A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 February 2015

Hun Sen's second son appointed as deputy director of Committee for Riot and Protest Resolution on top of his brigadier-general designation in the army កូនប្រុស​ទី​២​របស់​បុរស​ខ្លាំង​ដែល​ជា​ឧត្តមសេនីយ៍​យោធា​ត្រូវ​បាន​តែងតាំង​មុខងារ​បន្ថែម​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​ បាតុកម្ម​

Hun-Manit
Posted by  on February 24, 2015
​ក្រៅពី​មាន​មុខងារ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​ត្រូវជា​កូនប្រុស​ទី​២​របស់​បុរស​ខ្លាំង​ផង​នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​ឪពុក​សម្រេច​តែងតាំង​មុខងារ​បន្ថែម​មួយទៀត​ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)​ ដោយ​សេចក្តីសម្រេច​លេខ​០៤​សសរ​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ ។​
​ឯកឧត្តម​ ហ៊ុន​ ម៉ា​និ​ត​ អាយុ​៣៣​ឆ្នាំ​ ជា​កូនប្រុស​ទី​២​របស់​បុរស​ខ្លាំង​ និង​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ។​
​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ប្រធាន​នោះ​ នា​ពេល​កន្លង​មក​ត្រូវ​បាន​មជ្ឈដ្ឋាន​កម្មករ​ និយោជិត​រិះគន់​ថា​ គណៈកម្មការ​នេះ​មិនសូវ​មាន​យន្តការ​បង្ការ​ ទប់ស្កាត់​ការ​កើត​មាន​កូដកម្ម​ បាតុកម្ម​តាម​រយៈ​ជំរុញ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ចរចា​ជាមួយ​កម្មករ​ និយោជិត​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ឡើយ​ បែរជា​ពូកែ​ខាង​បញ្ចេញ​ចំណាត់ការ​ក្តៅ​បង្ក្រាប​ទៅ​លើ​កូដ​ករ​ បាតុករ​ ដែល​ធ្វើ​កូដកម្ម​ បាតុកម្ម​ បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ និង​ស្លាប់​ ព្រមទាំង​ខូចខាត​ទ្រព្យ​សម្ភារៈ​ទៅ​វិញ​ ។​

​គេ​មិន​ទាន់​អាច​ដឹង​បានជា​មុន​ទេ​ថា​ វត្តមាន​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​ទី​២​របស់​បុរស​ខ្លាំង​ ក្នុង​គណៈកម្មការ​ គ​.​ក​.​ប​ ក្នុង​តំណែង​ជា​អនុប្រធាន​ អាច​ធ្វើការ​កែទម្រង់​ និង​លើក​ស្ទួយ​កិត្យានុភាព​គណៈកម្មការ​នេះ​ឡើង​វិញ​ក្នុង​កម្រិត​ណា​នោះ​ឡើយ​ ៕​

4 comments:

Anonymous said...

Ah Chor Luoch Morn Hun Sen,

Go back to your Luoch Morn's job Ah Choy Marai !!

Khmer Roleuy Oss Heuy Ah Roun Teas Banh !!

Promote your asshole sons will only strengthen the Vietnamization of Cambodia.

Krou Teay Tha Ah Kwack Hun Sen Trov Ngorp Tai Horng in 2015 !!

Hun Sess

Anonymous said...

Ah ot sway and Ah hun chhrook are bustards.

Kim Ea said...

Mr general without gut.please prepare to exit or find another job,your future will end soon , your replacement is here already.

Anonymous said...

Ah Chrouk Kaun Ah Hun Sen.