ដោយ ចេង ម៉េងជូ
2015-08-26 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ សីហា បានប្រកាសដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលរដ្ឋាភិបាលចាត់ទុកជា "យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី"។ គោលនយោបាយនេះ នឹងបម្រើជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់ពីពេលនេះរហូតដល់ ១០ឆ្នាំខាងមុខ។
"គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥" ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យចាប់ផ្ដើមអនុវត្តជាផ្លូវការ ជារបត់សេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយថ្មីនេះថា ការបង្កើតគោលនយោបាយនេះមានភាពចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
គោលនយោបាយសេដ្ឋកិច្ចថ្មីមានគោលដៅចម្បងចំនួនបី គឺទី១ បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុបពី ២៤% កាលពីឆ្នាំ២០១៣ ឲ្យបានដល់ ៣០% ត្រឹមឆ្នាំ២០២៥។ ក្នុងនោះ វិស័យកម្មន្តសាល ត្រូវរំពឹងថានឹងកើនឡើងពី ១៥,៥% នៃផលិតកម្មក្នុងស្រុកសរុបក្នុងឆ្នាំ២០១៣ ទៅដល់ ២០% ត្រឹមឆ្នាំ២០២៥។ ទី២ គោលនយោបាយនេះមានគោលដៅជំរុញពិពិធកម្មមុខទំនិញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាលមិនមែនជាវាយនភ័ណ្ឌឲ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ គោលនយោបាយនេះ ក៏ផ្ដោតលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដោយដាក់គោលដៅនាំចេញទំនិញកែច្នៃកសិកម្មឲ្យបាន ១២% នៃបរិមាណនាំចេញសរុបត្រឹមឆ្នាំ២០២៥។ គោលដៅទីបី ដែលបានកំណត់ក្នុងគោលនយោបាយ គឺការលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យម។
ក្នុងគោលដៅអនុវត្តគោលនយោបាយថ្មីឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលបានកំណត់វិធានការគន្លឹះ ៤យ៉ាង ដែលត្រូវសម្រេចឲ្យបានមុនដំណាច់ឆ្នាំ២០១៨។ វិធានការទី១ គឺការបញ្ចុះតម្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ ទី២ គឺការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក (Logistics)។ ទី៣ គឺការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្ដុះបណ្ដាលជំនាញ និងទី៤ គឺការប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវខាងពាណិជ្ជកម្មដើម្បីកម្ពុជា និងជាអ្នកសេដ្ឋកិច្ចជនជាតិជប៉ុន មួយរូប លោក ស៊ូហ្ស៊ូគី ហ៊ីរ៉ូស្ហ៊ិ (Suzuki Hiroshi) ដែលបានចូលរួមក្នុងពិធីនោះដែរ ក៏បានចាត់ទុកការបង្កើតគោលនយោបាយនេះ ថាជារឿងល្អមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៖ «ខ្ញុំក៏រីករាយដែរចំពោះការសម្រេចបានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ពីព្រោះជប៉ុន ក៏មានគោលនយោបាយបែបនេះដែរ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយវាជាគោលនយោបាយដ៏សំខាន់មួយ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍នៃប្រទេសជប៉ុន»។
យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើវិស័យអប់រំ ដែលមានតួនាទីផ្គត់ផ្គង់ធនធានមនុស្សសម្រាប់វិស័យនេះ៖ «ចាប់ពីពេលនេះទៅ មិនត្រឹមតែកម្លាំងពលកម្មមិនមានជំនាញទេ កម្លាំងពលកម្មមានជំនាញកាន់តែចាំបាច់ទៅទៀតសម្រាប់ប្រទេសនេះ ក្នុងការអភិវឌ្ឍបែបថ្មីនេះ។ ដូច្នេះ ដើម្បីបម្រើដល់គោលបំណងនេះ វិស័យអប់រំមានសារសំខាន់ខ្លាំងណាស់។ យើងរំពឹងទុកនូវលទ្ធផលវិជ្ជមានពីកំណែទម្រង់ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន»។
ស្រដៀងគ្នានេះ នាយកជាន់ខ្ពស់នៃក្រុមហ៊ុនស្ការ៉ូនី អេន អាសូស៊ីអឹត (Sciaroni & Associates) ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាខាងវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក ស្ការ៉ូនី ប្រេតតុន (Sciaroni Bretton) ចាត់ទុកការដែលកម្ពុជា ងាកទៅរកការអភិវឌ្ឍវិស័យឧស្សាហកម្មថាជារឿងដែលគួរឲ្យសាទរ។ ពាណិជ្ជកររូបនេះរំពឹងថា កម្ពុជា នឹងបង្កើតបានក្របខ័ណ្ឌគតិយុត្តិបន្ថែមទៀត ដែលអនុគ្រោះដល់ការវិនិយោគ៖ «ខ្ញុំគិតថា គោលនយោបាយនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។ នេះជាក្របខ័ណ្ឌគោលនយោបាយសម្រាប់ការលូតលាស់ក្នុងពេល ១០ឆ្នាំខាងមុខ។ ខ្ញុំគិតថា វាជាគោលនយោបាយដែលមានមហិច្ឆតាខ្ពស់ ប៉ុន្តែយើងត្រូវការវា ដើម្បីឲ្យយើងអាចទទួលបានច្បាប់ និងបទដ្ឋានគតិយុត្តិទាំងឡាយណាដែលគោលនយោបាយនេះត្រូវការសម្រាប់ការអនុវត្ត»។
ពាក់ព័ន្ធរឿងនេះ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នទទួលសិទ្ធិពីរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយថ្មីនេះ លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ជំហានបន្ទាប់ គឺការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ហើយសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស នឹងត្រូវលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដំណាច់ខែតុលា ឆ្នាំ២០១៥ នេះ៕
1 comment:
When the government have a new development plan or project for growth in the country, like this new propose projects the people suppose to feel happy and smile for that good new . In contrast the people in this poor and desperate less democratic Khmer have a sour taste in their mouth, they show more worry resistant than happiness, because in the past experience of such kind developments plan tear down their families life the the brink of unbearable survival.
it's an apocalyptic event happened like the land concession for industrial agriculture as an example . Then Khmer poor with no connection start to lost their land, village or properties to the riches cronies and families with no fair compensation or sometime they're end up go to jail for protecting their right as a owner of the land . Injustice ,the court system , the administration in the top tears or the low level seem to love more bribes than the honestly to help their victim citizens. The suffering by an act of irresponsibility,the use of crude force without conviction or any humanity abuse with no accountability are rampant in this trouble land . Khmer government pretend that everything is fine ,they talk proudly about their good develop and praise their proxies ( the riches tycoon ) for their success disregard of many hundred thousand unconnected poor who suffer tremendously and fall flat to their desperate life . No less than million migrated to find jobs outside the country or in the country but outside their community . The lost of land and belonging pushed this poor Khmer to separate and split to survive . Khmer sick and tired of this kind of development . they so worried about the future of government project, because most of time the riches cronies with privilege can use their mean money and power to destroy the poor without any pity consideration . the same thing happened again and again in this part of sorrow land .Project after project decade after decade Khmer societies abhor an unbearable misery than receive the well connect resource . I am don't said this well propose plan is bad idea for the country, but i say the execution of the project is inconveniently poor control or plenty of abuse and no bodies in the government dare to stand up, clean it or execute it in the proper manner .
Post a Comment