លោក ហ៊ុន សែន ព្រមានផ្ដាច់ភ្លើងអ្នកបរិស្ថានដែលប្រឆាំងការអភិវឌ្ឍវារីអគ្គិសនី
ដោយ ប្រាជ្ញ ចេវ
2015-12-23 rfa
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ព្រមានកាត់ផ្ដាច់ភ្លើងពីក្រុមអ្នកបរិស្ថាន ឬហៅថា
អ្នកបរិស្ថានជ្រុលនិយម ដែលតែងតែជំទាស់ការអភិវឌ្ឍទំនប់វារីអគ្គិសនី
គួរដាក់ចន្លោះឲ្យប្រើជំនួសវិញ។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ខេត្តកោះកុង នៅថ្ងៃទី២៣ ធ្នូ។
ការ
ថ្លែងបែបនេះរបស់ប្រមុខរដ្ឋាភិបាល
ទន្ទឹមនឹងមានការប្រឆាំងទាស់ពីប្រជាពលរដ្ឋ សង្គមស៊ីវិល
ដែលទាមទារឲ្យការសាងសង់ទំនប់វារីអគ្គិសនីមួយចំនួន
គួរបង្ហាញពីផលប៉ះពាល់ឲ្យបានច្បាស់លាស់
មុននឹងធ្វើគម្រោងវិនិយោគ។
ប៉ុន្តែប្រសាសន៍របស់លោក
ហ៊ុន សែន នៅពេលនេះ ទទួលបាននូវការរិះគន់ពីគណបក្សប្រឆាំង
និងសង្គមស៊ីវិល ថាជាការរើសអើងពលរដ្ឋខ្លួនឯង
ព្រោះរដ្ឋមានតួនាទីផ្តល់សេវាជូនពលរដ្ឋដោយមិនប្រកាន់និន្នាការ
នយោបាយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើង...
1 comment:
តើវាមានពេលព្រមានពលរដ្ឋបុ៉ន្មាន ខែ ឆ្នាំទៀត ?
Post a Comment