គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលថាកម្ពុជាមានកាតព្វកិច្ចអនុវត្តច្បាប់បង្ក្រាបបាតុករ
ដោយ យាង សុជាមេត្តា
2016-06-30
សមត្ថកិច្ច
បង្ក្រាបលើកម្មករនាំគ្នាធ្វើបាតុកម្មតវ៉ាសុំដំឡើងប្រាក់ខែគោល
១៦០ដុល្លារ នៅតាមបណ្ដោយផ្លូវ វ៉េង ស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃ៣
មករា ២០១៤។ ក្នុងការបង្ក្រាបនោះមានមនុស្ស ៥នាក់បានស្លាប់ និងជិត
៤០នាក់ផ្សេងទៀតរងរបួស។
Photo: RFA
គណៈកម្មាធិការ
សិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល កាលពីថ្ងៃទី២៩ មិថុនា
បានផ្សព្វផ្សាយវីដេអូឃ្លីបដោយប្រៀបធៀបការបង្ក្រាបបាតុករនៅកម្ពុជា
ទៅនឹងប្រទេសដទៃទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
បង្ហាញនៅក្នុងវីដេអូឃ្លីបថា កម្ពុជា
មានកាតព្វកិច្ចអនុវត្តច្បាប់បង្ក្រាបបាតុករដូចប្រទេសដទៃដែរ។
វីដេអូ
ឃ្លីបរយៈពេលជិត
២នាទីកន្លះផលិតដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
បង្ហាញពីសកម្មភាពបាតុកម្ម និងការតវ៉ារបស់កម្មកររោងចក្រ
និងពលរដ្ឋខ្មែរក្នុងពេលកន្លងមក
ព្រមទាំងសកម្មភាពបង្ក្រាបលើក្រុមបាតុកររបស់សមត្ថកិច្ចនៅក្នុង
ប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន ដូចជាប្រទេសបារាំង អង់គ្លេស អ៊ីតាលី
និងសហរដ្ឋអាមេរិក។
ក្រៅតែពីបង្ហាញ
រូបភាពតវ៉ា វីដេអូឃ្លីបដែលមានចំណងជើងថា «សិទ្ធិពលរដ្ឋ
ការបំពានសិទ្ធិអ្នកដទៃ»
ក៏បង្ហាញនូវខ្លឹមសារច្បាប់មួយចំនួនអមជាមួយសកម្មភាពតវ៉ា
ដូចជាថាការបំផ្លាញទ្រព្យសម្បតិ្តឯកជន
និងសាធារណៈជាអំពើល្មើសច្បាប់ ការធ្វើកុបកម្ម គឺជាបទឧក្រិដ្ឋ
ការរំលោភយ៉ាងកំរោលសណ្ដាប់ធ្នាប់សាធារណៈ
គឺត្រូវផ្ដន្ទាទោសតាមច្បាប់ ជាដើម។ បន្ថែមពីលើនេះ
ខ្សែវីដេអូក៏បង្ហាញនូវមាត្រានៅក្នុងច្បាប់មួយចំនួនរួមមាន
ច្បាប់ចរាចរណ៍ផ្លូវគោក និងរដ្ឋធម្មនុញ្ញកម្ពុជា
ដែលពលរដ្ឋត្រូវអនុវត្តតាម
មុននឹងបង្ហាញរូបភាពនៃការបង្ក្រាបបាតុកម្មនៅក្នុងប្រទេសបារាំង
អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិក។
មួយរយៈពេលចុង
ក្រោយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
បានផ្សព្វផ្សាយវីដេអូឃ្លីបជាបន្តបន្ទាប់
និយាយពីការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ
និងបង្ហាញពីការធ្វើបដិវត្តពណ៌នៅក្នុងប្រទេសមួយចំនួន
រួមមានស៊ីរី (Syria) លីប៊ី (Libya) និងយេម៉ែន (Yemen)
ដែលប្រជាជនក្នុងប្រទេសទាំងអស់នេះកំពុងជួបនូវទុក្ខវេទនាដោយសារ
សង្គ្រាម និងហេដ្ឋារចនាសម្ព័ន្ធ
ទទួលរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទាំ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ថាលទ្ធផលទាំងអស់នេះកើតឡើងដោយសារការប្រើសិទ្ធិហួសដែនកំណត់របស់
ពលរដ្ឋក្នុងប្រទេសទាំងនោះ។
កង
