A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 28 February 2016

លោក ហ៊ុន ម៉ានី៖ សន្តិភាព​និង​ប្រជាធិបតេយ្យ​ជួយ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​


ដោយ សាន សែល
2016-02-27 rfa

ហ៊ុន ម៉ានី ៨៥៥ ២០១៦
តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ rfa

"
Anonymous said...

Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.

"

កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី អះអាង​ថា សន្តិភាព និង​ប្រជាធិបតេយ្យ​នឹង​ជួយ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ (SDGs)។ ទោះ​យ៉ាងណាក៏ដោយ អ្នក​ស្រាវជ្រាវ​យល់​ថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មិន​ទាន់​ដំណើរការ​ស្រប​តាម​ស្តង់ដារ​នោះ​ទេ។

លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា សន្តិភាព និង​ប្រជាធិបតេយ្យ ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា មិន​អាច​ខ្វះ​មួយ​ណា​បាន​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។

លោក ហ៊ុន ម៉ានី ត្រូវ​គេ​ជ្រើសរើស​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី។ លោក​អះអាង​ថា សន្តិភាព​មិន​គួរ​ត្រូវ​មើល​រំលង និង​មិន​យកចិត្តទុកដាក់​នោះ​ឡើយ។ លោក​ថា សង្គ្រាម​និង​វិវាទ​នឹង​មក​សម្លាប់​សន្តិភាព ប្រសិនបើ​យុវជន​ក្នុង​តំបន់​អាស៊ី មិន​បាន​ផ្ដល់​តម្លៃ និង​ថែរក្សា​សន្តិភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ៖ «ចំពោះ​ប្រធានបទ​នៅ​ថ្ងៃ​នេះ​វិញ យើង​ចោទ​សួរ​ថា តើ​សន្តិភាព និង​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​អ្នក​ណា​ដើម្បី​អ្នក​ណា? មាន​ការ​កំណត់​សម្គាល់​ថា ប្រជាធិបតេយ្យ​ធ្វើ​ដើម្បី​ប្រជាធិបតេយ្យ។ អ៊ីចឹង​មិន​មែន​ថា សន្តិភាព ឬ​ប្រជាធិបតេយ្យ​មួយ​ណា​សំខាន់​ជាង​នោះ​ទេ»។

លោក​លើក​ឡើង​បែប​នេះ ស្រដៀង​ទៅ​នឹង​ឪពុក​របស់​លោក ដែល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​បើក​វេទិកា​យុវជន​អាស៊ី ដែល​យុវជន ១១១​នាក់ មក​ពី ១៧​ប្រទេស​ក្នុង​ទ្វីប​អាស៊ី។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​យុវជន​អន្តរជាតិ​ទាំង​នោះ​ថា ប្រសិនបើ​តំបន់​អាស៊ី និង​ប្រទេស​នីមួយៗ​នៃ​ទ្វីប​នេះ​មាន​សង្គ្រាម នោះ​យុវជន​មិន​អាច​ជួបជុំគ្នា​ក្នុង​វេទិកា​យុវជន​អាស៊ី បាន​ឡើយ។

​លោក ហ៊ុន ម៉ានី បញ្ជាក់​ថា ការ​លើក​កម្ពស់​តួនាទី​សកម្ម​របស់​យុវជន​អាស៊ី ដើម្បី​ឲ្យ​ពួកគេ​ចែក​រំលែក​ការ​យល់​ឃើញ​ក្ដី​កង្វល់ និង​បទពិសោធន៍​ស្ដីពី​ការ​រក្សា​សន្តិភាព និង​ពង្រឹង​ប្រជាធិបតេយ្យ នឹង​ចូលរួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ស្រប​តាម​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ។

