ក្រៅពីមានមុខងារបច្ចុប្បន្នជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជានាយករងនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផង និងត្រូវជាកូនប្រុសទី២របស់បុរសខ្លាំងផងនោះ ត្រូវបានបុរសខ្លាំងជាឪពុកសម្រេចតែងតាំងមុខងារបន្ថែមមួយទៀតជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា(គ.ក.ប) ដោយសេចក្តីសម្រេចលេខ០៤សសរ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ។
ឯកឧត្តម ហ៊ុន ម៉ានិត អាយុ៣៣ឆ្នាំ ជាកូនប្រុសទី២របស់បុរសខ្លាំង និងជានាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៧៥៥៥៥ មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី(ផ្កាយ១) ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប) ដែលមានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាននោះ នាពេលកន្លងមកត្រូវបានមជ្ឈដ្ឋានកម្មករ និយោជិតរិះគន់ថា គណៈកម្មការនេះមិនសូវមានយន្តការបង្ការ ទប់ស្កាត់ការកើតមានកូដកម្ម បាតុកម្មតាមរយៈជំរុញឲ្យថៅកែក្រុមហ៊ុន រោងចក្រ សហគ្រាសចរចាជាមួយកម្មករ និយោជិតដោះស្រាយនូវលក្ខខណ្ឌការងារល្អប្រសើរឡើយ បែរជាពូកែខាងបញ្ចេញចំណាត់ការក្តៅបង្ក្រាបទៅលើកូដករ បាតុករ ដែលធ្វើកូដកម្ម បាតុកម្ម បង្កឲ្យមានមនុស្សរងរបួស និងស្លាប់ ព្រមទាំងខូចខាតទ្រព្យសម្ភារៈទៅវិញ ។
គេមិនទាន់អាចដឹងបានជាមុនទេថា វត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត កូនប្រុសទី២របស់បុរសខ្លាំង ក្នុងគណៈកម្មការ គ.ក.ប ក្នុងតំណែងជាអនុប្រធាន អាចធ្វើការកែទម្រង់ និងលើកស្ទួយកិត្យានុភាពគណៈកម្មការនេះឡើងវិញក្នុងកម្រិតណានោះឡើយ ៕
4 comments:
Ah Chor Luoch Morn Hun Sen,
Go back to your Luoch Morn's job Ah Choy Marai !!
Khmer Roleuy Oss Heuy Ah Roun Teas Banh !!
Promote your asshole sons will only strengthen the Vietnamization of Cambodia.
Krou Teay Tha Ah Kwack Hun Sen Trov Ngorp Tai Horng in 2015 !!
Hun Sess
Ah ot sway and Ah hun chhrook are bustards.
Mr general without gut.please prepare to exit or find another job,your future will end soon , your replacement is here already.
Ah Chrouk Kaun Ah Hun Sen.
Post a Comment