មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា កម្ពុជា កំពុងរង់ចាំឲ្យជម្លោះផ្ទៃក្នុងថៃ ស្ងប់ស្ងាត់សិន ទើបចាប់ផ្ដើមដោះស្រាយករណីជម្លោះប្រាសាទវិហារ និងតំបន់ជុំវិញ ដែលតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បានកាត់ឲ្យខ្មែរឈ្នះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែននិយាយថា កម្ពុជា មិនត្រូវបន្ទន់ជំហររបស់ខ្លួនជាមួយថៃ នោះទេ ហើយក៏មិនត្រូវឲ្យមានវត្តមានរបស់កងទ័ពថៃ ក្នុងទឹកដីខ្មែរទៀតដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា កម្ពុជា កំពុងរង់ចាំស្ថានការណ៍នយោបាយរបស់ថៃ ងាកទៅរកភាពប្រក្រតីវិញ ដើម្បីឈានទៅដល់ការចរចាអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយសន្តិវិធី៖ «ចំពោះករណីសាលដីការបស់តុលាការទីក្រុងឡាអេ នេះ កន្លងមកយើងមានការយល់យោគសភាពការណ៍នៅប្រទេសថៃ ដែលគេកំពុងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេសិន។ ជាពិសេស គេកំពុងងាកទៅរកដំណើរការបោះឆ្នោតនៅពេលខាងមុខ។ ដូច្នេះហើយ យើងមានការយល់យោគ យើងរង់ចាំឲ្យមានស្ថានការណ៍នៅប្រទេសថៃ ហ្នឹងឲ្យបានស្រួលបួល ដែលអាចភាគីទាំងពីរជួបចរចាគ្នាដើម្បីអនុវត្តសាលដីកាឲ្យរលូនក្នុងភាពជាអ្នកជិតខាងគ្នា»។
លោកបញ្ជាក់ថា សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ គឺជាច្បាប់អន្តរជាតិដែលមិនមានអាជ្ញាយុកាល។ នោះមានន័យថា ដរាបណាបញ្ហាមិនត្រូវបានដោះស្រាយសេចក្តីសម្រេចរបស់តុលាការ នៅតែមានសុពលភាព។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលអះអាងថា ក្នុងកាលៈទេសៈប្រទេសថៃ កំពុងដឹកនាំដោយរដ្ឋាភិបាលរដ្ឋប្រហារដែលជារដ្ឋាភិបាលខុសច្បាប់នោះ កម្ពុជា ក៏មិនចាំបាច់អង្វរឲ្យថៃ អនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិរួមគ្នានោះទេ ពីព្រោះនៅពេលរដ្ឋាភិបាលថៃ ស្របច្បាប់ឡើងកាន់អំណាច អាចមិនទទួលស្គាល់ការអនុវត្តសាលដីកានោះ។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្វីដែលសំខាន់ចំពោះមុខសម្រាប់បូរណភាពទឹកដីនៅពេលនេះ គឺកម្ពុជា ត្រូវពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនឲ្យបានរឹងមាំ ដើម្បីចាំឆ្លើយតបចំពោះការគំរាមផ្នែកយោធាពីប្រទេសថៃ៖ «ហើយបើសិនជារដ្ឋាភិបាលហ្នឹងទទួលស្គាល់ រដ្ឋាភិបាលថ្មីមកថាអត់ដឹង ពីព្រោះ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) គឺជារដ្ឋាភិបាលរដ្ឋប្រហារ គេអត់ទទួលស្គាល់។ អ៊ីចឹងប្រទេសថៃ ពូកែធ្វើពើ ថ្នាក់ អាយ.ស៊ី.ជេ បកស្រាយ ស្ដេចថៃ បានចុះហត្ថលេខាជាមួយបារាំង-សៀម ក៏ដោយ ក៏វានៅធ្វើមិនដឹងធ្វើមិនឮ ចុះទម្រាំរដ្ឋាភិបាលមិនស្របច្បាប់ វានឹងមិនទទួលស្គាល់។ ហើយចំណុចមួយទៀតក្នុងចំណោមចំណុចហ្នឹងដដែល ថៃ នឹងអាចប្រើប្រាស់ជាតិនិយម បង្វែររឿងរដ្ឋប្រហារមកអូសបន្លាយរឿងប្រាសាទព្រះវិហារហ្នឹង វានឹងបង្កើតមានសង្គ្រាម»។
កម្ពុជា និងថៃ បានផ្ទុះសង្គ្រាមព្រំដែនជាមួយគ្នាក្រោយពីប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ ត្រូវបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិ កាលពីឆ្នាំ២០០៨។
ភាគីថៃ បានប្រឹងប្រែងសំអាងលើផែនទីជាឯកតោភាគីថា ដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរតំបន់ប្រាសាទព្រះវិហារ គឺជាទីដីរបស់ខ្លួន។ ប៉ុន្តែភាគីកម្ពុជា ពុំទទួលស្គាល់ថាមានតំបន់ ៤,៦ នោះ ជាកម្មសិទ្ធិរបស់ថៃ ឡើយ។
