ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជំនួបចរចានាវិមានព្រឹទ្ធសភានៅថ្ងៃទី២២ កក្កដា ២០១៤។
RFA/Tin Zakariya
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា សមាជិកសភាគណបក្សនយោបាយណាដែលមិនចូលប្រជុំសភាថ្ងៃដំបូងតាមការកោះហៅរបស់ព្រះមហាក្សត្រ ត្រូវចាត់ទុកថា ជាការបោះបង់ចោលអាសនៈក្នុងរដ្ឋសភា។ លោក ហ៊ុន សែន បានជំរុញឲ្យក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា ដាក់ចំណុចនេះនៅក្នុងច្បាប់បោះឆ្នោតថ្មី នៅពេលជួបចរចាជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ និង២៨ កុម្ភៈ ខាងមុខ។
ស្របពេលដែលក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់ឯកភាពគ្នាទាំងស្រុងនៅឡើយលើច្បាប់បោះឆ្នោតថ្មី ដែលចំណុចខ្វែងគំនិតគ្នាមួយចំនួនត្រូវគេរុញឲ្យថ្នាក់ដឹកនាំកំពូលគណបក្សទាំង ២ជាអ្នកសម្រេចនោះ លោក ហ៊ុន សែន ចង់ឲ្យគណបក្សទាំង២ បញ្ចូលចំណុចនេះបន្ថែមទៀតទៅក្នុងច្បាប់បោះឆ្នោតថ្មី។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់ថា ការដាក់បញ្ចូលចំណុចនេះ ក្នុងច្បាប់បោះឆ្នោតថ្មី គឺដើម្បីបញ្ចៀសឲ្យបាននូវការធ្វើពហិការមិនចូលប្រជុំសភានៅក្រោយការបោះឆ្នោតដូចពេលកន្លងមក៖ «ច្បាប់បោះឆ្នោតដែលនឹងត្រូវអនុម័តនៅពេលខាងមុខដាក់ឲ្យហើយទៅថា សមាជិកសភានៃគណបក្សនយោបាយណាដែលមិនចូលរួមតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ត្រូវចាត់ទុកថា ជាការបោះបង់ចោលអាសនៈ បើមិនចូលទេឲ្យ គ.ជ.ប ចែកអាសនៈទៅបក្សផ្សេងតែម្ដងទៅ បើមិនអ៊ីចឹងទេ វាមិនចប់នោះទេធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតប៉ុន្មានរយជាតិទៀតក៏នៅតែប៉ុណ្ណឹងដែរ»។
លោក ហ៊ុន សែន ថ្លែងបន្តថា ការដែលសមាជិកសភាមិនចូលប្រជុំតាមការកោះរបស់ព្រះមហាក្សត្រ វាមិនត្រឹមតែបង្ហាញការប្រមាថដល់ព្រះមហាក្សត្រនោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការមិនគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត និងធ្វើឲ្យប៉ះពាល់ដល់និរន្តភាពនៃអំណាចសាធារណៈទៀតផង។ លោកអះអាងថា សំណើរបស់លោកគឺដើម្បីអនាគតនៃគណបក្សនយោបាយទាំងអស់នៅកម្ពុជា គឺមិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នោះទេ។
លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សទាំង ២ មិនស្រុះស្រួលគ្នាត្រង់ចំណុចនេះទេ គឺគេអាចរុញទៅឲ្យសមាជិកសភាអនុម័តតាមសម្លេង ៥០បូក១តែម្តង។ ចំណែកចំណុចខ្វែងគំនិតគ្នារវាងបក្សទាំង២ ដែលនៅសេសសល់ទាំងប៉ុន្មាននោះ លោក ហ៊ុន សែន បន្ថែមថា គេក៏អាចរុញឲ្យសភាបោះឆ្នោតសម្រេចដូចគ្នា។ លោកថា ប្រសិនបើច្បាប់ថ្មីមិនអាចចេញរួចនោះទេ គឺគេត្រូវយកច្បាប់ចាស់មកប្រើប្រាស់ដដែល។
រដ្ឋធម្មនុញ្ញកម្ពុជា បច្ចុប្បន្នចែងថា រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរ ក្រោយការបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ តែទោះយ៉ាងណា លោក ហ៊ុន សែន លើកឡើងថា កន្លងមកគណបក្សប្រឆាំងមិនបានគោរពរដ្ឋធម្មនុញ្ញត្រង់ចំណុចនេះឡើយ។
លោក ហ៊ុន សែន ក៏សម្ដែងការហួសចិត្តនៅពេលដែលមានការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា បន្លំសន្លឹកឆ្នោតក្នុងពេលបោះឆ្នោតកន្លងមក។ លោកថែមទាំង បបួលគណបក្សប្រឆាំងទៅស្បថនៅព្រះអង្គដងកើ ឲ្យចុះនរកទៀតផង។
