A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 24 September 2015

A group of Vietnamese immigrants set up camp to conduct illegal digs for minerals in Ratanakiri ជនជាតិ​វៀតណាម​១​ក្រុម​បោះ​ជំរំ​ជីក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី

វៀតណាម​ជីក​រ៉ែ​រតនគិរី ៦២០
កន្លែង​ជីក​រ៉ែ​មាស​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម មួយ​ក្រុម ឋិត​នៅ​ចំណុច​ភ្នំ​ក្រូច ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥
RFA/Ratha Visal
ទាញ​យក​កម្មវីធី
ជនជាតិ​វៀតណាម មួយ​ក្រុម បាន​ចូល​មក​បោះ​ជំរំ​ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​នៅ​តំបន់​ភ្នំ​ក្រូច ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​កន្លែង​នោះ កាល​ពី​ជាង ១០​ថ្ងៃ​កន្លង​ទៅ ខណៈ​ក្រុម​អ្នក​ជីក​មាស​បាន​ដឹង​ដំណឹង​មុន ហើយ​នាំ​គ្នា​រុះរើ​គ្រឿង​សម្ភារៈ​ចាក​ចេញ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។
ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​ប្រដាប់​ដោយ​ម៉ាស៊ីន​កិន​រ៉ែ​មាស ម៉ាស៊ីន​ភ្លើង និង​ម៉ាស៊ីន​បំបែក​ថ្ម បាន​វិល​មក​បោះ​ជំរំ ហើយ​ជីក​រក​មាស​ដោយ​សំអាង​ថា ពួក​គេ​បាន​ទិញ​ដី​តំបន់​នោះ​ពី​ប្រជាពលរដ្ឋ។
សាក្សី​ដែល​បាន​ទៅ​ដល់​កន្លែង​ជីក​មាស​នេះ​បញ្ជាក់​ថា ជនជាតិ​វៀតណាម មាន​គ្នា​ប្រមាណ ១០​នាក់ និង​កម្មករ​ខ្មែរ ៣​នាក់ កំពុង​ជីក​អណ្ដូង​រ៉ែ​មាស​ប្រមាណ ៤​ថ្ងៃ​កន្លង​ទៅ​នេះ។ ពួក​គេ​បាន​ធ្វើ​រោង​ដាក់​គ្រឿង​សម្ភារៈ​ផលិត​រ៉ែ​មាស​នៅ​នឹង​កន្លែង​ជីក​ផ្ទាល់ និង​សង់​រោង​ស្នាក់នៅ​របស់​កម្មករ​ផ្ទាល់​នៅ​ទីនោះ​ដូច​គ្នា។ សាក្សី​អះអាង​ថា អ្នក​ទទួល​ខុស​ត្រូវ​កន្លែង​ជីក​មាស គឺ​ជនជាតិ​វៀតណាម មិន​ស្គាល់​អត្តសញ្ញាណ ប៉ុន្តែ​ពួក​គេ​ប្រាប់​ថា បាន​ទិញ​ដី​តំបន់​នោះ​បី​ហិកតារ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​អាជីវកម្ម​នេះ៖ «គេ​នៅ​ធ្វើ​ជា​ជំរំ​ដេក​នៅ​កិន​នៅ​ហ្នឹង។ វៀតណាម ខ្ញុំ​សួរ​វា​ពី​ម្សិលមិញ វា​ថា​គ្នា​វា ៧​នាក់ ខ្មែរ ៣​នាក់ ប៉ុន្តែ​ខ្ញុំ​ចូល​ទៅ​មើល​នៅ​រណ្ដៅ​ដេក​មួយ​ទៀត ខ្ញុំ​ប៉ាន់ស្មាន​ទៅ​វៀតណាម អត់​តិច​ជាង ១០​នាក់។ ដី​ហ្នឹង​វៀតណាម រាយការណ៍​ថា​វា​ទិញ​មួយ​ហិកតារ​បី​ពាន់»
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី ​មួយ​ក្រុម បាន​ទៅ​ដល់​តំបន់​នោះ​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ទីកន្លែង​ជីក​មាស​របស់​ក្រុម​ជនជាតិ​វៀតណាម ទាំង​នោះ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ការ​បង្ក្រាប ឬ​ចាប់​ឃាត់​ខ្លួន​អ្នក​ជីក​មាស​ទាំង​នោះ​ទេ។
ទាក់ទង​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ទទួល​ស្គាល់​ថា សមត្ថកិច្ច​ជំនាញ​បាន​ដឹង​ពី​កន្លែង​ជីក​មាស​ខុស​ច្បាប់​នោះ​ហើយ ក៏ប៉ុន្តែ​លោក​កំពុង​សុំ​គោលការណ៍​បង្ក្រាប​ករណី​នេះ៖ «ខ្ញុំ​ដឹង​ហើយ​ថា​អា​ហ្នឹង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ទាល់​តែ​មាន​គោលការណ៍​ពី​ខេត្ត ព្រោះ​ខ្ញុំ​មិន​មែន​ជា​នគរបាល​យុត្តិធម៌​ផង ទាល់​តែ​មាន​ចំណារ​ពី​អភិបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ណា​ទើប​ខ្ញុំ​ធ្វើ»

