តើឈ្មោះ ជួប សម្លាប់ ជាឃាតកសម្លាប់បណ្ឌិត កែម ឡី ពិតមែនឬទេ?
ដោយ ម៉ម មុនីរតន៍ និង ឡេង ម៉ាលី
2016-07-30 rfa
ជនសង្ស័យជាឃាតកសម្លាប់លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិសថាមិនមែនជាឈ្មោះពិត) ត្រូវបានសមត្ថកិច្ចបង្ហាញក្នុងសន្និសីទកាសែតនាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ Brach Chev
Brach Chev
ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី១០ កក្កដា រហូតដល់ថ្ងៃទី២៩ ខែកក្កដា បានអូសបន្លាយមានរយៈពេល ២០ថ្ងៃហើយ។ រីឯអាជ្ញាធរអះអាងថា នៅតែបន្តនីតិវិធីស៊ើបអង្កេតករណីនេះនៅឡើយ។
ករណីឃាតកម្មលើអ្នកវិភាគឯករាជ្យ គឺបណ្ឌិត កែម ឡី ដោយការបាញ់ប្រហារនៅព្រឹកថ្ងៃទី១០ ខែកក្កដា ជាហេតុការណ៍ធំជាងគេមួយនៅពាក់កណ្ដាលឆ្នាំ២០១៦ នេះ។ ការបាញ់ប្រហារដែលកើតឡើងនៅហាងកាហ្វេរបស់ស្ថានីយសាំង កាល់តិច (Caltex) បូកគោ រហូតមកដល់ពេលនេះនៅតែមិនទាន់មានការលាតត្រដាងពីអាថ៌កំបាំងទេ ដោយសារតែករណីនេះអាជ្ញាធរកំពុងបន្តការស៊ើបអង្កេតនៅឡើយ។
ក្រោយការបាញ់ប្រហារតែប៉ុន្មាននាទីប៉ុណ្ណោះ ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួននៅជិតវត្តស្វាយពពែ រាជធានីភ្នំពេញ។ ក្រោយពេលចាប់បាន ជនសង្ស័យរូបនេះប្រាប់អាជ្ញាធរថា ខ្លួនមានឈ្មោះ ជួប សម្លាប់។ ប៉ុន្តែទាំងអាជ្ញាធរ និងសាធារណជនមិនជឿថា ជួប សម្លាប់ ជាឈ្មោះពិតរបស់ជនសង្ស័យជាឃាតកទេ។
ទោះជាយ៉ាងនេះក្ដី អធិការនគរបាលស្រុកអង្គរជុំ ខេត្តសៀមរាប គឺលោក ម៉ាន់ សុខាត់ បញ្ជាក់ថា ជនសង្ស័យបាញ់សម្លាប់បណ្ឌិត កែម ឡី ជាប្រជាពលរដ្ឋនៅក្នុងស្រុករបស់លោកដែលមានឈ្មោះពិតប្រាកដថា អឿត អាង គឺមិនមែនឈ្មោះ ជួប សម្លាប់ ទេ។
សាធារណជនជាច្រើនកំពុងទន្ទឹងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរជាខ្លាំង ថាតើហេតុផលអ្វីដែលជំរុញឱ្យឃាតកបាញ់សម្លាប់លោក កែម ឡី?
អ្នកខ្លះនៅតែមានមន្ទិលថា តើជនសង្ស័យឈ្មោះ ជួប សម្លាប់ ជាឃាតកដៃដល់មែនទេ? អ្នកខ្លះទៀតយល់ថា តើរូបជនដៃដល់ជាប់នៅក្នុងម៉ាស៊ីនកាមេរ៉ា វីដេអូសុវត្ថិភាពរបស់ហាងកាហ្វេ នោះ ឬទេ? តើពេលណាទើបអាជ្ញាធរបញ្ចេញវីដេអូ នោះជាសាធារណៈ?