ចំពោះការលើកឡើងអំពីការបញ្ចូលការបាត់បង់អាសនៈសភាក្នុងច្បាប់បោះឆ្នោតថ្មីនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រមភាគតិចក្នុងសភា មានប្រសាសន៍ថា លោកត្រូវលើកយកចំណុចនេះទៅពិគ្រោះយោបល់ជាមួយសហការីរបស់លោកជាមុន និងត្រូវសុំយោបល់ពីអ្នកច្បាប់ផងដែរ ដើម្បីពិនិត្យមើលថា តើចំណុចដែលគណបក្សប្រជាជន ចង់ដាក់បញ្ចូលនោះ វាប៉ះពាល់ ឬផ្ទុយនឹងច្បាប់ផ្សេងៗ យ៉ាងដូចម្ដេចខ្លះ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ថា បញ្ហាសំខាន់បំផុតនោះ គឺគុណភាពនៃការបោះឆ្នោត។ លោកថា ប្រសិនបើការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា និងឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋពិតប្រាកដនោះ វានឹងមិនមានបញ្ហាអ្វីកើតឡើងនៅក្រោយការបោះឆ្នោតនោះឡើយ។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សទាំង២ ត្រូវខិតខំរួមគ្នា កែប្រែប្រព័ន្ធបោះឆ្នោតឲ្យបានត្រឹមត្រូវដើម្បីធ្វើឲ្យអ្នកឈ្នះ ឈ្នះ ដោយកិត្តិយសចំណែកអ្នកចាញ់វិញ ចាញ់ដោយអស់ចិត្ត៖ «បើយើងទទួលស្គាល់លទ្ធផលទាំងអស់គ្នាហើយ វាអត់ត្រូវមានបញ្ហាអ្វីទេ ដោយសារ គ.ជ.ប មិនត្រឹមត្រូវការបោះឆ្នោតមិនត្រឹមត្រូវបានវាមានរឿងវែងឆ្ងាយ ប៉ុន្តែឥឡូវនេះយើងកំពុងរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ ដូច្នេះយើងមិនចាំបាច់ព្រួយបារម្ភរឿងបាតុកម្មនោះទេ»។
ទាក់ទងនឹងការបបួលទៅស្បថស្បែនៅព្រះអង្គដងកើ ពីការបន្លំសន្លឹកឆ្នោតវិញ លោក សម រង្ស៊ី កត់សម្គាល់ថា លោកមិនបារម្ភអំពីការស្បថស្បែអ្វីនោះឡើយ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់ជាងការស្បថស្បែទៀតនោះ គឺធ្វើយ៉ាងណារៀបចំវិធានការការបោះឆ្នោតឲ្យបានល្អជាមុនសិន។
ចំណែកនាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា វិញ យល់ឃើញថា គេអាចដាក់បញ្ចូលចំណុចដូចដែលលោក ហ៊ុន សែន លើកឡើងបាន ដើម្បីឲ្យមានបញ្ញត្តិច្បាស់លាស់។ លោកថា ការធ្វើដូចនេះ គឺវាអាចបញ្ចៀសនូវការជាប់គាំងនយោបាយបាន។
យ៉ាងណាក៏ដោយ លោកថា ដើម្បីអាចធ្វើទៅបានវាចាំបាច់ទាមទារឲ្យមានការកែទម្រង់បោះឆ្នោតប្រកបដោយភាពទុកចិត្តឲ្យបានជាមុនសិន ជាពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាស្ថាប័នដែលមនុស្សគ្រប់គ្នាគោរព និងទទួលយកបាន បើមិនដូច្នេះទេ វិបត្តិក្រោយការបោះឆ្នោតនៅតែកើតមានឡើងដដែល។
លោក ហ៊ុន សែន ព្រមានប្រើច្បាប់បោះឆ្នោតចាស់បើបក្សទាំងពីរមិនឯកភាពលើចំណុចនៅសល់
នៅក្នុងពិធីបិទកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើប្រាស់ច្បាប់បោះឆ្នោតចាស់ ប្រសិនបើក្រុមពិភាក្សាកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ នៅតែមិនអាចចុះសម្រុងគ្នាចំពោះចំណុចដែលនៅសេសសល់។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យ លោក ស ខេង ដាក់បញ្ចូលមាត្រាដែលនិយាយពីការកំណត់សុពលភាពសមាជិកសភានៅក្រោយការបោះឆ្នោត ពោលគឺល្គឹកណាសមាជិកសភាមិនចូលរួមកិច្ចប្រជុំដែលកោះអញ្ជើញដោយព្រះមហាក្សត្រទេ គឺត្រូវចាត់ទុកថា បានបោះបង់សមាជិកភាព៕
6 comments:
Former Chor Luoch Morn Hun Sen:
Any electoral law that prevent you from stealing the people's votes and prevent Ah Kanharith from picking the result of the election at his own discretion ??
Choss Puok Ah slave Yuon Oss Niss Kor Thork Cheang Ach Maless ??
why needs a law the CPP used in the past two election.
