ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី27 កុម្ភៈ 2015,
សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំតំណាងរាស្ត្រមតិភាគតិច និងមតិភាគច្រើននៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ ខែមករា (រូបថត៖ ណាត សុភាព)
មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាក្រុមការងារគណបក្សសង្រ្គោះជាតិដែលដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៊ី នឹងជួបជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ស ខេង នៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត។
ជំនួបនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានប្រើច្បាប់បោះឆ្នោតចាស់ ប្រសិនបើការពិភាក្សាកំណែទម្រង់នៃការបោះឆ្នោតត្រូវជាប់គាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់ VOD នៅថ្ងៃសុក្រនេះថាក្រុមការងាររបស់គណបក្ស មានលោក សម រង្ស៊ី លោក កឹម សុខា និងលោក យឹម សុវណ្ណ នឹងជួបជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា រួមមានលោក ស ខេង លោកស្រី ម៉ែន សំអន និងលោក គាត ឈន់ ។
ជំនួបនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ នៅវិមានរដ្ឋសភា។
ចំណុចមួយចំនួនដែលគណបក្សទាំងពីរមិនទាន់ឯកភាពគ្នា
ចំណុច ដែលមិនទាន់ឯកភាពគ្នានោះមានដូចជាមាត្រា៦ថ្មីនៃជំពូកទី ២ចែងអំពីការកំណត់អាសនៈរដ្ឋសភា សកម្មភាពនៃការឃោសនាបោះឆ្នោត រយៈពេលនៃយុទ្ធនាការឃោសនាដែលគណបក្សប្រជាជនកម្ពុជាត្រូវការ២១ថ្ងៃ តែគណបក្សសង្រ្គោះជាតិចង់បាន២៥ថ្ងៃ។ ចំណុចផ្សេងៗទៀតរួមមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោត របស់រដ្ឋ ដោយគណបក្សប្រជាជនចង់រក្សាខឹ្លមសារដដែល តែសង្រ្គោះជាតិស្នើកែសម្រួលតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរបស់រដ្ឋចុះផ្សាយគ្រប់ព័ត៌មានតាមការកំណត់ម៉ោង និងពេលវេលា ដែលស្នើដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)។
កំណត់ហេតុ ឲ្យដឹងទៀតថាគណបក្សសង្រ្គោះជាតិបានស្នើសម្រួលពាក្យ «ជួល»ទៅជាពាក្យសុំប្រើប្រាស់ដោយមិនយកថ្លៃ ចំពោះមណ្ឌលកីឡា ឧទ្យានសាធារណៈ និងបន្ថែមពាក្យទីធ្លាសាធារណៈ។ គណបក្សសង្រ្គោះជាតិបានគាំទ្រឲ្យមន្រ្តីរាជការស៊ីវិល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបន្ទាប់ពីម៉ោងធ្វើការងារ ដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្រ្តីតុលាការ មិនត្រូវបានអនុញ្ញាតចូលរួមយុទ្ធនាការឃោសនាឡើយ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់ឲ្យមន្រ្តីរាជការទាំងអស់ រួមទាំងកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្រ្តីតុលាការ អាចចូលរួមសកម្មភាពឃោសនាបាន។
កំណត់ហេតុបន្តថាគណបក្សប្រជាជន កម្ពុជាចង់ឲ្យអង្គការមិនមែន រដ្ឋាភិបាលឬសមាគមក្នុងស្រុក អន្តរជាតិ ប្រកាន់ជំហរអព្យាក្រឹតភាព ឥតលម្អៀង ក្នុងពេលអំឡុងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល។ ប៉ុន្តែគណបក្សសង្រ្គោះជាតិបានស្នើលុបចោលខ្លឹមសារនៃមាត្រា១៣៧ដែល កំហិតទៅលើសង្គមស៊ីវិលនេះចេញទាំងស្រុង។
គួររំឮកថា កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដាក់ចំណុចមួយក្នុងច្បាប់ដែលចែងពីការបោះបង់អាសនៈ ប្រសិនបើតំណាងរាស្រ្តមិនចូលប្រជុំតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ លោក ហ៊ុន សែន បានថ្លែងណែនាំឲ្យលោក ស ខេង ដាក់បញ្ចូលចំណុចថាប្រសិនអ្នកតំណាងរាស្ត្រណាមិនចូលសភាតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ចាត់ទុកថាអ្នកតំណាងរាស្ត្រនោះបានបោះបង់អាសនៈរបស់ខ្លួនចោល។ លោកបន្តថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ត្រូវជ្រើសរើសអ្នកតំណាងរាស្ត្រដែលមានសំឡេងឆ្នោតរបស់គណបក្សនយោបាយផ្សេងទៀតមកដាក់ជំនួសវិញ នៅពេលគណបក្សនយោយបាយមិនចូលរួមប្រជុំសភាក្រោយការបោះឆ្នោត។
រហូតមកដល់ពេលនេះ ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានសម្រេចកំណត់ហេតុរួមគ្នាមួយ ដោយក្នុងនោះដាក់មាត្រាចំនួន១០ដែលមិនទាន់ឯកភាពគ្នាទៅថ្នាក់ដឹកនាំកំពូលដើម្បីសម្រេច។ ក្រុមការងារគណបក្សទាំង២បានពិភាក្សា១៣៨មាត្រា ហើយចំណុចដែលក្រុមការងារនៃគណបក្សទាំងពីរបានឯកភាពគ្នារក្សាខ្លឹមសារដើមមានចំនួន១១០មាត្រា។ ចំណុចដែលក្រុមការងារនៃគណបក្សទាំង២បានឯកភាពគ្នាកែសម្រួលខ្លឹមសារមានចំនួន១៨មាត្រា ស្មើនឹង៣០ចំណុច និង១០មាត្រា ស្មើនឹង១០ចំណុច មិនទាន់ឯកភាពគ្នានៅឡើយទេ។
គួររំឮកថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានសម្រេចកិច្ចព្រមព្រៀងនយោបាយមួយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយឯកភាពគ្នាក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីធានាថាការបោះឆ្នោតលើកក្រោយអាចទុកចិត្តបាន និងពុំមានការតវ៉ាពីគណបក្សនយោបាយផ្សេងទៀត៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
CNRP is simply losing its popularity day by day.
The door to free ourselves is far from reality. You CNRP leaders should be strong,resolute and charismatic. You should not talk or find solution with Say Keng,because he is just Hun'dog,and Hun is Hanoi'dog.
Just like Sihanouk,he did not understand how Hanoi'mechanism work. Sihanouk left the nation completely in Hanoi'traps.
Just learn from Ho and Le Duc To of their strategy why they didn't not want peace agreement in 1973 with Herry Kissinger?
Our motherland is in critical position,it is like in the jaw of crocodile, if we don't fight to free from the jaw, we will be dead. A nother words,if we keep going to live along with these traitors,we are simply putting ourselves in prison.
World history in the last 2,000 years has shown us that there is no dictator giving up their power without a fight.
True Khmer
The simple truth is, if you want to be a successful entrepreneur, innovator or business leader, you have to break from the herd and think and act differently. Yes, it takes courage, strength and discipline to overcome the powerful programming of your limbic system and the spiral of silence, but that is what it takes to lead.
You can’t lead the herd and be part of the herd at the same time. Biology doesn’t work that way. You’re either a leader or a follower. Simple as that . Mike
Post a Comment