កម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ដើរល្បាតតាមផ្លូវវ៉េងស្រេង
ក្រោយបាញ់បង្ក្រាបបណ្ដាលឲ្យបាតុករស្លាប់ កាលពីថ្ងៃទី៣ មករា
ឆ្នាំ២០១៤។ RFA/Sek Bandith
ទោះបីជាយ៉ាង
ណាក៏ដោយ សង្គមស៊ីវិលមើលឃើញថា
ការបញ្ចេញវីដេអូឃ្លីបជាបន្តបន្ទាប់របស់រដ្ឋាភិបាល
គឺជាចេតនាបន្លាចពលរដ្ឋខ្មែរមិនឲ្យហ៊ានចេញមុខតវ៉ាចំពោះអំពើ
អយុត្តិធម៌ក្នុងសង្គម ជាការប៉ុនប៉ងបិទបាំងកំហុសរបស់រដ្ឋាភិបាល
ដែលកន្លងមកបានប្រើប្រាស់កម្លាំងហួសហេតុគ្មានសមាមាត្រ
បង្ក្រាបទៅលើក្រុមបាតុករ និងកម្មករ បណ្ដាលឲ្យបាត់បង់ជីវិត
ហើយដែលរហូតទល់ពេលនេះ
ជនដៃដល់មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខមកទទួលទោសនៅឡើយ។
លើសពីនេះ រដ្ឋាភិបាលចង់បង្ហាញថា
ការបង្ក្រាបរបស់សមត្ថកិច្ចលើក្រុមអ្នកតវ៉ានៅពេលកន្លងមក
ជារឿងត្រឹមត្រូវ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ
ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី
ដោយទទួលស្គាល់ថា នៅក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន
រួមទាំងសហរដ្ឋអាមេរិកផង
ពេលខ្លះសមត្ថកិច្ចពិតជាបានប្រើកម្លាំងបង្ក្រាបជ្រុលហួសទៅលើ
ក្រុមអ្នកតវ៉ាមែន ដើម្បីរក្សាសណ្ដាប់ធ្នាប់
ហើយពេលខ្លះក៏មានទាំងបំពានច្បាប់ ឬរំលោភសិទ្ធិពលរដ្ឋទៀតផង។
ប៉ុន្តែភាពខុសគ្នារវាងប្រទេសទាំងនោះ និងកម្ពុជា នៅត្រង់ថា
ក្នុងការបង្ក្រាបនោះ បើសមត្ថកិច្ចរំលោភច្បាប់
ឬបង្ករបួសស្នាមធ្ងន់ធ្ងរមិនសមាមាត្រទៅលើបាតុករ
បាតុករអាចប្ដឹងសមត្ថកិច្ចទាំងនោះបាន
ហើយតុលាការតែងបើកការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ
ឬភាគីពាក់ព័ន្ធ
ដែលករណីបែបនេះគេកម្រឃើញកើតមានណាស់នៅក្នុងប្រទេសកម្ពុជា។
ការ
លើកឡើងរបស់លោក ប្រ៊ែដ អាដាម ក៏ស្របពេលដែលគេឃើញថា កម្មករចំនួន
៥នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ក្នុងពេលបាតុកម្មលើ
កំណាត់ផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ រហូតមកទល់ពេលនេះ
រដ្ឋាភិបាលមិនទាន់វែកមុខមកទទួលទោសនៅឡើយ។
នេះនៅមិនទាន់គិតដល់ការបង្ក្រាបហិង្សារបស់សមត្ថកិច្ចជាច្រើន
ផ្សេងទៀត លើពលរដ្ឋតវ៉ាក្នុងពេលកន្លងមកនោះផង។
បើ
ក្រឡេកទៅមើលដែនដីហុងកុង ឯណោះវិញ គេសង្កេតឃើញថា
ក្រៅពីបានកាត់ទោសបាតុករមួយចំនួនដែលបានបង្ករបួសស្នាមដល់
សមត្ថកិច្ចក្នុងពេលធ្វើបាតុកម្ម
ដើម្បីទាមទារសេរីភាពបោះឆ្នោតទូលំទូលាយនៅហុងកុង កាលពីចុងឆ្នាំ២០១៤
ប៉ូលិសបង្ក្រាបបាតុកម្មរបស់ហុងកុង ចំនួន ៧នាក់
ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាលើបាតុករផង
ដែរ។ ប៉ូលិសទាំង ៧នាក់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគារ
បើតុលាការរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តកំហុសមែននោះ៕
No comments:
Post a Comment