why needs a law the CPP used in the past two election.
Save the nation or save the traitor?
Will the traitor walk away from his power and allow the CNRP to run the country? Have all Khmers seen any dictator, in human history,giving up power?
If we delay Ho Chi Minh's plan going to succeed in swallowing up Cambodia.
We are living in the dangerous moment of our darkest history,that demand all Khmer nationalists to free our country and nation from the vicious jaw of crocodile, Hanoi.
Stop dreaming and get back to reality.
True Khmer
The CNRP,
The CNRP must remember that it has already paid the heavy price by joining that National Ass Sembly - the CNRP let the thief loser CPP became the winner officially.
The CNRP must not make any more concession during this process of forming a new NEC that would legalize again this thief CPP's in the next election and overwhelmingly risk alienating Khmer people, especially the CNRP's supporters.
The CNRP's leaders must stand firm on their party's principal.
Notice that Aquino had lost his life during his struggle against the dictator Marcos, and Philippine was not controlled by a foreign country like Cambodia at that time.
Therefore, the CNRP's leaders task is even much bigger than Aquino’s task - against a dictator Hun Sen and the expansionist Yuon.
If the CNRP's leaders were so afraid to die to protect what is right, they should let the party select a new leader who has an exceptional courage to combat this Yuon slave party CPP peacefully and legally.
It is highly likely that after the CPP lost this next election, the CNRP will be facing the same problem - Hun Sen will not step down.
What the CNRP is going to do in that same situation?
That's why it is imperative that the current CNRP's leaders must show their courage to the people and accept the fact that if they don't have the required courage, they should move their position to advisers of the party, and let the party select a new brave leader within the CNRP.
To produce a different output, we must insert a different input – either Sam Rainsy and Kem Sokha are ready to sacrifice their lives to protect Cambodia or a new brave leader to lead the CNRP.
Bun Thoeun
Idiot buntheoun if you look cnrp from any corner they are a pure kids both are a real childish. ...ir a criminal they act without principle ir direction. ...do I just to do it and supper like you buntheoun still can't see useless idiotic leader kem svar and raincy. ...now you clearly see how dumb you guy are ? And from today all poppy must behave well or you got buttons again. ...Mike
Post a Comment