មន្ត្រីជាន់ខ្ពស់ថៃ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ រាជរដ្ឋាភិបាលយោធាថៃ បានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះចម្បាំងធុន T-50 Golden Eagle ចំនួន៤គ្រឿង ពីប្រទេសកូរ៉េខាងត្បូង ដែលផលិតដោយក្រុមហ៊ុន Korea Aerospace Industries (KAI) ។
មន្ត្រីយោធាជាន់ខ្ពស់ថៃ បាននិយាយប្រាប់ឲ្យដឹងដែរថា យន្តហោះចម្បាំងធុន T-50 Golden Eagle ចំនួន៤គ្រឿងនោះ មានតម្លៃសរុបចំនួន១១០លានដុល្លារអាមេរិក ហើយយោធាថៃនឹងបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះចំនួន២០គ្រឿងទៀត នៅថ្ងៃអនាគត ។
យន្តហោះចម្បាំងធុន T-50 Golden Eagle ផលិតដោយក្រុមហ៊ុន Korea Aerospace Industries (KAI) របស់កូរ៉េខាងត្បូង សហការជាមួយក្រុមហ៊ុន American Aerospace Company ឈ្មោះ Lockheed Martin ចាប់តាំងពីអំឡុងឆ្នាំ២០០១មក ដែលធ្លាប់បានប្រើប្រាស់ដោយអាកាសចរណ៍យោធាប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសអ៊ីរ៉ាក់ និងប្រទេសថៃ ។ យន្តហោះចម្បាំងនេះ មានល្បឿនហោះហើរក្នុងកម្រិត ១.៧៧០គីឡូម៉ែត្រក្នុង១ម៉ោង ៕
1 comment:
Where is the state of khmer airforce compare to all developed nations? It doesn't make sense
Post a Comment