A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 February 2015

Hun Sen calls for urgent measure against judge releasing Tycoon Thong Sarath’s parents [Hun Sen is interfering in the judicial process by ordering the judges what to do] លោក ហ៊ុន សែន ទម្លាយ​រឿង​ពុក​រលួយ​របស់​ចៅក្រម​រឿង​លែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់

Give our kids a better deal
PHNOM PENH (The Cambodia Herald) -- Prime Minister Hun Sen on Tuesday has proposed the Supreme Council of Magistracy to take urgent measure on a judge responsible for releasing parents of fugitive Thong Sarath on bail. 

Thong Chamroeun and Kem Sary, parents of tycoon Thong Sarath who is believed to be mastermind behind last year killing of tycoon Ung Meng Cheu, were released on bail on 7 Feb. by Phnom Penh Municipal Court after a judge claimed that they are having serious health problems. 
But, they were arrested on last Sunday night by Phnom Penh police in Kandal province while they were on the way to Vietnam where their defense lawyer said to receive medical treatment. The two were sent to Prey Sar prison on Monday after being questioned by Phnom Penh court. 
"I would like to appeal to the Supreme Council of Magistracy to examine the criminal case in Phnom Penh as it is not normal," he said during the graduation ceremony at National Institute of Education, claiming that he hasn't pressured the court. 
" The government has been very busy and ordered police to hunt for killers tycoon Ung Meng Cheu, and we eventually arrested a group of them, but what I don't understand here is that the court released parents of mastermind on bail even though it violated the procedure," he said.
He said he phoned Chuon Sovann, Phnom Penh Police Commissioner, to ask him over the case but Sovann said he didn't know. 
The premier said he later asked Sar Kheng [Interior Minister] to work with Ang Vong Vathana [Justice Minister], and questioned why did the court release them [Thong Sarath's parents] on bail?
"Yesterday I asked the Supreme Council of Magistracy to inspect this case. This time I have to be serious to find out what happened," he said. 
"I am not happy with it, and I would like to ask the Supreme Council of Magistracy to take urgent measure over the case," he said.
ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
 RFA/Vann Vichar
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​រឿង​ពុក​រលួយ​របស់​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ដោះ​លែង​ឪពុក​ម្តាយ លោក ថោង សារ៉ាត់។ ការ​បញ្ជាក់​ជា​សាធារណៈ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​សំណុំ​រឿង​ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម ជា​ឪពុក​ម្តាយ លោក ថោង សារ៉ាត់។