ឆ្លើយតបបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី២៨ ខែកក្កដា ថា វីដេអូភស្តុតាងនៅក្នុងហាងកាហ្វេកាល់តិច ស្តុបបូកគោ អាជ្ញាធរនឹងបញ្ចេញជាសាធារណៈនៅក្នុងពេលឆាប់ៗនេះ។
លោកបញ្ជាក់បន្ថែមថា ឃាតកដែលបាញ់សម្លាប់លោក កែម ឡី គឺជាជនសង្ស័យឈ្មោះ ជួប សម្លាប់ នោះហើយ៖ «ដូចបានជម្រាបជូនយើងបានបញ្ជូនទៅខាងស៊ើបអង្កេតហើយលោកថា ស្នើសុំមួយរយៈដើម្បីដំណើរការស៊ើបអង្កេតតិចសិន។ យើងអះអាងថា ឃាតកហ្នឹងមិនមែនជាឃាតកសិប្បនិមិត្តទេ»។
ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា សំពះភ្ញៀវនៅមុខសពស្វាមីនៅក្នុងមឈូសកញ្ចក់ ដែលត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth
សាក្សីខ្លះនៅក្នុងហេតុការណ៍បាញ់សម្លាប់នោះ មិនហ៊ាននិយាយឡើងវិញទេអំពីអ្វីដែលបានកើតឡើងនៅពេលនោះ ជាពិសេសអ្នកលក់ដូរនៅក្នុងហាងកាហ្វេនោះ។
សាក្សីទី១ ដែលជាអ្នករត់រ៉ឺម៉កម៉ូតូ នៅហាងសាំងស្តុបបូកគោ ជាប់ផ្លូវម៉ៅសេទុង ជិតភ្លើងស្តុប ឈ្មោះថា តាផាន មានប្រសាសន៍ថា លោកបានឃើញគេដេញជនសង្ស័យពេលលោកភ្ញាក់ពីដំណេក៖ «ដេកម៉ោង ៩ ស្រាប់តែគេស្រែកថា ចោរៗ ក៏រឭកឡើង សើងមម៉ើងៗ ស្រាប់តែឃើញគេដេញចោរគ្នាពីរនាក់ទៅដល់ផ្ទះតាតូ (ហ៊ុន តូ)។ (ដឹង) បានតែប៉ុណ្ណឹង»។
រីឯសាក្សីទី២ ជាសន្តិសុខយាមហាងលក់ទំនិញឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅកាច់ជ្រុងស្តុបម៉ៅសេទុង និងផ្លូវលេខ៦៣ លោក សុខ ខេង ថ្លែងថា លោកបានឃើញជនត្រូវចោទឈ្មោះ ជួប សម្លាប់ នោះដើរឆ្លងផ្លូវត្រង់ស្តុបនោះ៖ «ឃើញគេស្រែកមកពីខាងនោះ គេស្រែកថា ចោរៗ ខ្ញុំក៏ដើរទៅមើល ក៏មិនហ៊ានអីដែរ ព្រោះគេមានកាំភ្លើង។ គេកាន់កាំភ្លើងដាក់ខាងក្រោម ដូចកាបូបលុយអ៊ីចឹង។ កាបូបតូចមួយដាក់ខាងក្រោម ហើយបាំងអាវដើររហូតទៅ។ គេដើរផុតទៅខាងនោះទៅ ខ្ញុំក៏មិនបានតាមទៅមើលដែរ។ គាត់ដើរមួយៗ អ្នកដេញបួនដប់នាក់។ មកពីហ្នុង (ពីកាល់តិច) ស្រែកថា ចោរៗ ហើយតាមដល់នោះទៅ ពួកគាត់ក៏ឡប់មកវិញដែរ។ មួយសន្ទុះ ប្រហែលជា ១០នាទីជាង បានឃើញប៉ូលិសគេមក ពួកខ្លាហោះតាមរហូតទៅ។ ខ្ញុំឃើញពួកខ្លាហោះតែពីរនាក់ទេ ជិះម៉ូតូមក»។
សាក្សីទី៣ ជាសន្តិសុខយាមនៅហាងលក់គ្រឿងអេឡិចត្រូនិក I One Service Center ខាងកើត ហ្វែរ ម៉ាត ដែលនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតហាងលក់ទំនិញឈ្មោះ ហ្វែរ ម៉ាត នោះដែរ លោក យ៉ែម សុខា ថ្លែងថា លោកក៏បានឃើញជនសង្ស័យរត់កាត់ទីនោះដែរ៖ «ឃើញគេតាមពីណោះមកដល់កន្លែងស្តុប។ ដល់ឃាតកឆ្លងផុតមកនេះ អ្នកតាមប្រមាញ់ហ្នឹង គាត់បាញ់ឡើងលើមួយគ្រាប់។ (អ្នកតាមនោះ) គាត់ស្លៀកពាក់ធម្មតា។ ឆ្លងមក ជនល្មើសហ្នឹង គាត់ដើរ។ ដើរមកដល់គេបាញ់ទៅ បានគាត់រត់។ ឆ្លងស្តុបមកគាត់ដើរ ដើរដល់ពេលគេបាញ់ហើយដល់ត្រង់នេះបានគាត់រត់ទៅមុខបន្តទៀត។ គាត់រត់ត្បៀតកាបូបអ៊ីចេះ ហើយគាត់បញ្ចេញកាំភ្លើងកាន់រត់តទៅទៀត។ បាទ! បញ្ចេញកាំភ្លើងកាន់រត់ទៅមុខទៀត។ មកដល់ត្រឹមហ្នឹងបានអ្នកប្រមាញ់ជិះម៉ូតូតាមតទៅទៀត។ មានប្រហែលជាបួនដប់នាក់ដែរ។ មានអ្នករត់ មានអ្នកជិះម៉ូតូតាម។ (អ្នកតាម) ស្លៀកពាក់អាវដៃខ្លី ហើយមានក្រមាបង់ក ហើយគាត់សក់ខាងមុខអត់សូវមានសក់ គាត់ឆកខាងមុខ គាត់ស្រែកថា ចោរៗ អ្នកដេញ ហើយម្នាក់ទៀត កាន់អាកា (កាំភ្លើង AK-47)។ មិនមែនស្លៀកពាក់ប៉ូលិសទេ គឺស្លៀកពាក់ធម្មតា គឺអត់មានប៉ូលិសតែម្ដងពេលដេញហ្នឹង គឺមានអ្នកកាន់អាកាហ្នឹងស្លៀកពាក់ធម្មតា»។
