Posted by DTN7 on February 27, 2015
លោក Joseph Mulloy មេបញ្ជាការរងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នចិនមាននាវាមុជទឹកចំនួនច្រើនជាងអាមេរិក ហើយគុណភាព និងប្រសិទ្ធភាពនៅមិនទាន់អាចប្រៀបផ្ទឹមនឹងអាមេរិកពិតមែន ប៉ុន្តែនៅពេលអនាគតឆាប់ៗ បច្ចេកវិទ្យានាវាមុជទឹករបស់ចិនអាចនឹងប្រៀបផ្ទឹមជាមួយអាមេរិកបាន ខណៈចិនកំពុងបង្កើនការផលិតនាវាមុជទឹកទំនើបៗបន្ថែមជាច្រើនគ្រឿងទៀត ។ ចំណុចនេះហើយ ដែលធ្វើឲ្យកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិកបានប្រកាសអាសន្ន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ។
ថ្វីដ្បិតតួលេខពិតប្រាកដនៃចំនួននាវាមុជទឹករបស់ចិនមានភាពមិនទាន់ច្បាស់លាស់ក៏ដោយ ប៉ុន្តែរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤កន្លងទៅ បានបង្ហាញថា ចិនមាននាវាមុជទឹកកំពុងដំណើរការចំនួន៦០គ្រឿង នាវាមុជទឹកវាយឡើងលើគោកធុនធំចំនួន៥៥គ្រឿង ខណៈចិនទើបបានសាកល្បងនាវាមុជទឹកចំនួន៣គ្រឿងផ្សេងគ្នានៅមហាសមុទ្រឥណ្ឌា ដែលជាការសាកល្បងនាវាមុជទឹកយោធសាស្ត្របំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ហាញនូវការព្រួយបារម្ភពីកម្រិតពង្រីកទីតាំងធ្វើសកម្មភាព និងការបង្កើនចំនួនសព្វាវុធនៅតាមដែនសមុទ្រ ដែលអាចបង្កឲ្យតំបន់ទាំងមូលធ្លាក់ក្នុងអសន្តិសុខ ពីព្រោះសព្វថ្ងៃចិនមានវិវាទជាច្រើនជាមួយបណ្តាប្រទេសជិតខាង ទាំងនៅដែនសមុទ្រភាគខាងត្បូង ទាំងនៅដែនសមុទ្រភាគខាងកើត ។
នាពេលកន្លងមក មន្ត្រីយោធាសហរដ្ឋអាមេរិកតែងតែបានធ្វើការព្រមានចំពោះសកម្មភាពប្រកួតប្រជែងសព្វាវុធរបស់ចិននៅក្នុងតំបន់ ដែលជំរុញឲ្យសហរដ្ឋអាមេរិកចាំបាច់ត្រូវតែរក្សាឲ្យបានជើងឯកជាប្រទេសមហាអំណាចយោធា បច្ចេកវិទ្យាសព្វាវុធ មិនបណ្តែតបណ្តោយឲ្យប្រទេសណាមួយតាមទាន់ខ្លួននោះឡើយ តួយ៉ាង ដូចជា ចិន និងរុស្ស៊ី ជាដើម ៕
(Reuters) - China is building some "fairly amazing submarines" and now has more diesel- and nuclear-powered vessels than the United States, a top U.S. Navy admiral told U.S. lawmakers on Wednesday, although he said their quality was inferior.
Vice Admiral Joseph Mulloy, deputy chief of naval operations for capabilities and resources, told the House Armed Services Committee's seapower subcommittee that China was also expanding the geographic areas of operation for its submarines, and their length of deployment.