ពីមុនឮតែគេនិយាយ និងស្តាប់តែតាមវិទ្យុប៉ុណ្ណោះ..លុះឥឡូវមានរឿងខ្លួនឯង ហើយទៅរក ទៅពឹងសមត្ថកិច្ចនិងតុលាការទើបដឹងថា សាហាវយ៉ាងណា ?..បើយើងគ្មានលុយ គ្មានខ្សែទេ កុំសង្ឃឹមថា គេរវល់ គេខ្វាយខ្វល់ គេយកចិត្តទុកដាក់ រកយុត្តិធម៌ចំពោះបញ្ហាការប្តឹងផ្តល់របស់យើងអោយសោះ...ហើយសម្តីដែលគេនិយាយមកយើងពិតជាគួរអោយឈឺចាប់ណាស់ ដូចយើងទៅសុំបាយគេស៊ីអីចឹង ព្រងើយ ឈ្លើយជាទីបំផុត...នេះហើយសង្គមដែលធ្វើអោយរាស្រ្តឈឺចាប់ ក្តៅក្រហាយ រាស្រ្តហូរទឹកភ្នែករាល់ថ្ងៃ...។
យើងកំពុងមានរឿងហើយ គេអង្គាម ត្របាក់ ជញ្ជក់យើងទៀត...របស់ក៏អស់ គ្មានសង្ឃឹមរកឃើញវិញ ឯលុយក៏ចំណាយលើរឿងរ៉ាវទាំងនោះមិនចេះចប់...។ តើយើងស៊ូទ្រាំរស់ក្នុងសង្គមថោកទាបនេះតទៅទៀតឬ ? ឱ !..លោកម្ចាស់ប៉ាវអើយ កាលណាលោកម្ចាស់មកដល់ស្រុកខ្មែរ ? ជួយសង្រ្គោះរាស្រ្តខ្មែររបស់ខ្ញុំផង...រាស្រ្តខ្មែរឈឺចាប់ ទឹកភ្នែករាល់ថ្ងៃ បើគ្មានលោកម្ចាស់ប៉ាវ គឺគ្មានទេយុត្តិធម៌ក្នុងសង្គមខ្មៅងងឹតនេះ ? លោកម្ចាស់ប៉ាវឈីងធាន តើលោកម្ចាស់នៅទីណា?
SD
No comments:
Post a Comment