ចំណាត់​ការ​នេះ ធ្វើ​ឡើង​ដើម្បី​លុប​លាង​ភាព​អាម៉ាស់​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នក​លេង​ហ្វេសប៊ុក (facebook) បាន​យក​ករណី​ដោះ​លែង​ប្ដី​ប្រពន្ធ​អ្នក​មាន​នេះ ទៅ​ធៀប​នឹង​សំណុំ​រឿង​របស់​សកម្មជន​ដីធ្លី​ជាង ១០​នាក់ ដែល​កំពុង​ជាប់​គុក​ក្នុង​បទ​ចោទ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍។ ឪពុក​ម្តាយ​របស់ លោក ថោង សារ៉ាត់ ដែល​ជាប់​ចោទ​ពី​បទ​លាក់​ទុក​អាវុធ​ខុស​ច្បាប់ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ បន្ទាប់​ពី​ដោះ​លែង​រួច អ្នក​លេង​ហ្វេសប៊ុក​បាន​រិះគន់​ថា លោក ហ៊ុន សែន ទទួល​សំណូក​ជន​ជាប់​ចោទ អ្នក​ខ្លះ​ថា​វៀតណាម បញ្ជា​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះ​លែង ជាដើម។ ទោះ​ជា​បែប​ណា​ក្តី អាជ្ញាធរ​បាន​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ​យក​ទៅ​ដាក់​គុក​វិញ នៅ​ពេល​ដែល​ពួក​គាត់​ប្រុង​គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម។
លោក ហ៊ុន សែន ថ្លែង​ទាំង​សម្ដី​ខ្លាំងៗ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ក្រ​គ្រាន់​តែ​លើក​ព្រនង់​សោះ​ជាប់​គុក? ឯ​អ្នក​មាន​ទុក​អាវុធ ៨​ដើម​ខុស​ច្បាប់ ហើយ​នៅ​តែ​រួច​ខ្លួន​បាន? លោក​បន្ត​ថា លោក​មិន​សុខ​ចិត្ត​ទេ! លោក​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចាត់​ការ​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ត​ទៅ​ទៀត។ លោក​បញ្ជាក់​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ អាច​បាន​ទទួល​សំណូក​រាប់​លាន​ដុល្លារ៖ «រឿង​ហ្នឹង​មាន​ភាព​មិន​ប្រក្រតី​ទេ គ្រប់​ភាគី​មិន​អាច​ទទួល​យក​បាន​ឡើយ ចៅក្រម​ប្រហែល​ជា​កាត់​ក្តី​តាម​លុយ»
លោក​បាន​រំឭក​ពី​ប្រវត្តិ​ដែល​លោក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ចៅក្រម​ពុក​រលួយ និង​លើក​យក​ករណី​តុលាការ​ស៊ី​លុយ​ចោរ មក​អត្ថាធិប្បាយ​ថែម​ទៀត។
ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ណា​មួយ​ដែល​មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​ដែល​បញ្ចេញ​សកម្មភាព​ទាល់​តែ​សោះ​ក្នុង​សំណុំ​រឿង​មុនៗ ដែល​នាយក​រដ្ឋមន្ត្រី​មិន​បាន​លើក​យក​មក​និយាយ​ជា​សាធារណៈ​នោះ៖ «កុំ​អន្តរាគមន៍​អា​រឿង​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ស្នើសុំ​ពិនិត្យ មើល​រឿង​រាស្ត្រ​តូចតាច​ផង»
បច្ចុប្បន្ន​នេះ ឪពុក​ម្តាយ​របស់ លោក ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពី​បទ​លាក់​ទុក​អាវុធ​ខុស​ច្បាប់។
លោក ហ៊ុន សែន បញ្ជាក់​ថា គ្រួសារ​របស់ លោក ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​រូប​ឧកញ៉ា អ៊ឹង ម៉េងជឺ។ លោក​រំឭក​ថា ចៅក្រម​ម្នាក់​ធ្លាប់​ចេញ​មុខ​ការពារ លោក ថោង សារ៉ាត់ ប៉ុន្តែ​លោក​តប​ទៅ​វិញ​ថា បើ លោក ថោង សារ៉ាត់ មិន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺ​មាន​តែ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ចាប់​មនុស្ស​ខុស។ លោក​ការពារ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថា​មិន​បាន​ចាប់​មនុស្ស​ខុស​ឡើយ។
យ៉ាង​ណា​ក៏ដោយ របាយការណ៍​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​បាន​បែង​ចែក​អំណាច​ឲ្យ​ដាច់​ស្រឡះ​ពី​រដ្ឋាភិបាល​ឡើយ មាន​ន័យ​ថា តុលាការ​ឋិត​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ​ដដែល៕

2 comments:

RealKhmer said...

Why don't we do thing the right way like a real democratic way. A criminal that proven guilty is subject to be punished the law through an independent prosecutors.

Why are we doing thing so pathetically unusual from the rest of the world. Are we that stupid.

Anonymous said...

Oh Pee Ruos Nas, Ah Hun Sen Euy!!!

Enough is enough for 30 years, Ah Kwuck Hun Sen.

You are very stupid and dumb, you enjoy singing Khmer words you remembers how to yell or blah blah blah Ah Lop Lop Lop or Ah Lngorng!!!

Khmean Khmer nar arch jeour leu Ah Yong Yuon aeng te!

Oy Chess Kit Mirl Khluon Aeng Mir, teo Lork Aeng Lgnorng Dorl Na Teat.