បុរសលក់ផ្កានៅម្ដុំភ្លើងស្តុបចម្ការមនឃើញឈ្មោះ ជួប សម្លាប់ ចេញពីទិសខាងលិច
បុរសវ័យប្រមាណ ២០ឆ្នាំ ដែលលក់ផ្កាជាប្រចាំនៅម្តុំភ្លើងស្តុបចំការមន និយាយសូមមិនបញ្ចេញឈ្មោះថា ខ្លួនពិតបានឃើញបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មែន។ អ្នកលក់ផ្ការូបនេះ រៀបរាប់ទៀតថា ជនត្រូវចោទនោះក្នុងដៃមានកាន់កាំភ្លើងនៅជាប់ និងខ្លួន។ បុរសម្នាក់ដែលសង្ស័យថា ជាជនដៃដល់បាញ់ប្រហារលោកបណ្ឌិត កែម ឡី គឺមានអាវ ២ជាន់ ហើយមានកូនកាបូបតូចក្រវាត់ចង្កេះ ដោយនៅក្នុងកាបូបនោះ មានកាំភ្លើងខ្លីមួយដើមផង។
បុរសម្នាក់នោះ ធ្វើដំណើរក្នុងល្បឿនលឿនគួរសមឆ្លងកាត់ស្តុបចំការមនតាមផ្លូវសុធារស ផ្នែកខាងស្តាំដៃ ឆ្ពោះត្រង់ទៅផ្សារទំនើប អ៊ីអន (AEON)។ ស្របពេលជនសង្ស័យកំពុងធ្វើដំណើរជិតមកដល់ភ្លើងស្តុបចំការមន មានឮស្នូរផ្ទុះកាំភ្លើងមួយគ្រាប់ដែរ ហើយថែមទាំងមានប៉ូលិសដេញតាមពីក្រោយចម្ងាយប្រហែល ៥០ម៉ែត្រផង។ ដំណាក់គ្នានោះ មានប្រជាពលរដ្ឋខ្លះដេញតាមពីក្រោយហើយស្រែកថាចោរៗ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ពេលចុះសង្កេតដោយផ្ទាល់នៅតំបន់ព្រំដែនទីតាំងតំបន់ថ្ម៣ដុំ ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ RFA/Morm Moniroth
ចំណែកស្ត្រីលក់ទឹកសុទ្ធ និងសាំងនៅម្ដុំទូរលក់ផ្តុំផ្នែកខាងកើតភ្លើងស្តុបចំការមន អះអាងថា បុរសម្នាក់ដែលលោកស្រីបានឃើញក្នុងថ្ងៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះគឺជាមនុស្សតែមួយដូចឈ្មោះ ជួប សម្លាប់ នេះមែន។ លោកស្រីបន្តថា ក្នុងពេលជនសង្ស័យនេះ ព្យាយាមរត់តិចៗគេចពីការតាមពីក្រោយដោយក្រុមមនុស្សមួយចំនួនក្នុងដៃជនសង្ស័យ គឺមានកាន់កាំភ្លើងផង។ ពេលមានអ្នកតាមពីក្រោយកាន់តែច្រើន ហើយស្រែកថា ចោរៗ បុរសនោះម្ដងទាញកាំភ្លើងចេញ និងម្ដងដាក់ចូលក្នុងកាបូបក្រវាត់ចង្កេះ។ ការទាញចុះទាញឡើងនេះ លោកស្រីអះអាងជនសង្ស័យនោះ ធ្វើឡើងក្នុងបំណងកម្លាអ្នកតាមចាប់ខ្លួន។
លោកស្រីបន្តថា៖ «រត់មកតាមហ្នឹងទៅបងស្មានថា ចោរដូចថា ប្លន់អ៊ីចឹង។ ដល់ពេលចឹងរត់ទៅជួយគេដែរ ដល់ពេលគេលើកកាំភ្លើងមកបងក៏មិនហ៊ានទៅតាម។ ដល់មានប្អូនប្រុសនោះរត់មកវិញ បងសួរថា ប្អូនចោរលួចអី សួរគេអ៊ីចឹងទៅ (ថា) បាញ់លោកបណ្ឌិត កែម ឡី»។
បុគ្គលិកបម្រើការនៅក្នុងហាង Star Mart Caltex អះអាងថា ភ្លើងមិនដាច់ទេក្នុងថ្ងៃបាញ់
សាក្សីដែលសុំលាក់អត្តសញ្ញាណ៖ ពេលកើតហេតុក្នុងថ្ងៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី លោកនៅស្ថានីយកាល់តិចផ្សារដើមគ។ ពេលលោកទៅដល់កន្លែងកើតហេតុ លោកឃើញលោក កែម ឡី ស្លាប់នៅផ្អែកលើកៅអីនៅឡើយទេ។ លោកបានផ្ដល់រូបថត ២សន្លឹក ដែលលោកថតបានមុនពេលប៉ូលិសទៅដល់។ រូបថតនេះថតពីទ្វារចូលពីចំហៀង។
