោសឲ្យបានត្រឺមត្រូវតាមវិធីច្បាប់នៃទោសកំ ហុសរបស់ពួកវាដើម្បីទុកជាមេរៀនក្នុងប្រវត្តិសាស្សឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សា ដើម្បីកំុឲ្យមានបន្តរទៅទៀត ដូច ហុ៊នសែនវាអួតថាវាជាស្ដេចកនមកកើត មិនចេះខ្មាស់ ស្ដេចកនគឺជាជនក្បត់ជាតិដែលពីអតីតមិនយូរបុ៉ន្មាន ស្រាប់មកឥលូវនេះលេចច្រងោមកម្ដងទៀតក្នុងជំនាន់បច្ចេកសវិទ្យាមហាទំនើបអាចមើលឃើញទង្វើអាក្រក់ឬល្អរូបភាពជាក់ ស្ដែងភ្លាមៗ តែមនុស្សនេះពិតជាមិនចេះអៀនខ្មាស់ព្រមទាំងល្ងើសម្ញែងមុខក្នុងឆាកអន្តរជាតិ ហើយក៏អួតខ្លួនឯងថាអស្ចារ្យណាស់ មនុស្សទាំងឡាយគេខ្ពើមឆ្អើមនៅមនុស្សប្រភេទ នេះ ឬ ក៏ បើតាម ចិត្តសាស្ស មនុស្សនេះ ហាក់ដូចជាឆ្គួត ព្រោះពេលគេនិយាយខុសច្រើនជាងត្រូវ ខ្ញំុធ្លាប់ឃើញមនុស្សរបៀបនេះ ជោរភ្លេចខ្លួនជាអ្វីពីមុន ហើយក៏គិតថាគេមិនដឺង ហើយមនុស្សចេះនមោអញ្ចឺងពេលឡើងធំហួសគេក៏គិតខ្លួនឯងថាគ្មាននរណាដល់អញ អញ្ចឺងបងប្អូនខ្មែរកុំបោះឆ្នោតឲ្យចោរធ្វើធំវានឺង រលាយប្រទេសដូចសព្វថ្ងៃនេះ សូមអរគុណ
Sanctions are necessary and shall be imposed directly against
Hun Sen & cronies personally, not against the country.
Sanctions are necessary first tools.
They should be imposed against Hun Sen & cronies
personally, not against the country.
Post a Comment