A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 23 December 2015

លោក ហ៊ុន សែន ព្រមាន​ផ្ដាច់​ភ្លើង​អ្នក​បរិស្ថាន​ដែល​ប្រឆាំង​ការ​អភិវឌ្ឍ​វារីអគ្គិសនី

លោក ហ៊ុន សែន ព្រមាន​ផ្ដាច់​ភ្លើង​អ្នក​បរិស្ថាន​ដែល​ប្រឆាំង​ការ​អភិវឌ្ឍ​វារីអគ្គិសនី
ដោយ ប្រាជ្ញ ចេវ
2015-12-23 rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាត់​ផ្ដាច់​ភ្លើង​ពី​ក្រុម​អ្នក​បរិស្ថាន ឬ​ហៅ​ថា អ្នក​បរិស្ថាន​ជ្រុល​និយម ដែល​តែងតែ​ជំទាស់​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី គួរ​ដាក់​ចន្លោះ​ឲ្យ​ប្រើ​ជំនួស​វិញ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វារីអគ្គិសនី​ស្ទឹងតាតៃ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៣ ធ្នូ។

ការ ​ថ្លែង​បែប​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល ទន្ទឹម​នឹង​មាន​ការ​ប្រឆាំង​ទាស់​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល ដែល​ទាមទារ​ឲ្យ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន គួរ​បង្ហាញ​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ធ្វើ​គម្រោង​វិនិយោគ។

ប៉ុន្តែ​ប្រសាសន៍​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទទួល​បាន​នូវ​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ថា​ជា​ការ​រើសអើង​ពលរដ្ឋ​ខ្លួន​ឯង ព្រោះ​រដ្ឋ​មាន​តួនាទី​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​ នយោបាយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

1 comment:

Anonymous said...

តើវាមានពេលព្រមានពលរដ្ឋបុ៉ន្មាន ខែ ឆ្នាំទៀត ?