A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 22 February 2015

A power struggle within the newly-refurbished Funcinpec Party between Nhiek Bun Chhay's and Prince Ranariddh's supporters ទើប​ទទួល​ទ្រង់ រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​វិញ ស្រាប់​តែ​ផ្ទុះ​រឿង​​«ឈ្លោះ​គ្នា»​ទៀត


ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រឡប់មកគង់ជា«ម្លប់» របស់គណបក្ស មិនបានប៉ុន្មានផង ស្រាប់តែបរិវាចាស់ថ្មី ឈ្លោះគ្នាយ៉ាងអាណោចអធមទៀត។ អគ្គលេខាថ្មី និងអគ្គលេខាចាស់ ចោទគ្នាទៅវិញទៅមក ខណៈតំណែងព្រះប្រធាន«ថ្មី» ដូចជាឮសូរមិនសូវស្រួល។

ទើប​ទទួល​ទ្រង់ រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​វិញ ស្រាប់​តែ​ផ្ទុះ​រឿង​​«ឈ្លោះ​គ្នា»​ទៀត
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ (រូបថត monoROOM.info/ Channita)
មើលទៅ គណបក្សហ៊ុនស៊ីនប៉ិច ចង់ទៅមុខ ឬចង់ដើរទៅណា? នៅក្នុងលិខិត«បំភ្លឺ»មួយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូទើបនឹងទទួលបាន ក្នុងយប់ថ្ងៃទី២១ ចូលមកថ្ងៃទី២២ ខែកុម្ភៈនេះ អគ្គលេខាធិការដ្ឋាន ដែល​គេដឹងថាស្ថិតក្រោយការគ្រប់គ្រង របស់លោក ញឹក ប៊ុនឆៃ អគ្គលេខាចាស់របស់គណបក្សនោះ បាន​ប្រកាស​ទាត់​ចោល នូវសេចក្ដីប្រកាសមួយ ដែលចុះហត្ថលេខា ដោយអគ្គលេខាប្រតិបត្តិ (ឬនិយាយឲ្យខ្លី អគ្គលេខា​ថ្មី) លោក សាយ ហាក់ ដែលទើបនឹងបានតំណែងនេះ កាលពីពេលថ្មីៗនេះ។
លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះបានសរសេរបញ្ជាក់ថា «សហជីវិន សាយ ហាក់ ពុំ​ទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលនៅ​ជាធរមាន ពុំមានរចនាសម្ព័ន្ធ ស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែក​លទ្ធផល នៃសមាជ​វិសាមញ្ញ​គណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ ដែលមានបញ្ជាក់ថា លោក សាយ ហាក់ ជាប់ជា​អគ្គលេខា«ប្រតិបត្តិ»នោះ មិនទាន់ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការនៅឡើយ ដោយគ្រាន់​តែក្រសួង​មហាផ្ទៃ បញ្ជាក់ថា «បានទទួលរួចហើយ នូវជូនដំណឹងរបស់គណបក្ស ហ្វ៊ិនស៊ិនប៉ិច ស្តីពីលទ្ធផលសមាជ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៥»។
ការចេញលិខិតខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលិខិតមួយចុះហត្ថលេខា ដោយលោក សាយ ហាក់ កាលពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានសរសេរបរិហាលោក ញឹក ប៊ុនឆៃ ដែលទើបនឹងជាប់ជាអនុប្រធានទី២ នៃ​គណបក្ស ថាបានយកត្រាគណបក្ស ទៅប្រើប្រាស់លើលិខិតអញ្ជើញ និងលិខិតផ្សេងៗ ដោយពុំមានលិខិតផ្ទេរសិទ្ធិពី សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ លិខិតដដែល បានសរសេរទៀតថា លិខិតស្នាម​ទាំងនោះ ពុំអាចចាត់ទុកជាលិខិតផ្លូវការបាននោះទេ។

ប៉ុន្តែរឿង មិនមែននៅត្រឹមតែលិខិតឆ្លើយឆ្លងគ្នា ពីរសន្លឹកនេះទេ។ តែទំនងជាមានទាក់ទងដោយ សម្ដេច​«ព្រះ​ប្រធាន​ថ្មី» ព្រះនាម នរោត្ដម រណឫទ្ធិ នោះផង។ ប្រភពដែលស្និតនឹងលោក ញឹក ប៊ុនឆៃ បានបង្ហើបឲ្យ​ទស្សនាវដ្ដី​ដឹងថា ព្រះអង្គម្ចាស់ព្រះប្រធានថ្មី បានរំលាយគណៈកម្មាធិការ នាយកនិងអចិន្ត្រៃយ៍ និងតែងតាំងលោក សាយ ហាក់ ជាអគ្គលេខាប្រតិបត្តិគណបក្ស ដោយអត្តនោម័តតែអង្គឯង និងដោយមិនបានឆ្លងយោបល់ ជាមួយ​សមាជិក​គណៈកម្មការនាយក និងអចិន្ត្រៃយ៍ទេ។ ប្រភពដដែលបន្តទៀតថា ក្នុងពេលខាងមុខ សមាជិកគណបក្សទាំងអស់ អាចនឹងធ្វើញត្តិមួយ ប្រឆាំងនឹងការសម្រេចព្រះទ័យនេះ។
នៅយប់ដដែលនេះ ទស្សនាវដ្ដីមិនអាចសុំការបកស្រាយ ពីពីលោក ប៉ែន សង្ហា មន្ត្រីអ្នកនាំពាក្យសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទាក់ទងនឹងករណីខាងលើនេះ បាននៅឡើយ៕
ចុចពីលើរូប ដើម្បីពង្រីកអាន៖

4 comments:

Anonymous said...

Not only useless, FUNCINPEC is stealing away votes from the CNRP.

Only the CNRP can win against the CPP.

Karl [Kalonh] Chuck said...

Newly-refurbished?
Now, I like the sound of that [word refurbished just like hardware...ROFLMAO!!!] already, and I do not have to read the rest of the article, Khmerization! Look at that so-called worthless Prince facial's expression...if one were to want to know what it means to his life and that of the monarchy for that matter...

Anonymous said...

They both are assholes, there is no doubt about it.

Jackel

Anonymous said...

http://www.cen.com.kh/local/01972709