ទោះជា​បែបនេះ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា កម្ពុជា នឹង​ពិបាក​សម្រេច​តាម​ការ​លើក​ឡើង​នេះ ខណៈ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​មាន​តុល្យភាព ដែល​ធ្វើ​ឲ្យ​ខ្វះ​សន្តិសុខ​មនុស្ស​ជាតិ៖ ​«បាន​ន័យ​ថា ពលរ​ដ្ឋ​ដែល​គ្មាន​អំណាច ក្រីក្រ តែ​រង​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច អ្នក​មាន​លុយ អ្នក​មាន​ខ្សែ។ សន្តិសុខ​មនុស្ស​ជាតិ គឺ​អត់​មាន។ បើ​យើ​ង​និយាយ​ពី​ប្រជាធិបតេយ្យ​ យើង​មាន​សេរីភាព​ការ​បញ្ចេញ​គំនិត។ តែ​នៅ​ស្រុក​ខ្មែរ បើ​ម្ខាង​ហ្នឹង​មាន​សេរីភាព​ហួស​ហេតុ រំលោភ​លើ​គេ។ តែម្ខាង​ទៀត ពេល​បញ្ចេញ​សេរីភាព​ត្រូវ​បាន​គេ​ទន្ទ្រាន ត្រូវ​បាន​វាយ​ប្រហារ ហើយ​ក្រុម​ម្ខាង​ទៀត​នោះ​បង្កើត​ក្រុម​ដើម្បី​រំលោភ​គេ»។

លោក ហ៊ុន ម៉ានី បដិសេធ​សំណួរ​អ្នក​សារព័ត៌មាន​ដែល​ថា តើ​មាន​ការ​ពិភាក្សា​ពី​ស្ថានភាព​សន្តិភាព និង​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី ពិសេស​នៅ​កម្ពុជា ជាមួយ​យុវជន​ទាំង ១៧​ប្រទេស ឬ​ស្រប​ពេល​ដែល​វេទិកា​នេះ​ផ្ដោត​លើ​តួនាទី​សន្តិភាព និង​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព៕

7 comments:

Anonymous said...

This bold head prick should break away from cpp and forms his own party. Make a clean break away from his father's tainted human rights abuses and undemocratic practices that have haunting this country for such a long time yet. Otherwise he doesn't really mean it.

Anonymous said...

មេភាវរកម្មហ៊ុន មា៉នី

Anonymous said...

Ah Tror Ngol Hun Many should stay away from politic.
Khmer people do not want to see anymore of Hun Shit.

Anonymous said...

Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.

Anonymous said...

Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.

Anonymous said...

នរណាជឿឬគាំទ្រហុ៊ន មា៉និពិតជាឆ្គួតដើម្បីយួន នោះពិតជាមនុស្សគ្មានខួរក្បាល មើលឃើញឪពុកជាមេឃាដករណ៏នឺងបំរើយួន១០០%ភាគរយហើយនៅតែល្ងង់ខ្លៅគាំទ្រទៀត នៅះផពេលខ្មែរធ្លាក់ចូលកណ្ដាប់ដៃយួនពិតប្រាកដ ពេលនោះទោះជាព្រះក៏មិនអាចជួយបានដែរ បើពឺងលើអង្ការសហប្រជាជាតិគេជួយតែអ្នកណាឆ្លាតហើយខ្លាំង ល្ងង់ដូចពួក គណបក្សប្រជាជននឺងអ្នកគាំទ្រ នោះគេមិនឈឺក្បាល គេនឺងទុកអោយស្លាប់ធ្វើជាកញ្ជះយួន គួរអោយអនិច្ចារ្យមិនគួរមានមនុស្សល្ងង់ជំនាន់សត្តវត្តន៏ទី២១ ដែលមនុស្សក្នុងពិភព លោកកំពុងរិកចំរើនបច្ចេកវិត្យាសាស្សដ៏ទំនើប ឯបែរជាខ្មែរបក្សប្រជាជនមួយចំនួនចង់ធ្វើកញ្ជះគេវិញ នេះពិតជាសល់ពូជឈាមអាក្រក់ពិអតីតកាលមែន ។

Anonymous said...

REALLY! I really DO NOT understand this world sees in this Dictator family. Maybe the world happy to see another KILLING FIELD in Cambodia. Why some Khmer people still support this Dictator family, are they BLIND and DEAF, or just STUPID/"Kball Youn Kloun Khmer"