A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 31 May 2016
រដ្ឋាភិបាលផ្សាយវីដេអូព្រមានពលរដ្ឋពីវិនាសកម្មបង្កដោយការប្រើសិទ្ធិហួសដែនកំណត់
ដោយ ចេង ម៉េងជូ
2016-05-30
៣០-ឧសភា-២០១៦៖ រូបភាពដែលគណៈកម្មាធិការសិទ្ធិមនុស្សបានយកមកបង្ហាញនៅក្នុងវីដេអូដោយបញ្ជាក់ពីទិដ្ឋភាពមុន និងក្រោយមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសលីប៊ី (Libya)។ Screenshot
Screenshot
រដ្ឋាភិបាលចេញផ្សាយវីដេអូខ្លីមួយនៅតាមបណ្ដាញសង្គម ព្រមានពលរដ្ឋពីផលវិបាកនៃ «ការប្រើប្រាស់សិទ្ធិតាមបែបអនាធិបតេយ្យ» ស្របពេលមានការងើបតវ៉ាជាបន្តបន្ទាប់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរំលោភសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គម ចាត់ទុកការដែលរដ្ឋាភិបាលផ្សាយវីដេអូបែបនេះ ថាមានចេតនាបំភ័យពលរដ្ឋមិនឲ្យប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការតវ៉ាប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាល។
ក្នុងវីដេអូរយៈពេល ៣នាទី ចេញផ្សាយនៅយប់ថ្ងៃទី២៩ ឧសភា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល លើកយកទិដ្ឋភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះមានប្រទេសស៊ីរី និងលីប៊ី (Libya) ដោយបង្ហាញពីភាពខុសគ្នារវាងស្ថានភាពមុន និងក្រោយពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសទាំងនោះ។ គឺទិដ្ឋភាពទីក្រុងមុនពេលសង្គ្រាម មានសភាពល្អប្រណិត ប៉ុន្តែក្រោយពេលសង្គ្រាម ឃើញទីក្រុងប្រែក្លាយជាខ្ទេចខ្ទាំ ហិង្សា និងសោកនាដកម្ម។
ប៉ុន្តែនៅត្រង់វិនាទីទី ៣០ គណៈកម្មាធិការសិទ្ធិមនុស្សបានយករូបភាពមួយសន្លឹកដែលតាមការពិតជាទិដ្ឋភាពអគារខ្ពស់ៗនៅប្រទេសសិង្ហបុរី មកតំណាងឲ្យទិដ្ឋភាពនៃការអភិវឌ្ឍក្នុងប្រទេសលីប៊ី កាលនៅមុនពេលមានសង្គ្រាមស៊ីវិលទៅវិញ ហើយកំហុសនេះត្រូវបានសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរី យកមកចុះផ្សាយនៅថ្ងៃទី៣០ ឧសភា។
វីដេអូដែលអមដោយភ្លេង ថែមទាំងបានបញ្ចូលនូវសម្ដីរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីពេលថ្មីៗនេះ ថ្លែងជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ ឲ្យចាត់វិធានការបង្ក្រាបសកម្មភាពណាដែលរដ្ឋាភិបាលយល់ថាគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស៖ «»។
នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ចាត់ទុកការចេញផ្សាយវីដេអូនេះ ថាជាចេតនារបស់រដ្ឋាភិបាលក្នុងការបំភ័យពលរដ្ឋមិនឲ្យងើបទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ អ្នកស្រី ចក់ សុភាព ថ្លែងរិះគន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាលថា ស្ថាប័នមួយនេះកំពុងធ្វើខុសតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នថ្នាក់ជាតិ មានមុខងារលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេស៖ «»។
អ្នកស្រីបន្ថែមថា ការធានាបានសន្តិភាព គឺជាក្ដីប្រាថ្នារបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែសន្តិភាពនោះមិនមែនមានន័យត្រឹមតែជាភាពគ្មានសង្គ្រាមនោះទេ៖ «»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ដើម្បីសុំការអត្ថាធិប្បាយបានទេត្រឹមរសៀលថ្ងៃទី៣០ ឧសភា។
បន្ទាប់ពីរដ្ឋាភិបាលផ្សាយវីដេអូនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមយូធូប (YouTube) ម្នាក់បានបញ្ចេញមតិរបស់ខ្លួនលើវីដេអូនោះថា រដ្ឋាភិបាលមិនបានលើកឡើងទាល់តែសោះអំពីប្រទេសជាច្រើនទៀត ដែលពលរដ្ឋក្នុងប្រទេសទាំងនោះមានសិទ្ធិសេរីភាពច្រើន តែពួកគេនៅតែមានសុខសន្តិភាព។
ទាក់ទងនឹងខ្លឹមសារនៃវីដេអូនេះ យុវជនមួយរូប និងជាអ្នកប្រើប្រាស់បណ្ដាញសង្គម លោក នាន់ សិរីបុត្រ យល់ថា ដរាបណារដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ នោះពលរដ្ឋគួរតែបន្តភាពសកម្មរបស់ខ្លួនក្នុងការទាមទារសិទ្ធិសេរីភាព៖ «»។
ការដែលរដ្ឋាភិបាលចេញផ្សាយវីដេអូនេះ ស្របពេលគណបក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងបន្ទាប់ពីសកម្មជនដីធ្លី និងសង្គមស៊ីវិលមួយចំនួន ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ តាមរយៈការតវ៉ាដោយសន្តិវិធី ប៉ុន្តែត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាសញ្ញានៃការធ្វើបដិវត្តន៍ពណ៌ និងបានចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ ទោះបីមានការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិក៏ដោយ៕
Subscribe to:
Post Comments (Atom)
3 comments:
វិនាសកម្មនៅ Lybia គឺបង្ករឡើងដោយការដឹកនាំរបៀបផ្ដាច់ការ ដូច Qadafi អែនៅកម្ពុជាក៏មាន ហ៊ុនសែន មិនខុសគ្នាពី Qadafi ទេ ហើយទីបញ្ចប់ Qadafi ទៅជាអ្វី?
the power of disinformation by elites continue to work well for the sheeple... the fall of libya /gaddafi has nothing to do with the people...actually people were satisfied by him .. libya 's central bank was owned by the '' its country -- gaddafi himself--- and those in power which control and own ''central banks around the world -- do not like independent country... so they came up with the democracy plot to steal gaddafi's gold [ held in central bank , clinton's leaked e-mail had proven that , not conspiracy] .Cambodia central or national bank is also owned /run by the same elites [ not owned by khmers ... there is a website which you can go to and verify for yourself ]
another important commodity which the elites want to control is water which is very rare in africa and gaddafi has plenty of it for his people... the bush family has bought vast land in south america -- not because they want the land but for the underground water /aquifers... if you think that water is not important just look back a few weeks ago when cambodia was going through the drought...
Regardless, Saddam Hun Sen ... Ooops, I mean the Iraqi Saddam--when all attempts failed by the New World Order to get him to comply [meaning join the One World Bank System] but he wouldn't play their game there was only one choice left for him----want to guess? Comply by point of a gun. Oh don't you know idiot--he invaded Kuwait so the US had to stop him. Guess what? it's all a game the New World Order play throughout the world. The UN has the policy of destruction!
Hey, I need a shot of that medicinal wine I saw here to keep me sane.
Swoon by Wine
Post a Comment