ជនជាតិវៀតណាម មួយក្រុម បានចូលមកបោះជំរំធ្វើអាជីវកម្មជីករករ៉ែមាសទ្រង់ទ្រាយធំជាថ្មីនៅតំបន់ភ្នំក្រូច ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបកន្លែងនោះ កាលពីជាង ១០ថ្ងៃកន្លងទៅ ខណៈក្រុមអ្នកជីកមាសបានដឹងដំណឹងមុន ហើយនាំគ្នារុះរើគ្រឿងសម្ភារៈចាកចេញមុនពេលសមត្ថកិច្ចទៅដល់។
ជនជាតិវៀតណាម មួយក្រុមមានប្រដាប់ដោយម៉ាស៊ីនកិនរ៉ែមាស ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបំបែកថ្ម បានវិលមកបោះជំរំ ហើយជីករកមាសដោយសំអាងថា ពួកគេបានទិញដីតំបន់នោះពីប្រជាពលរដ្ឋ។
សាក្សីដែលបានទៅដល់កន្លែងជីកមាសនេះបញ្ជាក់ថា ជនជាតិវៀតណាម មានគ្នាប្រមាណ ១០នាក់ និងកម្មករខ្មែរ ៣នាក់ កំពុងជីកអណ្ដូងរ៉ែមាសប្រមាណ ៤ថ្ងៃកន្លងទៅនេះ។ ពួកគេបានធ្វើរោងដាក់គ្រឿងសម្ភារៈផលិតរ៉ែមាសនៅនឹងកន្លែងជីកផ្ទាល់ និងសង់រោងស្នាក់នៅរបស់កម្មករផ្ទាល់នៅទីនោះដូចគ្នា។ សាក្សីអះអាងថា អ្នកទទួលខុសត្រូវកន្លែងជីកមាស គឺជនជាតិវៀតណាម មិនស្គាល់អត្តសញ្ញាណ ប៉ុន្តែពួកគេប្រាប់ថា បានទិញដីតំបន់នោះបីហិកតារពីប្រជាពលរដ្ឋដើម្បីធ្វើអាជីវកម្មនេះ៖ «គេនៅធ្វើជាជំរំដេកនៅកិននៅហ្នឹង។ វៀតណាម ខ្ញុំសួរវាពីម្សិលមិញ វាថាគ្នាវា ៧នាក់ ខ្មែរ ៣នាក់ ប៉ុន្តែខ្ញុំចូលទៅមើលនៅរណ្ដៅដេកមួយទៀត ខ្ញុំប៉ាន់ស្មានទៅវៀតណាម អត់តិចជាង ១០នាក់។ ដីហ្នឹងវៀតណាម រាយការណ៍ថាវាទិញមួយហិកតារបីពាន់»។
កាលពីថ្ងៃទី២២ ខែកញ្ញា មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី មួយក្រុម បានទៅដល់តំបន់នោះជាមួយប្រជាពលរដ្ឋ ដែលបានបង្ហាញទីកន្លែងជីកមាសរបស់ក្រុមជនជាតិវៀតណាម ទាំងនោះ ក៏ប៉ុន្តែមិនឃើញមានការបង្ក្រាប ឬចាប់ឃាត់ខ្លួនអ្នកជីកមាសទាំងនោះទេ។
ទាក់ទងករណីនេះដែរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន នៅថ្ងៃទី២៣ ខែកញ្ញា ទទួលស្គាល់ថា សមត្ថកិច្ចជំនាញបានដឹងពីកន្លែងជីកមាសខុសច្បាប់នោះហើយ ក៏ប៉ុន្តែលោកកំពុងសុំគោលការណ៍បង្ក្រាបករណីនេះ៖ «ខ្ញុំដឹងហើយថាអាហ្នឹងទ្រង់ទ្រាយធំ ប៉ុន្តែទាល់តែមានគោលការណ៍ពីខេត្ត ព្រោះខ្ញុំមិនមែនជានគរបាលយុត្តិធម៌ផង ទាល់តែមានចំណារពីអភិបាលខេត្ត សហការជាមួយកម្លាំងណាទើបខ្ញុំធ្វើ»។
