ក្មេងប្រុសម្នាក់បានស្រែកអំពាវនាវលក់ផ្កា ដល់អ្នកបើកបររថយន្តដែលឈប់ឬបន្ថយល្បឿននៅតាមភ្លើងស្តុបមួយកន្លែង ក្នុងរាជធានីភ្នំពេញកាលពីខែមុន។ ម៉ៃ រីរៈ |
Wed, 6 May 2015
Shaun Turton ppp
ភ្នំពេញៈ ប្រទេសកម្ពុជាគឺជាកន្លែងដ៏អាក្រក់បំផុតទី ១៣២ ក្នុងពិភពលោកសម្រាប់ស្រ្តីជាម្តាយ ។ នេះបើតាមរបាយការណ៍អង្គការជួយសង្គ្រោះកុមារ។
របាយការណ៍ប្រចាំឆ្នាំលើកទី ១៦ ស្តីពីស្ថានភាពរបស់ស្រ្តីជាម្តាយរបស់អង្គការជួយសង្គ្រោះកុមារនៅឆ្នាំនេះដែលមានចំណងជើងថា «អ្នកទន់ខ្សោយនៅទីក្រុង» មានប្រទេសចំនួន ១៧៩ ដែលនិយាយអំពីសុខភាពមាតា សុខុមាលភាព កុមារ និងការអប់រំ ស្ថានភាពសេដ្ឋកិច្ច និងការផ្តល់អំណាចនយោបាយដល់ស្រ្តី។
របាយការណ៍បានរកឃើញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានគម្លាតឆ្ងាយបំផុតក្នុងពិភពលោក បើនិយាយអំពីអត្រារស់រានរវាងកុមារកូនអ្នកមាន និងកូនអ្នកក្រនៅទីក្រុង ប៉ុន្តែបានកត់សម្គាល់ថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជុំវិញការកាត់បន្ថយអត្រាស្លាប់របស់កុមារជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលគេចាត់ទុកថា ជាជោគជ័យមួយគួរសមដែរ។
ក្មេងម្នាក់ដែលកើតក្នុងគ្រួសារក្រីក្របំផុតនៅកម្ពុជា ២០ ភាគរយគឺ ៤,៧ ដងទំនងជាស្លាប់មុនអាយុ ៥ ឆ្នាំ បើប្រៀបធៀបនឹងកុមារដែលកើតក្នុងប្រទេសមានបំផុត។ នេះបើតាមទិន្នន័យរបស់របាយការណ៍នេះ។
តួលេខថ្មីមកពីលទ្ធផលបឋមនៃការអង្កេតសុខភាព និងប្រជាសាស្ត្ររបស់ (CDHS) នៅប្រទេសកម្ពុជា ដែលគេបានចេញផ្សាយនៅខែកុម្ភៈបានបង្ហាញថា អត្រាមរណៈក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ធ្លាក់ចុះ ១០៨ ក្នុងចំណោមកុមារ ១០០០ នាក់ នៅក្នុងឆ្នាំ ២០១០ មកនៅត្រឹម ៧០ នាក់ នៅក្នុងឆ្នាំ ២០១៤ ។
ប្រទេសន័រវែស ហ្វាំងឡង់ និងអ៊ីស្លង់ ត្រូវជាប់ចំណាត់ថ្នាក់ល្អបំផុតសម្រាប់ស្រ្តីជាម្តាយ រីឯសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសូម៉ាលី ជាប្រទេសអាក្រក់បំផុតលើលោក៕ NR
No comments:
Post a Comment