A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 February 2016

ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​វៀតណាម​ថា​បន្ត​សង់​ផ្លូវ​​ទន្ទ្រាន​ចូល​ដី​ខ្មែរ

ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​វៀតណាម​ថា​បន្ត​សង់​ផ្លូវ​​ទន្ទ្រាន​ចូល​ដី​ខ្មែរ
ដោយ ថា កិត្យា
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម  នៅ​ព្រំដែន​ស្វាយរៀង ៨៥៥
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Tha Kitya
2016-02-24 rfa



ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ចោទ​អាជ្ញាធរ​វៀតណាម ថា នៅ​តែ​បន្ត​សាងសង់​ផ្លូវ​ទន្ទ្រាន​ចូល​ដី​ខ្មែរ នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ព្រំដែន​​នៃ​ភាគី​ទាំងពីរ (កម្ពុជា-​វៀតណាម) ដែល​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា តាម​ព្រំដែន មុន​មាន​ដំណោះស្រាយ។

ពលរដ្ឋ​នៅ​តាម​ព្រំដែន​ខេត្ត​ស្វាយរៀង​ អះអាង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ដោយ​ចោទ​ប្រកាន់​ភាគី​វៀតណាម​ថា បាន​កសាង​ផ្លូវ​ថ្នល់ រំលោភ​ចូល​ដី​របស់​ពួក​គាត់។

1 comment:

Anonymous said...

មើលទៅ តើប្រជាជនខ្មែរវាឆ្កួតចេះតែចោទយួនយកដីខ្មែរ ឬ រដ្ឋាភិបាលខ្មែរវាឆ្កួតបែរជាការពារយួនឲ្យយកដីខ្មែរ ? ឮតែដដែលៗពីប្រជាជន ហើយឃើញតែដដែលៗពីរដ្ឋាភិបាល តើមួយណាឡប់?​ ហេតុអ្វីបានជាដូច្នេះ?
ហើយអ្នកដែលបញ្ចេញគុំនិត ហាក់ដូចជាចុះចាញ់អស់ហើយ ព្រោះវាឥតបានការនោះឯង ។