សកម្មភាពជីករករ៉ែមាសខុសច្បាប់នៅតំបន់ភ្នំក្រូច នៅតែបន្តកើតមាន ខណៈមន្ត្រីមូលដ្ឋានបានចុះបង្ក្រាបជាញឹកញាប់ ក៏ប៉ុន្តែការបង្ក្រាបរបស់ក្រុមសមត្ថកិច្ច មានសភាពដូចលេងល្បែងបិទពួន ពោលគឺពេលក្រុមសមត្ថកិច្ចមានគម្រោងចុះបង្ក្រាប ក្រុមអ្នកជីកមាសតែងដឹងព័ត៌មានមុន ហើយរុះរើគ្រឿងសម្ភារៈចាកចេញអស់ពេលសមត្ថកិច្ចទៅដល់កន្លែងជីកមាស។ ប៉ុន្តែពួកគេបានត្រឡប់មកជីកមាសវិញ បន្ទាប់ពីសភាពការណ៍នៅកន្លែងជីកមាសបានស្ងប់ស្ងាត់។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ជនជាតិវៀតណាម ភាគច្រើនចូលមកជីកមាសនៅក្នុងខេត្តរតនគិរី គឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ ពួកគេត្រូវមន្ត្រីជាយោធា នគរបាល និងខ្លះជាអាវុធហត្ថ ឃុបឃិតលាក់បំពួន និងផ្តល់កន្លែងស្នាក់នៅ ដើម្បីបម្រើអាជីវកម្មជីករ៉ែមាស ហើយមន្ត្រីទាំងនោះធ្វើជាខ្នងបង្អែកសម្រាប់អាជីវកម្មខុសច្បាប់នេះ៖ «យើងមានការសង្ស័យថា ធ្វើនេះមានការឃុបឃិតជាប្រព័ន្ធ ដោយយកអ្នកបច្ចេកទេស និងកម្មករវៀតណាម អន្តោប្រវេសន៍ខុសច្បាប់»។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ទទួលបានសេចក្តីរាយការណ៍ពីករណីនេះនៅឡើយ ក៏ប៉ុន្តែលោកថា អាជ្ញាធរខេត្តនឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះអាជីវកម្មរ៉ែមាសខុសច្បាប់នេះ៖ «យើងមានវិធានការតឹងរ៉ឹងណាស់។ អរគុណដែលបានផ្តល់ព័ត៌មានដល់យើងខ្ញុំ ចាំខ្ញុំសួរខាងមន្ទីរ»។
ភ្នំក្រូច ជាតំបន់សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈ អង្គរ ហ្គោល (Angkor Gold) នៃប្រទេសអូស្ត្រាលី ដែលបានកំណត់ថាជាតំបន់មានរ៉ែមាស។
រហូតមកទល់នឹងរសៀលថ្ងៃទី២៣ ខែកញ្ញា វិទ្យុអាស៊ីសេរី មិនទាន់ទទួលបានព័ត៌មានស្ដីពីការបង្ក្រាបកន្លែងជីកមាសរបស់ជនជាតិវៀតណាម នោះយ៉ាងណានៅឡើយ៕
2 comments:
ចំពោះលោក ហ៊ុន សែន ពួកយួនអាចចូលមកបោះជំរំុអនាធិប្បតេយ្យស្រេចតែចិត្តក្នុងស្រុកខ្មែរ តែខ្មែរបើហា៊នជាន់ដីយួន១ជំហា៊នមុខតែត្រូវពួកវាវាយបាក់ជើងឬបាញ់សំលាប់ តើលោកជាអ្នកដឺកនាំមានឈឺក្បាលទេ ឬក៏គ្រាន់តែអួតសំឡុតតែជណជាតិឯង ខ្ញំុក៏ឃើញវីឌីអូជាច្រើន គឺលោកខ្លាចយួនដូចខ្លាចខ្លាអញ្ចឺង ខ្ញំុក៏ឃើញឈរសំពះអាប្រធានាធិបតីយ យួនគោរពដូចជាព្រះរបស់លោក គួរឲ្យខ្មាស់ខ្មោច នេណបានចំជាមនុស្សល្ងង់គ្មានពីរក្នុងលោក ។
You see. How can you trust the damn yuon. There is never a case where khmer would illegally enter their territory. Once a thief always a thief.
Post a Comment