ពលរដ្ឋខេត្តស្វាយរៀងចោទវៀតណាមថាបន្តសង់ផ្លូវទន្ទ្រានចូលដីខ្មែរ
ដោយ ថា កិត្យា
សកម្មភាពឈូសឆាយធ្វើផ្លូវរបស់វៀតណាម ចូលដីខ្មែរនៅតាមក្រវាត់ព្រំដែនស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ |
2016-02-24 rfa
ពលរដ្ឋនៅខេត្តស្វាយរៀង ចោទអាជ្ញាធរវៀតណាម ថា នៅតែបន្តសាងសង់ផ្លូវទន្ទ្រានចូលដីខ្មែរ នៅតាមក្រវាត់ព្រំដែនស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលផ្ទុយនឹងកិច្ចព្រមព្រៀងព្រំដែននៃភាគីទាំងពីរ (កម្ពុជា-វៀតណាម) ដែលឲ្យផ្អាកសកម្មភាពឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធនានា តាមព្រំដែន មុនមានដំណោះស្រាយ។
ពលរដ្ឋនៅតាមព្រំដែនខេត្តស្វាយរៀង អះអាងនៅថ្ងៃទី២៤ កុម្ភៈ នេះ ដោយចោទប្រកាន់ភាគីវៀតណាមថា បានកសាងផ្លូវថ្នល់ រំលោភចូលដីរបស់ពួកគាត់។
1 comment:
មើលទៅ តើប្រជាជនខ្មែរវាឆ្កួតចេះតែចោទយួនយកដីខ្មែរ ឬ រដ្ឋាភិបាលខ្មែរវាឆ្កួតបែរជាការពារយួនឲ្យយកដីខ្មែរ ? ឮតែដដែលៗពីប្រជាជន ហើយឃើញតែដដែលៗពីរដ្ឋាភិបាល តើមួយណាឡប់? ហេតុអ្វីបានជាដូច្នេះ?
ហើយអ្នកដែលបញ្ចេញគុំនិត ហាក់ដូចជាចុះចាញ់អស់ហើយ ព្រោះវាឥតបានការនោះឯង ។
Post a Comment