A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 February 2015

Hun Sen urges the negotiation teams to include laws to prevent parliamentary boycott លោក ហ៊ុន សែន ជំរុញ​ក្រុម​ចរចា​ដាក់​បញ្ចូល​ច្បាប់​​ទប់ស្កាត់​អ្នក​ធ្វើ​ពហិការ​ប្រជុំ​សភា​ដំបូង

Read the article in Egnlish here.

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ចរចា​នា​វិមាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា សមាជិក​សភា​គណបក្ស​នយោបាយ​ណា​ដែល​មិន​ចូល​ប្រជុំ​សភា​ថ្ងៃ​ដំបូង​តាម​ការ​កោះ​ហៅ​របស់​ព្រះមហាក្សត្រ ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះបង់ចោល​អាសនៈ​ក្នុង​រដ្ឋ​សភា។ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ចំណុច​នេះ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី នៅ​ពេល​ជួប​ចរចា​ជាមួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ និង​២៨ កុម្ភៈ ខាង​មុខ។
ស្រប​ពេល​ដែល​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ឯកភាព​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ត្រូវ​គេ​រុញ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង ២​ជា​អ្នក​សម្រេច​នោះ លោក ហ៊ុន សែន ចង់​ឲ្យ​គណបក្ស​ទាំង​២ បញ្ចូល​ចំណុច​នេះ​បន្ថែម​ទៀត​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី។
ថ្លែង​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​ចំណុច​នេះ ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី គឺ​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ដូច​ពេល​កន្លង​មក៖ «ច្បាប់​បោះ​ឆ្នោត​ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ខាង​មុខ​ដាក់​ឲ្យ​ហើយ​ទៅ​ថា សមាជិក​សភា​នៃ​គណបក្ស​នយោបាយ​ណា​ដែល​មិន​ចូល​រួម​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះបង់​ចោល​អាសនៈ បើ​មិន​ចូល​ទេ​ឲ្យ គ.ជ.ប ចែក​អាសនៈ​ទៅ​បក្ស​ផ្សេង​តែម្ដង​ទៅ បើ​មិន​អ៊ីចឹង​ទេ វា​មិន​ចប់​នោះ​ទេ​ធ្វើ​វិសោធនកម្ម ច្បាប់​បោះ​ឆ្នោត​ប៉ុន្មាន​រយ​ជាតិ​ទៀត​ក៏​នៅ​តែ​ប៉ុណ្ណឹង​ដែរ»