សាក្សីរូបនេះនិយាយថា ក្រុមហ៊ុនកាល់តិច របស់ ឆេវរ៉ុន (Chevron) ជាក្រុមហ៊ុនអន្តរជាតិ។ ដូច្នេះឧបករណ៍ថតវីដេអូ មានរូបភាពភ្លឺច្បាស់ និងពណ៌។ លើកលែងតែដាច់ភ្លើង ទើបរូបវីដេអូ ទៅជាសខ្មៅ (Night Mode)។ លោកបន្តថា ពេលប៉ូលិសដកហូតមេម៉ូរីកាត (Memory Card ពី Security Camera) គឺមានចុះហត្ថលេខារវាងអ្នកទទួលខុសត្រូវខាងកាល់តិច និងខាងប៉ូលិស។
បុគ្គលិកដែលបម្រើការឲ្យក្រុមហ៊ុនសាំងកាល់តិច នៅស្តុបបូកគោ ឲ្យដឹងថា តាមពិតភ្លើងមិនដាច់ដូចព័ត៌មានចចាមអារ៉ាមឡើយ ក្នុងពេលដែលឃាតកបាញ់ប្រហារលោកបណ្ឌិត កែម ឡី។
បុគ្គលិកផ្នែកសន្តិសុខដែលអ្នកសារព័ត៌មានយើងដាក់ឈ្មោះឲ្យថា សៅ ចិន នោះថ្លែងថា ក្នុងពេលរបាយការណ៍ឡើងទៅទីចាត់ការកណ្ដាលរបស់ក្រុមហ៊ុនកាល់តិច គឺព័ត៌មាននៅក្នុងរបាយការណ៍នោះដាក់ថាភ្លើងមិនដាច់ឡើយ។ លោក សៅ ចិន ដែលជាឈ្មោះហៅក្រៅបន្តថា ច្បាប់នៅក្នុងក្រុមហ៊ុនកាល់តិច ជារៀងរាល់ថ្ងៃគឺត្រូវសរសេររបាយការណ៍ឡើងទៅទីចាត់ការជាប្រចាំ ដើម្បីបញ្ជាក់ពីភាពអសកម្ម ឬហេតុការណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃៗ។
ភាពច្បាស់នៃកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្តារម៉ាត
បុគ្គលិកបម្រើការនៅក្នុងហាងស្តារម៉ាត កាល់តិច ម្ដុំស្តុបបូកគោ អះអាងថា រូបភាពដែលចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាព គឺមានគុណភាពកម្រិតខ្ពស់បំផុត។ ជាងនេះទៀត រូបភាពដែលថតបាននៅក្នុងមេម៉ូរីកាត ឬហៅថា អង្គចងចាំ នោះគឺមើលឃើញច្បាស់បំផុត រហូតអាចមើលឃើញរោមមនុស្សថែមទៀតផង។
អ្នកស្ថិតនៅក្នុងហេតុការណ៍ ដូចជាអ្នកបើករ៉ឺម៉កកង់បី អ្នកកាត់សក់ និងអ្នកមានរបរនៅតាមដងផ្លូវដែលជនសង្ស័យរត់គេចខ្លួននោះ សុទ្ធតែអះអាងថា ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ នេះពេលរត់គឺមានមួកកន្តឹប អាវ ២ជាន់កឌុប និងមានកាបូបតូចក្រវាត់ចង្កេះផង។ ជនសង្ស័យនោះ គឺមានភិនភាគ ទ្រង់ទ្រាយ និងកម្ពស់ដូចជាឈ្មោះ ជួប សម្លាប់ នេះហើយ៕
7 comments:
MAKING ( not Begging ) AH KOUK HUN SEN TO FIND KEM LEY'S KILLERS
The killers kept killing because they have never gotten punished.
In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.
Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.
Here are some steps that we should take:
1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?
2- After that 10 days, and if there is still no answer, we will start marching peacefully urging the government to find the real killers.
3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer hero Dr. Kem Ley.
4- The PEACEFUL DEMONSTRATION will last until the government find the credible killers.
