A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 24 September 2015

Thailand bought 4 used T-50 fighter jets from South Korea រាជរដ្ឋាភិបាល​យោធា​ថៃ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន​ T-50​ ចំនួន​៤​គ្រឿង​ ពី​កូរ៉េ​ខាងត្បូង​

Posted by  on September 21, 2015
T-50-1
មន្ត្រីជាន់ខ្ពស់​ថៃ​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ DPA​ ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រាជរដ្ឋាភិបាល​យោធា​ថៃ​ បាន​ចុះ​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ចំនួន​៤​គ្រឿង​ ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Korea​ Aerospace​ Industries​ (KAI)​ ។​
​មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ចំនួន​៤​គ្រឿង​នោះ​ មាន​តម្លៃ​សរុប​ចំនួន​១១០​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​យោធា​ថៃ​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ចំនួន​២០​គ្រឿង​ទៀត​ នៅ​ថ្ងៃ​អនាគត​ ។​
​យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ផលិត​ដោយ​ក្រុមហ៊ុន​ Korea​ Aerospace​ Industries​ (KAI)​ របស់​កូរ៉េ​ខាងត្បូង​ សហការ​ជាមួយ​ក្រុមហ៊ុន​ American​ Aerospace​ Company​ ឈ្មោះ​ Lockheed​ Martin​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០១​មក​ ដែល​ធ្លាប់​បាន​ប្រើប្រាស់​ដោយ​អាកាសចរណ៍​យោធា​ប្រទេស​កូរ៉េ​ខាងត្បូង​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ប្រទេស​ហ្វី​លី​ពី​ន​ ប្រទេស​អ៊ី​រ៉ា​ក់​ និង​ប្រទេស​ថៃ​ ។​ យន្តហោះ​ចម្បាំង​នេះ​ មាន​ល្បឿន​ហោះហើរ​ក្នុង​កម្រិត​ ១.៧៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ៕​


1 comment:

Anonymous said...

Where is the state of khmer airforce compare to all developed nations? It doesn't make sense