សកម្មជនការពារបរិដ្ឋាននៅតំ បន់អារ៉ែង លោក Alex Gonzalez Davidson (កណ្តាល) មុនពេលឡើងជិះយន្តហោះទៅប្ រទេសអេស្ប៉ាញ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យ)
គង់ សុឋានរិទ្ធិVOA Khmer
25 កុម្ភៈ 2015
ភ្នំពេញ—
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានគំរាមឆ្លើយតបដោយប្រើកា ំភ្លើងធុនធ្ងន់ ប្រសិនបើមានចេតនាណាមួយ យកតំបន់អារ៉ែងធ្វើជាតំបន់ អបគមន៍។ ក៏ប៉ុន្តែ លោកហាក់ដូចជាបានបង្ហាញជំ ហរដកថយបន្តិចទៅវិញ ក្រោយពេលសកម្មជនបរិដ្ឋានតំ បន់អារ៉ែងត្រូវបណ្តេញចេញពី ប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីទិវាជាតិទីក្ រុងស្អាតឆ្នាំ២០១៥ ក្នុងទីក្រុងភ្នំពេញ លោកប្រមុខរដ្ឋាភិបាលខ្មែរ បានព្រមានបំពាក់កាំជ្រួចហ្ វូងឆ្ពោះទៅតំបន់អារ៉ែងនៃ ខេត្តកោះកុងប្រសិនបើមានកា រប៉ុនប៉ងបង្កើតតំបន់នេះទៅ ជាតំបន់អបគមន៍នោះ។
«ខ្ញុំសូមបញ្ជាក់ណា កុំនិយាយ(រឿង)អារ៉ែងតទៅទៀ ត។បើចង់បង្កើតអបគមន៍សូម អញ្ជើញ។(ខ្ញុំ)ដាក់BM21 មកតែម្តង។ទាន់ឥឡូវមានធុ នថ្មីៗផង»។
សកម្មជនការពារបរិដ្ឋាននៅតំ បន់អារ៉ែង លោក Alex Gonzalez Davidson នៅពេលជិះយន្តហោះទៅប្រទេសអេ ស្ប៉ាញ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យ)
សេចក្តីថ្លែងការណ៍នេះធ្វើ ឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពី សកម្មជនបរិដ្ឋានតំបន់អារ៉ែង លោកAlex Gonzalez Davidson និងជាស្ថាបនិកអង្គការមាតា ធម្មជាតិត្រូវបណ្តេញចេញពី ប្រទេសកម្ពុជា។ សកម្មជនជាតិអេស្ប៉ាញរូបនេ ះបានហៅការបណ្តេញរូបលោកចេ ញពីប្រទេសកម្ពុជាដោយសារលោ កបានដឹកនាំការតវ៉ាយ៉ាងខ្ លាំងក្លាប្រឆាំងនឹងការវិនិ យោគទំនប់វារីអគ្គិសនីលើស្ ទឹងអារ៉ែង នៃជួរភ្នំក្រវ៉ាញដែលវិនិយោ គដោយក្រុមហ៊ុនចិន Sinohydro។
យ៉ាងណាក៏ដោយលោកហ៊ុន សែន ហាក់ដូចជាដកថយពីគម្រោងកា រវិនិយោគដែលទទួលរងការរិះ គន់ពីផលប៉ះពាល់ផ្នែកបរិដ្ ឋាននេះ។
លោកនាយករដ្ឋមន្ត្រីខ្មែរធា នាថាគម្រោងវិនិយោគទំនប់វា រីអគ្គិសនីកម្លាំងជាង១០០ម៉ េហ្គាវ៉ាត់នេះអាចនឹងត្រូវរំ លាយចោល។
«ខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ឬមិន ច្បាស់យ៉ាងម៉េចពីនេះដល់ឆ្ នាំ២០១៨ អត់មានឲ្យធ្វើ(ទំនប់វារី អគ្គិសនី)ទេ។ គំនិតរបស់ខ្ញុំចង់ទុកឲ្យ ក្មេងជំនាន់ក្រោយ»។
នេះជាលើកទីមួយដែលប្រមុខ រដ្ឋាភិបាលខ្មែរបានបង្ហាញ ជំហរដកថយចំពោះតំបន់អារ៉ែង បន្ទាប់ពីសកម្មជនបរិដ្ឋានខ្ មែរបានបន្តប្រឆាំងនឹងគម្រោ ងការវិនិយោគរបស់ក្រុមហ៊ុន ចិននោះ។
លោកសាន ម៉ាឡា សហស្ថាបនិកនៃអង្គការមាតាធម្ មជាតិយល់ថាលោកនាយករដ្ឋមន្ ត្រីខ្មែរប្រើវិធីគំរាមដល់ អង្គការរបស់លោកនិងដល់ សហគមន៍អ្នកការពារបរិដ្ឋាន ផង។ ហើយលោកក៏បាននិយាយបញ្ច្រា សពីអ្វីដែលជាការពិតដែល រដ្ឋាភិបាលតម្រូវឲ្យធ្វើកា រសិក្សាពីលទ្ធភាពផលិតអគ្គិ សនីនៃតំបន់អារ៉ែងនេះ។
«បើសិនបើលោកនាយករដ្ឋមន្ត្ រីហ៊ុន សែន ចង់អភិរក្ស ចង់ទុកតំបន់អារ៉ែងក្លាយជា បេតិកភណ្ឌសម្រាប់កូនចៅជំនា ន់ក្រោយលោកហ៊ុន សែន នឹងមិននិយាយទាក់ទងនឹងការ ដាក់កាំភ្លើងឬដាក់គ្រាប់ រ៉ុក្កែត ការបណ្តេញអាឡិច ចេញពីកម្ពុជាចង់សំដៅថា រដ្ឋាភិបាលមិនចង់ទុកអារ៉ែ ងជាតំបន់អេកូទេសចរណ៍ ឬចង់អភិវឌ្ឍតំបន់អារ៉ែង ឲ្យទៅជាទំនប់វារីអគ្គិសនី។ បើសិនជាគាត់មានឆន្ទៈចង់ ទុកតំបន់អារ៉ែងសម្រាប់កូនចៅ ជំនាន់ក្រោយមែន មិនចាំបាច់ធ្វើការស្រាវជ្រា វទេព្រោះបើតំបន់នេះមិនត្ រូវអភិវឌ្ឍតើយើងត្រូវការ ការសិក្សាស្រាវជ្រាវធ្វើអ្វី »។
យោងតាមក្រុមអ្នកការពារបរិ ដ្ឋានតំបន់អារ៉ែងគឺជាជង្រុក ធនធានធម្មជាតិនិងជីវចម្រុះ ធំបំផុតចុងក្រោយគេនៅតំបន់ អាស៊ី៕
2 comments:
Ah Roleuy Hun Sen,
You should launch those rockets DAK Kbal Mi Kanchrouk, Ah Kanharith, Ah Cheam Yiep, Ah Chor Prasth, Ah Tea Ter Banh, Ah Nguyen Sok An, and Ah Try Pheap.
Chhary
Nothing new, Hun Sen thinks, talks and acts like
a monkey, because he truly is one.
Post a Comment