A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 February 2015

Dang Chamroeun replaces Van Sam Oeun as the MP for Kampot after Van Sam Oeun defected to the CPP បក្ស​សង្គ្រោះជាតិ​ដាក់​បេក្ខភាព​ថ្មី​ជំនួស​តំណាងរាស្ត្រ​​​ទើប​តែ​លាលែង​តំណែង

អេង ឆៃអ៊ាង ៦២០
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ប្រាប់​អ្នកកាសែត ក្នុង​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
RFA/Tin Zakariya
គណបក្ស​សង្គ្រោះជាតិ សម្រេច​ដាក់​លោក ដាង ចំរើន ជា​បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត បន្ទាប់​ពី​លោក វ៉ាន សំអឿន ដែល​ទើប​តែ​លាលែង​តំណែង​ពី​តំណាងរាស្ត្រ​របស់​បក្ស​ខ្លួន ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី១៦ កុម្ភៈ។
លោក វ៉ាន សំអឿន បាន​លាលែង​ពី​តំណែង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មណ្ឌល​កំពត កាល​ពី​ថ្ងៃ​ទី ១៣ កុម្ភៈ។
លោក ដាង ចំរើន ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី៤ នៃ​មណ្ឌល​ខេត្ត​កំពត និង​ជា​អតីត​ចៅសង្កាត់​រង​ជ្រោយចង្វារ មក​ពី​គណបក្ស សម រង្ស៊ី។
អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី ១៦ កុម្ភៈ ថា លោក​បាន​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ ស្នើ​សុំ​ដាក់​តំណាងរាស្ត្រ​ថ្មី ជំនួស​តំណាងរាស្ត្រ ដែល​លាឈប់​​ហើយ។ លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ធ្វើ​តាម​នីតិវិធី​នៃ​ការ​ស្នើ​សុំ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​ជា​តំណាងរាស្ត្រ​មួយ​រូប​ដែរ លោក អេង ឆៃអ៊ាង អះអាង​ថា ការ​ចាកចេញ​របស់ វ៉ាន សំអឿន អាច​មក​ពី​ការ​ទាក់ទាញ ដោយ​លាភ​សក្ការៈ​របស់​បក្ស​កាន់​អំណាច។ តែ​លោក​បញ្ជាក់​ថា បើ​ទោះបី​ជា​បាត់បង់​តំណាងរាស្ត្រ​១រូប ក៏​គណបក្ស​សង្គ្រោះជាតិ​នៅ​មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​ការងារ​បន្ត​ទៀត។
សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ទាក់ទង​នឹង​ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ដីពី​​សេចក្ដី​ព្រាង សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត។
ស្ដាប់​សំឡេង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: