លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៅក្នុងពិធីមួយនាពេលកន្លងមក។ ហេង ជីរ័ន
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អូស្ត្រាលី និងនូវែលសូឡង់ រួមជាមួយនិងអគ្គរាជទូតថ្មីផ្សេងទៀត នៅក្រៅប្រទេស។ នេះបើយោងតាមព្រះរាជក្រឹត្យ ឡាយព្រះហត្ថលេខាដោយព្រះករុណា សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ៤ មីនា ដែលភ្នំពេញ ប៉ុស្តិ៍ទើបទទួលបាននារសៀលថ្ងៃចន្ទនេះ។
លោក កុយ គួង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅល្ងាចថ្ងៃចន្ទនេះថា លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គរាជទូត ប៉ុន្តែចំពោះបេសកម្មរបស់លោក នៅមិនទាន់ដឹងថា នៅពេលណាដែលលោកត្រូវចាកចេញពីកម្ពុជា ទៅធ្វើអគ្គរាជទូតនៅប្រទេសខាងលើនៅឡើយទេ។
យោងតាមប្រភពពីក្រសួងការបរទេសកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងដែរថា មិនត្រឹមតែលោក កុយ គួងទេ ដែលត្រូវតែងតាំងជាអគ្គរាជទូត នៅមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងជាច្រើននាក់ទៀត ក៏ត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំនៅប្រទេសដទៃផ្សេងទៀតដែរ។
បេសកម្មសម្រាប់អគ្គរាជទូតគឺមានរយៈពេលបីឆ្នាំ។
សូមរង់ចាំអានព័ត៌មានពិស្តារ...
No comments:
Post a Comment