ដោយ៖ ជន ស្រីណុច | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
សារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី នឹងត្រូវដកចេញពីតំណែង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មនឹងការដោះលែងឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ។
ក្រោយពីលោកនាយករដ្ឋមន្ត្រីប្រតិកម្មភ្លាមៗ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានកោះប្រជុំជាបន្ទាន់មួយ សម្រេចដកតំណែង លោក អាំង មាលតី ចេញពីប្រធានសាលាដំបូងរាជធានីភ្នំពេញ មកបញ្ឈរជើងនៅក្រសួងយុត្តិធម៌ ហើយ តែងតាំងលោក តាំង ស៊ុនឡាយ ដែលជាអនុប្រធាននោះមកជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំនួសវិញ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យVODដឹងនៅរសៀលថ្ងៃអង្គារទី១៧ខែកុម្ភៈនេះថា ករណីនេះខាងក្រសួងនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការទេ។ លោកមានប្រសាសន៍ថា «បាទដូចជាមកដល់ពេលនេះ ដូចជាមិនមានព័ត៌មានផ្លូវការអីដែរទាក់ទងរឿងហ្នឹង ទេ វាអាស្រ័យទៅលើឧត្តមក្រុមប្រឹក្សអង្គចៅក្រមគាត់ជាអ្នកសម្រេចណា៎ ចឹងទេក្រសួងដូចជាមិនទាន់ទទួលបានព័ត៌មានអីផ្លូវការពីការសម្រេចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមហ្នឹងដែរ (អ្នកសារព័ត៌មាន៖ ចា៎បានន័យថាដំណឹងនេះមិនទាន់ផ្លូវការនៅឡើយទេ?) បា៎ដូចជាមិនទាន់ផ្លូវការទេបា៎»។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី មិនអាចទាក់ទងបានទេ ។ចំណែកអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកតាំង ស៊ុនឡាយ មានប្រសាសន៍ថា ករណីនេះលោកមិនទាន់ទទួលបានដំណឹងជាផ្លូវការនៅឡើយទេ ខណៈព្រឹកមិញមានកិច្ចប្រជុំរហូតដល់ថ្ងៃត្រង់ ដែលលោកមិនបាននៅដល់ចប់ ។ លោកមានប្រសាសន៍ថា «ខ្ញុំអត់ទាន់ដឹងច្បាស់ដែរខាង...ហើយចាំមើលឯកសារពាក់ព័ន្ធដល់ដៃ អាហ្នឹងបានខ្ញុំហ៊ាននិយាយ ខ្ញុំអត់បានដឹងច្បាស់ដែរ ហើយព្រឹកម៉ិញខ្ញុំជាប់ជម្រះ ជម្រះទៅអត់ដឹងព័ត៌មានហ្នឹងទេ ខ្ញុំអត់បានដឹងទេ ព្រោះព្រឹកម៉ិញ ជម្រះមែន ជម្រះរហូតដល់ម៉ោង១១ជាងណា៎ បានខ្ញុំទៅផ្ទះទៅអត់បានដឹងការងារហ្នឹង»។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ដល់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចៅក្រមលោក លី សុខលេង បានដោះលែង ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ ដោយលោកស្នើសុំឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការជាបន្ទាន់លើករណីនេះ។ លោកមានប្រសាសន៍ថា «ខ្ញុំថាអាកាន់ព្រនុង ម៉េចក៏វាជាប់គុក គ្រាន់តែកាន់ព្រនុងវាជាប់គុក ជាប់ឃុំ ដ៏អានេះកាំភ្លើងដ៏ប្រាំបីដើម វាទៅជារួចខ្លួន ទៅឲ្យនៅក្រៅឃុំ រួចហើយប្រាប់ ចេះទៅតាមចាប់បានវិញ កុំអីរឿងធំណាស់ ប៉ិនរឿងដែលវាអស្ចារ្យ វានៅកន្លែងនៀក ម្សិលម៉ិញខ្ញុំពិនិត្យសុំនុំរឿងដែលខ្ញុំស្នើសុំឲ្យមានការធ្វើអធិការកិច្ចទៅលើឧត្តមក្រុមប្រឹក្សាចៅក្រមធ្វើអធិការកិច្ចលើសុំនុំរឿងមួយនេះ ព្រោះអញ្ចេះសាលាដំបូងរាជធានីភ្នំពេញបានមិនព្រមឲ្យនៅក្រៅឃុំទេ ព្រោះខ្ញុំត្រូវឲ្យរដ្ឋមន្ត្រីយុត្តិធម៌ ធ្វើរបាយការណ៍ឲ្យខ្ញុំដែររឿងហ្នឹងវាយ៉ាងម៉េច បានខ្ញុំមានសំណើរសុំធ្វើអធិការកិច្ចហ្មង ព្រោះបើមិនចឹងរដ្ឋាភិបាលធ្វើងាប់ទាំងខ្លួនទៀតក៏មិនគ្រប់គ្រាន់នឹងការបំផ្លាញរបស់ចៅក្រមខ្លះទេ»។
លោក អាំង មាលតី បានធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ជំនួសលោក ជីវ កេង ដែលត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
3 comments:
That is it? Remove?
The system is a fucking joke.
Why the prime minister has to involve with everything. Does he has any important thing to do, like running the country like other leaders around the world.
Talking about that crooked judge, prosecute that fucker and throw him in jail.
aing malty you deserve it man Don't
you realize by now that when you paid the devil akwak to get the job
, he can also take you off the job, and he humiliates you. You are not a smart judge. You miscalculated a situation because you let your greed override your smartness. go and rot in hell and no body cares.
It has gone this far and no amount money can save you now.
Post a Comment