នៅអំឡុងខែកក្កដា ឆ្នាំ២០០៨ ប្រទេសថៃ បានបញ្ជូនកងទ័ពរបស់ខ្លួនរាប់រយនាក់ចូលលុកលុយវត្តកែវសិក្ខាគីរីស្វារៈ ក្នុងទឹកដីខ្មែរ ដែលនាំឲ្យមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរផ្ទុះឡើង។ ចាប់តាំងពីតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានបកស្រាយសាលក្រមឆ្នាំ១៩៦២ ថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារនោះមក គេនៅមិនទាន់ឃើញភាគីកម្ពុជា និងភាគីថៃ ធ្វើការចរចាគ្នាជាដុំកំភួន ដើម្បីអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះនៅឡើយទេ។
តុលាការអន្តរជាតិមួយនេះ បានសម្រេចឲ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ បានកាត់ឲ្យកម្ពុជា ឈ្នះក្តីករណីប្រាសាទព្រះវិហារលើប្រទេសថៃ កាលពីរាជការព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែនអះអាងថា កងទ័ពថៃ កំពុងមានវត្តមានលើទឹកដីកម្ពុជា នៅឡើយ ជាពិសេសនៅតំបន់សម្បុកឃ្មុំ តំបន់ប្រាសាទព្រះវិហារ ដែលមានទាហានថៃ ប្រាំនាក់ និងទាហានខ្មែរប្រាំនាក់ កំពុងប្រចាំការនៅទីនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ចំណុចដ៏សំខាន់ចំពោះមុខសម្រាប់កម្ពុជា នៅពេលនេះ គឺធ្វើយ៉ាងណាឲ្យភាគីថៃ ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ និងសងការខូចខាតប្រាសាទបុរាណមួយនេះពីការបាញ់បំផ្លាញរបស់ថៃ កាលពីឆ្នាំ២០០៨៖ «ថៃ ត្រូវតែដកកងទ័ពជាបន្ទាន់ចេញពីតំបន់ប្រាសាទព្រះវិហារ ហើយភាគីថៃ ត្រូវតែសងលើការខូចខាតទាំងឡាយណាដែលខ្លួនបាញ់ប្រហារមកលើប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។ អាហ្នឹងជាចំណុចដែលយើងចង់បាន»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទ និងតាមសារអ៊ីមែលពីស្ថានទូតថៃ ប្រចាំក្នុងទីក្រុងភ្នំពេញ ជុំវិញករណីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ អំពីបញ្ហាប្រាសាទព្រះវិហារ នោះដែរ ប៉ុន្តែគ្មានការឆ្លើយតប៕
3 comments:
Hun Sen like ICJ but Hun Sen don't like ICC But I think both of this it look not useful for Khmer at all because ICJ was rule it long ago but the dispute is still there and ICC I heard it so long but nothing was happen. it must wait until Hun Sen passed away Than ICC come out and said Hun sen is guilty . What do you think?
Something tell me that Siam will not interpreted the ICJ verdicts. They are scare of any Khmer government because they think Khmer leaders can always be bought. I just have some feeling that CPP government dont want to end this dispute with Siam. It is a very useful tool to stir up public support with domestic issues are not been solve. Also to keep away attention from Youn stealing Cambodia territories.
ICJ also left large part of dispute to solve among Siam and Khmer. Which is another ways for Siam larger cowardly armed forces to bully ill equipped Khmer rag tag military. Just my personal opinions. No facts on my opinions.
Poster 22 February 2015 9:49 am I am begin to feel like you. Cambodia is big GDP and not much big money to be made so these western look at Siam and Youn much more important to favor. Dont tell me these ICJ or ICC judges dont listen to their repectvie country. I dont mean to get Khmer hope down but MONEY TALK IN THE REAL WORLD.
Post a Comment