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា ការ​ដែល​សមាជិក​សភា​មិន​ចូល​ប្រជុំ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ វា​មិន​ត្រឹមតែ​បង្ហាញ​ការ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ហាញ​ពី​ការ​មិន​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​និរន្តភាព​នៃ​អំណាច​សាធារណៈ​ទៀត​ផង។ លោក​អះអាង​ថា សំណើ​របស់​លោក​គឺ​ដើម្បី​អនាគត​នៃ​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា គឺ​មិន​មែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។
​លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​គណបក្ស​ទាំង ២ មិន​ស្រុះស្រួល​គ្នា​ត្រង់​ចំណុច​នេះ​ទេ គឺ​គេ​អាច​រុញ​ទៅ​ឲ្យ​សមាជិក​សភា​អនុម័ត​តាម​សម្លេង ៥០​បូក​១​តែម្តង។ ចំណែក​ចំណុច​ខ្វែងគំនិត​គ្នា​រវាង​បក្ស​ទាំង​២ ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​នោះ លោក ហ៊ុន សែន បន្ថែម​ថា គេ​ក៏​អាច​រុញ​ឲ្យ​សភា​បោះ​ឆ្នោត​សម្រេច​ដូច​គ្នា។ លោក​ថា ប្រសិនបើ​ច្បាប់​ថ្មី​មិន​អាច​ចេញ​រួច​នោះ​ទេ គឺ​គេ​ត្រូវ​យក​ច្បាប់​ចាស់​មក​ប្រើប្រាស់​ដដែល។
រដ្ឋធម្មនុញ្ញ​កម្ពុជា បច្ចុប្បន្ន​ចែង​ថា រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ការ​បោះ​ឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ តែ​ទោះ​យ៉ាង​ណា លោក ហ៊ុន សែន លើក​ឡើង​ថា កន្លង​មក​គណបក្ស​ប្រឆាំង​មិន​បាន​គោរព​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​នេះ​ឡើយ។
លោក ហ៊ុន សែន ក៏​សម្ដែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​មក។  លោក​ថែម​ទាំង បបួល​គណបក្ស​ប្រឆាំង​ទៅ​ស្បថ​នៅ​ព្រះអង្គ​ដងកើ ឲ្យ​ចុះ​នរក​ទៀត​ផង។
ចំពោះ​ការ​លើក​ឡើង​អំពី​ការ​បញ្ចូល​ការ​បាត់បង់​អាសនៈ​សភា​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រម​ភាគ​តិច​ក្នុង​សភា មាន​ប្រសាសន៍​ថា លោក​ត្រូវ​លើក​យក​ចំណុច​នេះ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សហការី​របស់​លោក​ជាមុន និង​ត្រូវ​សុំ​យោបល់​ពី​អ្នក​ច្បាប់​ផង​ដែរ ដើម្បី​ពិនិត្យ​មើល​ថា តើ​ចំណុច​ដែល​គណបក្ស​ប្រជាជន ចង់​ដាក់​បញ្ចូល​នោះ វា​ប៉ះពាល់ ឬ​ផ្ទុយ​នឹង​ច្បាប់​ផ្សេងៗ យ៉ាង​ដូច​ម្ដេច​ខ្លះ។
យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បញ្ជាក់​ថា បញ្ហា​សំខាន់​បំផុត​នោះ គឺ​គុណភាព​នៃ​ការ​បោះ​ឆ្នោត។ លោក​ថា ប្រសិនបើ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា និង​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ​នោះ វា​នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។
លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​ទាំង​២ ត្រូវ​ខិត​ខំ​រួម​គ្នា កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឈ្នះ ឈ្នះ ដោយ​កិត្តិយស​ចំណែក​អ្នក​ចាញ់​វិញ ចាញ់​ដោយ​អស់​ចិត្ត៖ «បើ​យើង​ទទួល​ស្គាល់​លទ្ធផល​ទាំង​អស់​គ្នា​ហើយ វា​អត់​ត្រូវ​មាន​បញ្ហា​អ្វី​ទេ ដោយសារ គ.ជ.ប មិន​ត្រឹមត្រូវ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​បាន​វា​មាន​រឿង​វែង​ឆ្ងាយ ប៉ុន្តែ​ឥឡូវ​នេះ​យើង​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដូច្នេះ​យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​រឿង​បាតុកម្ម​នោះ​ទេ»
​ទាក់ទង​នឹង​ការ​បបួល​ទៅ​ស្បថស្បែ​នៅ​ព្រះអង្គ​ដងកើ ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​វិញ លោក សម រង្ស៊ី កត់សម្គាល់​ថា លោក​មិន​បារម្ភ​អំពី​ការ​ស្បថ​ស្បែ​អ្វី​នោះ​ឡើយ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​សំខាន់​ជាង​ការ​ស្បថស្បែ​ទៀត​នោះ គឺ​ធ្វើ​យ៉ាង​ណា​រៀបចំ​វិធានការ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ជា​មុន​សិន។
ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា វិញ យល់​ឃើញ​ថា គេ​អាច​ដាក់​បញ្ចូល​ចំណុច​ដូច​ដែល​លោក ហ៊ុន សែន លើក​ឡើង​បាន ដើម្បី​ឲ្យ​មាន​បញ្ញត្តិ​ច្បាស់លាស់។ លោក​ថា ការ​ធ្វើ​ដូច​នេះ គឺ​វា​អាច​បញ្ចៀស​នូវ​ការ​ជាប់​គាំង​នយោបាយ​បាន។
យ៉ាង​ណា​ក៏ដោយ លោក​ថា ដើម្បី​អាច​ធ្វើ​ទៅ​បាន​វា​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ទុក​ចិត្ត​ឲ្យ​បាន​ជា​មុន​សិន ជា​ពិសេស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវតែ​ជា​ស្ថាប័ន​ដែល​មនុស្ស​គ្រប់គ្នា​គោរព និង​ទទួល​យក​បាន បើ​មិន​ដូច្នេះ​ទេ វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​តែ​កើត​មាន​ឡើង​ដដែល។
លោក ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​បើ​បក្ស​ទាំង​ពីរ​មិន​ឯកភាព​លើ​ចំណុច​នៅ​សល់
នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​ច្បាប់​បោះ​ឆ្នោត​ចាស់ ប្រសិន​បើ​ក្រុម​ពិភាក្សា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​ចំពោះ​ចំណុច​ដែល​នៅ​សេសសល់។
លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ លោក ស ខេង ដាក់​បញ្ចូល​មាត្រា​ដែល​និយាយ​ពី​ការ​កំណត់​សុពលភាព​សមាជិក​សភា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ពោល​គឺ​ល្គឹកណា​សមាជិក​សភា​មិន​ចូលរួម​កិច្ច​ប្រជុំ​ដែល​កោះ​អញ្ជើញ​ដោយ​ព្រះមហាក្សត្រ​ទេ គឺ​ត្រូវ​ចាត់​ទុក​ថា បាន​បោះ​បង់​សមាជិក​ភាព