សកម្មភាព​ជីក​រក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ភ្នំ​ក្រូច នៅ​តែ​បន្ត​កើត​មាន ខណៈ​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ជា​ញឹកញាប់ ក៏ប៉ុន្តែ​ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច មាន​សភាព​ដូច​លេង​ល្បែង​បិទ​ពួន ពោល​គឺ​ពេល​ក្រុម​សមត្ថកិច្ច​មាន​គម្រោង​ចុះ​បង្ក្រាប ក្រុម​អ្នក​ជីក​មាស​តែង​ដឹង​ព័ត៌មាន​មុន ហើយ​រុះរើ​គ្រឿង​សម្ភារៈ​ចាក​ចេញ​អស់​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​ជីក​មាស។ ប៉ុន្តែ​ពួក​គេ​បាន​ត្រឡប់​មក​ជីក​មាស​វិញ បន្ទាប់​ពី​សភាពការណ៍​នៅ​កន្លែង​ជីក​មាស​បាន​ស្ងប់ស្ងាត់។
វៀតណាម​ជីក​រ៉ែ​រតនគិរី ៦២០
កន្លែង​ជីក​រ៉ែ​មាស​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម មួយ​ក្រុម ឋិត​នៅ​ចំណុច​ភ្នំ​ក្រូច ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥ RFA/Ratha Visal
ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ជនជាតិ​វៀតណាម ភាគ​ច្រើន​ចូល​មក​ជីក​មាស​នៅ​ក្នុង​ខេត្ត​រតនគិរី គឺ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ ពួក​គេ​ត្រូវ​មន្ត្រី​ជា​យោធា នគរបាល និង​ខ្លះ​ជា​អាវុធហត្ថ ឃុបឃិត​លាក់​បំពួន និង​ផ្តល់​កន្លែង​ស្នាក់នៅ ដើម្បី​បម្រើ​អាជីវកម្ម​ជីក​រ៉ែ​មាស ហើយ​មន្ត្រី​ទាំង​នោះ​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​អាជីវកម្ម​ខុស​ច្បាប់​នេះ៖ «យើង​មាន​ការ​សង្ស័យ​ថា ធ្វើ​នេះ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ ដោយ​យក​អ្នក​បច្ចេកទេស និង​កម្មករ​វៀតណាម អន្តោប្រវេសន៍​ខុស​ច្បាប់»
អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​នៅ​ឡើយ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នេះ៖ «យើង​មាន​វិធានការ​តឹងរ៉ឹង​ណាស់។ អរគុណ​ដែល​បាន​ផ្តល់​ព័ត៌មាន​ដល់​យើង​ខ្ញុំ ចាំ​ខ្ញុំ​សួរ​ខាង​មន្ទីរ»
ភ្នំ​ក្រូច ជា​តំបន់​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ អង្គរ ហ្គោល (Angkor Gold) នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​កំណត់​ថា​ជា​តំបន់​មាន​រ៉ែ​មាស។
រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​បង្ក្រាប​កន្លែង​ជីក​មាស​របស់​ជនជាតិ​វៀតណាម នោះ​យ៉ាង​ណា​នៅ​ឡើយ៕

2 comments:

Anonymous said...

ចំពោះលោក ហ៊ុន សែន ពួកយួនអាចចូលមកបោះជំរំុអនាធិប្បតេយ្យស្រេចតែចិត្តក្នុងស្រុកខ្មែរ តែខ្មែរបើហា៊នជាន់ដីយួន១ជំហា៊នមុខតែត្រូវពួកវាវាយបាក់ជើងឬបាញ់សំលាប់ តើលោកជាអ្នកដឺកនាំមានឈឺក្បាលទេ ឬក៏គ្រាន់តែអួតសំឡុតតែជណជាតិឯង ខ្ញំុក៏ឃើញវីឌីអូជាច្រើន គឺលោកខ្លាចយួនដូចខ្លាចខ្លាអញ្ចឺង ខ្ញំុក៏ឃើញឈរសំពះអាប្រធានាធិបតីយ យួនគោរពដូចជាព្រះរបស់លោក គួរឲ្យខ្មាស់ខ្មោច នេណបានចំជាមនុស្សល្ងង់គ្មានពីរក្នុងលោក ។

Anonymous said...

You see. How can you trust the damn yuon. There is never a case where khmer would illegally enter their territory. Once a thief always a thief.