ដោយ សាន សែល
2016-02-27 rfa
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី លោក ហ៊ុន ម៉ានី ថ្លែងក្នុងសន្និសីទសារព័ត៌មានបូកសរុបលទ្ធផលនៃវេទិកាយុវជនអាស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ rfa
"
Anonymous said...
Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.
"
កូនប្រុសលោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី អះអាងថា សន្តិភាព និងប្រជាធិបតេយ្យនឹងជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ ទោះយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវយល់ថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា នៅមិនទាន់ដំណើរការស្របតាមស្តង់ដារនោះទេ។
លោក ហ៊ុន ម៉ានី ថ្លែងក្នុងសន្និសីទសារព័ត៌មានបូកសរុបលទ្ធផលនៃវេទិកាយុវជនអាស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ថា សន្តិភាព និងប្រជាធិបតេយ្យ ត្រូវតែដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។
លោក ហ៊ុន ម៉ានី ត្រូវគេជ្រើសរើសជាប្រធាននៃក្រុមប្រឹក្សាយុវជនអាស៊ី។ លោកអះអាងថា សន្តិភាពមិនគួរត្រូវមើលរំលង និងមិនយកចិត្តទុកដាក់នោះឡើយ។ លោកថា សង្គ្រាមនិងវិវាទនឹងមកសម្លាប់សន្តិភាព ប្រសិនបើយុវជនក្នុងតំបន់អាស៊ី មិនបានផ្ដល់តម្លៃ និងថែរក្សាសន្តិភាពឲ្យបានដិតដល់ទេនោះ៖ «ចំពោះប្រធានបទនៅថ្ងៃនេះវិញ យើងចោទសួរថា តើសន្តិភាព និងប្រជាធិបតេយ្យធ្វើឲ្យអ្នកណាដើម្បីអ្នកណា? មានការកំណត់សម្គាល់ថា ប្រជាធិបតេយ្យធ្វើដើម្បីប្រជាធិបតេយ្យ។ អ៊ីចឹងមិនមែនថា សន្តិភាព ឬប្រជាធិបតេយ្យមួយណាសំខាន់ជាងនោះទេ»។
លោកលើកឡើងបែបនេះ ស្រដៀងទៅនឹងឪពុករបស់លោក ដែលបានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកវេទិកាយុវជនអាស៊ី ដែលយុវជន ១១១នាក់ មកពី ១៧ប្រទេសក្នុងទ្វីបអាស៊ី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់យុវជនអន្តរជាតិទាំងនោះថា ប្រសិនបើតំបន់អាស៊ី និងប្រទេសនីមួយៗនៃទ្វីបនេះមានសង្គ្រាម នោះយុវជនមិនអាចជួបជុំគ្នាក្នុងវេទិកាយុវជនអាស៊ី បានឡើយ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា ការលើកកម្ពស់តួនាទីសកម្មរបស់យុវជនអាស៊ី ដើម្បីឲ្យពួកគេចែករំលែកការយល់ឃើញក្ដីកង្វល់ និងបទពិសោធន៍ស្ដីពីការរក្សាសន្តិភាព និងពង្រឹងប្រជាធិបតេយ្យ នឹងចូលរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ។
ទោះជាបែបនេះក្ដី អ្នកសិក្សាស្រាវជ្រាវស្ដីពីការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា កម្ពុជា នឹងពិបាកសម្រេចតាមការលើកឡើងនេះ ខណៈស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា មិនមានតុល្យភាព ដែលធ្វើឲ្យខ្វះសន្តិសុខមនុស្សជាតិ៖ «បានន័យថា ពលរដ្ឋដែលគ្មានអំណាច ក្រីក្រ តែរងការរំលោភបំពានពីអ្នកមានអំណាច អ្នកមានលុយ អ្នកមានខ្សែ។ សន្តិសុខមនុស្សជាតិ គឺអត់មាន។ បើយើងនិយាយពីប្រជាធិបតេយ្យ យើងមានសេរីភាពការបញ្ចេញគំនិត។ តែនៅស្រុកខ្មែរ បើម្ខាងហ្នឹងមានសេរីភាពហួសហេតុ រំលោភលើគេ។ តែម្ខាងទៀត ពេលបញ្ចេញសេរីភាពត្រូវបានគេទន្ទ្រាន ត្រូវបានវាយប្រហារ ហើយក្រុមម្ខាងទៀតនោះបង្កើតក្រុមដើម្បីរំលោភគេ»។
លោក ហ៊ុន ម៉ានី បដិសេធសំណួរអ្នកសារព័ត៌មានដែលថា តើមានការពិភាក្សាពីស្ថានភាពសន្តិភាព និងប្រជាធិបតេយ្យនៅតំបន់អាស៊ី ពិសេសនៅកម្ពុជា ជាមួយយុវជនទាំង ១៧ប្រទេស ឬស្របពេលដែលវេទិកានេះផ្ដោតលើតួនាទីសន្តិភាព និងប្រជាធិបតេយ្យ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព៕
7 comments:
This bold head prick should break away from cpp and forms his own party. Make a clean break away from his father's tainted human rights abuses and undemocratic practices that have haunting this country for such a long time yet. Otherwise he doesn't really mean it.
មេភាវរកម្មហ៊ុន មា៉នី
Ah Tror Ngol Hun Many should stay away from politic.
Khmer people do not want to see anymore of Hun Shit.
Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.
Before lecturing the youth of those 17 countries about peace and democracy,
Hun Many should have lectured his own father Dictator & Traitor Hun Sen first.
នរណាជឿឬគាំទ្រហុ៊ន មា៉និពិតជាឆ្គួតដើម្បីយួន នោះពិតជាមនុស្សគ្មានខួរក្បាល មើលឃើញឪពុកជាមេឃាដករណ៏នឺងបំរើយួន១០០%ភាគរយហើយនៅតែល្ងង់ខ្លៅគាំទ្រទៀត នៅះផពេលខ្មែរធ្លាក់ចូលកណ្ដាប់ដៃយួនពិតប្រាកដ ពេលនោះទោះជាព្រះក៏មិនអាចជួយបានដែរ បើពឺងលើអង្ការសហប្រជាជាតិគេជួយតែអ្នកណាឆ្លាតហើយខ្លាំង ល្ងង់ដូចពួក គណបក្សប្រជាជននឺងអ្នកគាំទ្រ នោះគេមិនឈឺក្បាល គេនឺងទុកអោយស្លាប់ធ្វើជាកញ្ជះយួន គួរអោយអនិច្ចារ្យមិនគួរមានមនុស្សល្ងង់ជំនាន់សត្តវត្តន៏ទី២១ ដែលមនុស្សក្នុងពិភព លោកកំពុងរិកចំរើនបច្ចេកវិត្យាសាស្សដ៏ទំនើប ឯបែរជាខ្មែរបក្សប្រជាជនមួយចំនួនចង់ធ្វើកញ្ជះគេវិញ នេះពិតជាសល់ពូជឈាមអាក្រក់ពិអតីតកាលមែន ។
REALLY! I really DO NOT understand this world sees in this Dictator family. Maybe the world happy to see another KILLING FIELD in Cambodia. Why some Khmer people still support this Dictator family, are they BLIND and DEAF, or just STUPID/"Kball Youn Kloun Khmer"
Post a Comment