6 comments:

Anonymous said...

Former Chor Luoch Morn Hun Sen:

Any electoral law that prevent you from stealing the people's votes and prevent Ah Kanharith from picking the result of the election at his own discretion ??

Choss Puok Ah slave Yuon Oss Niss Kor Thork Cheang Ach Maless ??

Anonymous said...

why needs a law the CPP used in the past two election.

Anonymous said...

why needs a law the CPP used in the past two election.

Anonymous said...

Save the nation or save the traitor?

Will the traitor walk away from his power and allow the CNRP to run the country? Have all Khmers seen any dictator, in human history,giving up power?

If we delay Ho Chi Minh's plan going to succeed in swallowing up Cambodia.

We are living in the dangerous moment of our darkest history,that demand all Khmer nationalists to free our country and nation from the vicious jaw of crocodile, Hanoi.

Stop dreaming and get back to reality.

True Khmer


Anonymous said...



The CNRP,

The CNRP must remember that it has already paid the heavy price by joining that National Ass Sembly - the CNRP let the thief loser CPP became the winner officially.

The CNRP must not make any more concession during this process of forming a new NEC that would legalize again this thief CPP's in the next election and overwhelmingly risk alienating Khmer people, especially the CNRP's supporters.

The CNRP's leaders must stand firm on their party's principal.

Notice that Aquino had lost his life during his struggle against the dictator Marcos, and Philippine was not controlled by a foreign country like Cambodia at that time.

Therefore, the CNRP's leaders task is even much bigger than Aquino’s task - against a dictator Hun Sen and the expansionist Yuon.

If the CNRP's leaders were so afraid to die to protect what is right, they should let the party select a new leader who has an exceptional courage to combat this Yuon slave party CPP peacefully and legally.

It is highly likely that after the CPP lost this next election, the CNRP will be facing the same problem - Hun Sen will not step down.

What the CNRP is going to do in that same situation?

That's why it is imperative that the current CNRP's leaders must show their courage to the people and accept the fact that if they don't have the required courage, they should move their position to advisers of the party, and let the party select a new brave leader within the CNRP.

To produce a different output, we must insert a different input – either Sam Rainsy and Kem Sokha are ready to sacrifice their lives to protect Cambodia or a new brave leader to lead the CNRP.

Bun Thoeun


Anonymous said...

Idiot buntheoun if you look cnrp from any corner they are a pure kids both are a real childish. ...ir a criminal they act without principle ir direction. ...do I just to do it and supper like you buntheoun still can't see useless idiotic leader kem svar and raincy. ...now you clearly see how dumb you guy are ? And from today all poppy must behave well or you got buttons again. ...Mike