5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.
6- We must stop allowing our Khmer heroes die in vain. We need to change the way we think:
- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving aimlessly like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).
- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.
If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.
Dr. Kem Ley had sacrificed his life for Cambodia. Can we do something to find justice for him and also to deter the same killers from killing more Khmer heroes in the future?
Bun Thoeun
Write something different
The killer never knew Kem Ley, how can he target him? This guy is very poor, how he can afford to buy an expensive gun? He was in PP 10 days to train for the murder. Who is the trainner? I don't think he has any friend or relative in PP. Where did he stay before the murder took place? When he caught, his ignorant answers were lied.
Authority must screws up with Kem Ley (Smart phone?)to get all of his privacy info.
Kem Ley should encript his phone. With an Iphone encription and the strong password makes it almost impossible to hack. For example, recently in San Bernadino,CA terrorist Iphone was impossible for the U.S gov. to hack. As far as the camera, Khmer authority may come up with all the foolish answers. Criminal investigation in cambodia may take years or century or never found the REAL killer.
always follow the money... and you will find the truth... this applies to everything in our life.
ឆាកល្ខោនហ៊ុន សែនលែងមានប្រសិទ្ធិភាពហើយ បន្តិចទៀតពេលពលរដ្ឋមិនទទួលស្គាល់ឆាកល្ខោននេះវានឺងប្រកាសចាប់អ្នកណាដែលមិនទទួលស្គាល់នៃឆាកល្ខោននេះដរឿង ផែនទីខ្មែរយួនអញ្ចឺងសូមរង់ចាំនឺងតាមដាន ។
A good Hun Sen is a deposed Hun Sen !!!
Dr. Kem Ley legacy will stay with us forever. He is very intelligent, soft spoken and sacrify his life to save Cambodia and her people. Yes, he is gone from all of us.
But when I hear his speech, I feel like he is alive.
https://www.youtube.com/watch?v=aaT9saKViaw
Every word came from his mouth is very powerful that could kill Ho Chi Ming's slaves.
It's a wake up call. Jayavaman VII built Angkor while Chey Chetha II, III & IV destroyed our little beautiful Cambodia.
How far Ah Hun Sen can go?
Post a Comment